ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

​រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ត​១៩ ដើម្បី​រៀបចំ​ផែនការ​រួម​ក្នុង​ការការពារ បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជម្ងឺ​កូវី​ដ​១៩ មួយ​ជា​បន្ទាន់​ដែលមាន សមាសភាព​សមាជិក​ចូលរួម​ពី​សំណាក់ អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង ស្រុក ដើម្បី​សហការ​រៀបចំ​ផែនការ​រួម ក្នុងការ ការពារ បង្ការ​ទប់ស្កាត់ ការរីក​រាលដាល​នៃ ជំងឺ​កូវី​ដ​១៩​ក្នុង​ខេត្ត​ក្រោម​ម​កិច្ច​ដឹកនាំ​អង្គប្រជុំ ដោយ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធ​នឹង​ជម្ងឺ​កូវី​ដ​១៩​។​

​ក្នុង​កិច្ចប្រជុំ លោក​អភិបាលខេត្ត ក៏​បាន​ណែនាំ ជំរុញ​ដល់​សមាជិក​គណៈកម្មកា​រ​ខេត្ត​ទាំងអស់​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុង​កិច្ចសហការ​រួមគ្នា​រៀបចំ​ផែនការ​រួម​ដោយ​ប្រមូលផ្ដុំ មធ្យោបាយ​និង​ធនធាន​នៅក្នុង​ខេត្ត ដើម្បី​ធ្វើ​យ៉ាងណា​ត្រៀម​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ដើម្បី​ធានាបាន​នូវ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

​លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​ជំរុញ​ដាក់​ផែនការ​រួម ដល់​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​ត្រួតពិនិត្យ​ឱ្យបាន​ហ្មត់ចត់ នៅ​តាម​ច្រកទ្វារ​ព្រំដែន​នី​មួយៗ ពិសេស អាជ្ញាធរ​ក្រុង ស្រុក​ត្រូវ មាន​ការយកចិត្តទុកដាក់ ចំពោះ​បញ្ហា​ប្រជាពលរដ្ឋ ដែល​ទើប​ឆ្លង​មក​ពី​ប្រទេស​ថៃ​ថ្មីៗ​នេះ ដោយ​អប់រំ​ផ្សព្វផ្សាយ​ណែនាំ អនុវត្តតាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​ឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ ត្រូវតែ​អនុវត្ត សម្រាក​នៅ​នឹង​កន្លែង​ក្នុង​ផ្ទះ​រយៈពេល ១៤​ថ្ងៃ និង​ពង្រីក​ការអនុវត្ត​តាមដាន​ត្រួតពិនិត្យ​ប្រចាំ​នូវ​ជនបរទេស​ដែល​ទើប​ធ្វើដំណើរ​ចូល​មក​ក្នុង​ខេត្ត​ថ្មីៗ​នេះ ពង្រីក​ការផ្សព្វផ្សាយ អប់រំ​ណែនាំ តាម​រោងចក្រ​សហគ្រាស ក្រុមហ៊ុន​សាលារៀន​ឱ្យមាន​អនាម័យ​ជាប់​ជាប្រចាំ ចាត់ចែង​ក្រុមការងារ​ចុះ​ពិនិត្យ និង​តាមដាន​សភាពការណ៍​តាម​បណ្ដា​ក្រុង ស្រុក​ដើម្បី​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា​បើ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​មាន​អា​ការៈមិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​រោគសញ្ញា កូវី​ដ​១៩ និង​ត្រូវ​ចាត់​វិធានការ​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​បំពុល​សង្គម បំភិតបំភ័យ​ប្រជាពលរដ្ឋ​បំភ្លៃ​ការពិត​ពី​មេរោគ កូវី​ដ​១៩ និង​ព័ត៌មាន​ដែល​បង្ក​ឱ្យ​មាន​អស្ថេរភាព​សង្គម​ជាដើម​។​

​លើសពីនេះ​ទៀត លោក​អភិបាល​ខេត្ត​កំពត បានសម្រេច​ត្រៀម​ចំនួន​៣០​បន្ទប់ នៅ​វិទ្យាល័យ​ព្រះ​រាជសម្ភារ ជា​ទីកន្លែង​ដាក់​អ្នកជំងឺ​កូវី​ដ​១៩​ក្នុង​ខេត្ត​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.