ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

មេ​ឧក្រិដ្ឋជន​បំផ្លិចបំផ្លាញ​ព្រៃឈើ​ឈ្មោះ​«​ចែ​ថា​»​ដឹកឈើ​ចេញពី​ខេត្តព្រះវិហារ​ចូលមក​ក្រុង​សៀមរាប​បាន​យ៉ាង​រលូន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖  យ៉ាងហោច​ណាស់​ក្នុង​មួយ​យប់ៗ (​ចែ​ថា​)​ដឹកឈើ​ចេញពី​ខេត្ត​ព្រះវិហារ ចូល​មក​ខេត្ត​សៀមរាប​មិន​ក្រោម​ពី​ទៅ​បី​រថយន្ត​នី​សាន់​កែឆ្នៃ​របស់​គេ​ឡើយ ។ ការដឹកជញ្ជូន​ឈើ​របស់​(​ចែ​ថា​)​ក៏​មាន​ការចូលរួម​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​បើកភ្លើង​ខៀវ​អោយ ទើប​អាច​ចូលមក​ដល់​ក្រុង​សៀមរាប​បាន ទើប​ចែកចាយ​តាម​ដេប៉ូ​លក់​បន្ត​ទៀត ។

​ក្បួន​ដឹក​ឈើ​របស់​ចែ ថា ត្រូវបាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ជាច្រើន​ដូចជា ស្រុក​ស្វាយ​លើ ស្រុក​សូត្រ​និគម ស្រុក ប្រាសាទបាគង ដែល​ត្រូវ​ឆ្លងកាត់​ស្ថាបន័​ជំនាញ​ពាក់ពន្ធ័​ជាច្រើន តែ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​សម្រាប់ ចែ ថា​នេះ​មិន​មាន​ទុក្ខ​លំបាក​ដល់​រូបគាត់​ឡើយ ។ ដោយ​គាត់​បាន​ប្រាប់ អ្នកយកព័ត៌មាន​យើង​ឲ្យដឹងថា រូបគាត់​បាន​បង់ប្រាក់​អោយទៅ​ជំនាញ​តាម​ដងផ្លូវ​អស់​រួច​ទៅ​ហើយ ។

​គួរ​រំលឹក​ផង​ដែល​ថា ប្រមុខ​រាជរដ្ឋាភិបាល​តែងតែ​ប្រកាស​ជា​សាធារណ​៖​ដល់​មន្ត្រី​គ្រប់​រូប ដែល​មាន​តួរ​នាទី​ជាប់​ខ្លួន​អោយ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​បង្ក្រាប់ បទល្មើស ដែល​កើតឡើង​នៅ​តំបន់​របស់​ខ្លួន តែ​ផ្ទុយទៅវិញ មន្ត្រី​ទាំងនោះ​បែរ​ជា​បណ្តែតបណ្តោយ និង​ឃុបឃិត​ជាមួយ​និង​ឈ្មួញ​ទៅវិញ ដើម្បី​បើកដៃ​និង​ផ្តល់​ព័ត៌មាន​ជូន​ឈ្មួញ ដូច​ជា​ការដឹកជញ្ជូន​ឈើ​របស់ ឈ្មោះ​ចែ ថា​នេះ​ផងដែរ ។  ពេល​ដែល​មាន​ថ្នាក់ដឹកនាំ​ចូលមកក្នុង​ខេត្តសៀមរាប ជំនាញ​ទាំងនោះ​ទំនង​ជា​ផ្តល់ព័ត៌មាន ដល់ ចែ ថា កុំអោយ​ចូល​មក​ដល់​ក្នុង​ក្រុង​សៀមរាប ពោល​គឺ​គេ​មាន​កន្លែង​របស់​គេ​សម្រាប់​សាង​ដាក់​រ៉ឺម៉ក​នៅ​ចំនុច​វាល​កូន​ហ្គោល ភូមិ​ល​លំ ស្រុក ប្រាសាទបាគង ដើម្បី​បំភ័ន្ត​ភ្នែក​ថ្នាក់ដឹកនាំ​។ ។​

​ទាក់ទិន​និង​ការដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​របស់ (​ចែ ថា​)​នេះ​ផង​ដែរ នៅ​ល្ងាច​ថ្ងៃទី​២៩ ខែ​០​មករា ២០១៦ អ្នកយក​ព័ត៌មាន​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោក ទា គឹម​សុទ្ធ នាយខ​ណ្ខ​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ខេត្ត​សៀមរាប​ផងដែរ ដើម្បី​ធ្វើ​ការសាក់សួរ​ឈ្មួញ​ខាងលើ លោក ទា គឹម​សុទ្ធ បាន​ឆ្លើយថា លោក​មិន​បានដឹង​នោះទេ ចាំ​លោក​សួរ​កូនចៅ​របស់​លោក បើ​មាន​មែន លោក​នឹង​អោយ​កូនចៅ​របស់​លោក​ធ្វើការ​តាម​ផ្លូវច្បាប់ ។ បើ​ទោះបីជា​យ៉ាងណា​ក៏ដោយ ការឆ្លើយតប​របស់​លោក ទា គឹម​សុទ្ធ ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​រាល់ថ្ងៃ​បាន​រិះគន់ថា ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ជា​រៀងរាល់ថ្ងៃ ហេតុអ្វី​បានជា​លោក​មិន​ដឹង ឬ​មួយ​ថា​ភ្លេច​ពី​តួរ​នាទី​របស់​ខ្លួន ឬក៏​កូនចៅ​របស់​លោក​មិន​ធ្វើរ​បាយ​ការណ៏​ជូន​លោក ទុក​គ្រាន់​សំងំ​លេប​តែម្នាក់ឯង ឬ​មួយ​ថា​លោក​ដឹង​ហើយ ចេះ​តែ​ឆ្លើយ​អោយ​រួច​តែ​ពី​មាត់ ព្រោះ​ខ្លាច​បែក​ឆ្នាំងបាយ​របស់​លោក ។

​ករណី​ឈ្មួញ​ឈ្មោះ​( ចែ ថា​)​ខាងលើ​នេះ​ដែល​សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ចាត់​វិធានការ និង​វែកមុខ​អ្នក​បើក​ភ្លើង​ខៀវ​អោយ​កើត​មានរ​កណី​ខាង​លើ​ផង ៕

​ដោយ ៖ លុច ណា​ម​

 

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.