ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​ពួក​ខេត្ត​សៀមរាប​កំពុង​កាក់កប​និង​ការ​ថ្លឹង​ប្រាក់​ ​ប្តូរ​ជា​ថ្នូរ​នឹង​រថយន្ត​មិនចាំបាច់​ឡើង​លើ​ជញ្ជីង ធ្វើឲ្យបាត​បង់​ចំណូល​ថវិការរ​ដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តសៀមរាប ៖ ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​ពួក​ខេត្តសៀមរាប ចំណុះឲ្យ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន បាន និង កំពុងតែ​សំងំ​កើប​យក​ប្រាក់​ពី​ក្រុម​អ្នក​ដឹក​ទំនិញ​យ៉ាង​ងាយស្រួល ដោយ​ពុំ​បាន​ឲ្យ​រថយន្ត​ឡើង​លើ​ជញ្ជីង​នោះឡើយ ។​គឺ​គ្រាន់តែ​រង់ចាំ​ទទួលយក​ប្រាក់​ពី​តំណាង​ម្ចាស់​ទំនិញ​តែប៉ុណ្ណោះ ។

​បើ​តាម​សេចក្តី​បើ​តាម​ប្រព​ភព​ព័ត៏មាន​បាន​អោយ​ដឹងថា កាលពី​ពេល​ថ្មីៗ​នេះ មន្ត្រី​ស្ថានីយ៏​ជញ្ជីង​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​រៀងរាល់ថ្ងៃ ដែល​ធ្វើឲ្យ​មជ្ឈដ្ឋាន​អ្នករកស៊ី​ដឹក​ទំនិញ​ទាំងអស់​កំពុងតែ​សប្បាយចិត្ត​បំផុត ព្រោះ​ការដឹកជញ្ជូន​លើស​ទំងន់​ខុសច្បាប់​កំណត់ អាចធ្វើ​បាន​ដោយ​ងាយស្រួល​បំផុត គ្មាន​សមត្ថកិច្ច​ណា​មួយ​ធ្វើការ​បង្ក្រាប​នោះ​ឡើយ ។

​សេចក្តី​រាយ​ការណ៏​បាន​បន្ត​ឲ្យដឹង​ទៀតថា មន្ត្រី​ប្រចាំការ​នៅ​ជញ្ជីង​ថ្លឹង​រថយន្ត​មិន​បាន​អនុវត្ត​តាម​ច្បាប់​នោះ​ទេ​គឺ​បាន​ត្រឹមតែ​រាប់​ក្បាល​រថយន្ត​យក​ប្រាក់​តែ​ប៉ុណ្ណោះ គឺ​ពុំ​បាន​ថ្លឹង​រថយន្ត​តាមច្បាប់​របស់​មន្ទី​ឫ​ក្រសួង​នោះ​ទេ ។ ហើយ​មន្ត្រី​នៃ​មន្ទីរ​និង​ក្រសួង​សាធារៈណការ និង​ដឹកជញ្ជូន​ទាំងអស់​នោះ​ក៏​បាន​ដឹង​ដែរ​ថា ផ្លូវជាតិ​លេខ​៦A​កំពុងតែ​រង​ការខូចខាត​យ៉ាងខ្លាំង​ដោយសា​តែ​ជនល្មើស​ដឹកទំនិញ​ខុសច្បាប់​លើស​ទំងន់ ទើបតែនឹង​ជួសជុល​រួច អស់​ថវិកា​ជាច្រើន ។ ហើយ​ម្យ៉ាងវិញទៀត ថវិកា​ដែល​ធ្វើ​ផ្លូវ​នេះ​គឺ​ជា​ថវិកា​ដែល​រាជរដ្ឋាភិបាល​អាច​និង​ខ្ចី​ពី​បរទេស ជាពិសេស ប្រាក់​កម្ចី​ពី​ធានា​គារ​អភិវឌ្ឍ​ន៏​អាស៊ី និង​ធនាគារ​ពិភពលោក ។​

​ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​សៀមរាប​ដែល​ប្រចាំការ​នៅ​ស្ថានីយ៏​ថ្លឹង​រថយន្ត​នោះ​មិន​ដែល​ខ្វល់ខ្វាយ​ពី​ការ​ខូច​ផ្លូវជាតិ​នោះ​ទេ គឺ​គិតតែ​ពី​ផលប្រយោជន៏​បុគ្គល​និង​បក្ខពួក​មួយ​ក្តាប់​តូច ពី​ក្រោម​រហូតដល់​ថ្នាក់​ក្រសួង​តែប៉ុណ្ណោះ ។

​ទាក់ទិន​និង​ជញ្ជីង​មិន​ចាំ​ប៉ាច​ថ្លឹង​រថយន្ត​នេះ ដែល​អ្នក​យក​ព័ត៏មាន​យើងក៏​បាន​ជួប​ជាមួយ​លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​សៀមរាប​តាម​ទូរ​សព្ទ័​ផងដែរ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មករា ២០១៦ ដើម្បី​សុំ​ការបំភ្លឺ​ជំវិញ​ករណី​ចោទប្រកាន់​ខាងលើ​នេះ ។ លោក​បាន​ឆ្លើយ​ប្រាប់ថា អ្នក​យក​ព័ត៏មាន​ឲ្យដឹងថា ការចោទប្រកាន់​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ គឺ ពុំ​មាន​ដូច​ការចោទប្រកាន់​នោះទេ គឺ​ការផាកពិន័យ​មាន​ការ​តាម​កំណត់ បើ​លើស​ចាប់​ពី​ក្រោម​ប្រាំ​ភាគរយ គឺ​ផាកពិន័យ​ទៅតាម​ច្បាប់ ពុំ​មាន​ដូច​ការចោទប្រកាន់​នោះទេ ដែល​ថា​មិនបាច់​ឡើង​ជញ្ជីង​នោះ លោក​បាន​ច្រានចោល​ថា ពុំ​ពិត ។​

​ទោះបីយ៉ាងណា​ក៏ដោយ មជ្ឈដ្ឋាន​នានា​បាន​អំពាវនាវ​ឲ្យមាន​ការយកចិត្តទុកដាក់ និង​ដាក់​ការសង្ស័យ ទៅលើ​ភាពមិនប្រក្រតី​នៅ​ជញ្ជីង​ថ្លឹង​នេះ​ផងដែរ ពីព្រោះ​ថា​បើ​ដូច​ការបញ្ជាក់​អះអាង​របស់​លោក​ប្រធាន​នោះ ផ្លូវជាតិ​លេខ ៦ ទំនងជា​មិន​វិនាស​ខូចខាត​ដូចនេះ​ទេ ខណៈពេល​ដែល​រដ្ឋាភិបាល​បាន​ខិតខំ​យកចិត្តទុកដាក់​និង​ចំណាយ​ថវិការ​រាប់​លាន​រៀល ក្នុង​ការកសាង​អភិវឌ្ឍ​ផ្លូវ​ថ្នល់​យ៉ាង​លំបាកលំបិន​រហូតដល់​ដើរ​ខ្ចីបុល​គេ បែរជា​ត្រូវ​រង​ការបំផ្លាញ​ដោយ​ក្រុម​មួយ​ក្តាប់​តូច​ដូចនេះ ៕

 

 20150228_135341 20150228_135502

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.