ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

​ជូនដំណឹង​! រដ្ឋបាល​ខណ្ឌឫស្សីកែវ សម្រេច​ចាត់វិធានការ​រុះរើ​សំណង់​រំលោភ​ចំណី​ផ្លូវ​របស់​មន្ត្រីនគរបាល ២​នាក់​ប្តី​ប្រពន្ធ នៅ​សង្កាត់​ទួល​សង្កែ​ទី​២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​ ៖ សំណង់​របស់​លោ​​ក​ស្រី ឯក ភិរម្យ និង​ប្តី​ឈ្មោះ ឃា​ម ឡុង ជា​មន្ត្រី​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ចាក់សោ​ពី​ខាងក្រៅ ហ៊ុព័​ទ្ធ​ស័ង្កសី​ជុំវិញ​កម្ពស់​ជាង ១០​ម៉ែត្រ ហើយ​បន្ត​លួច​សាងសង់​ទាំង​យប់​ទាំង​ថ្ងៃ ទាំង​គ្មាន​លិខិតអនុញ្ញាត និង​រំលោភ​លើ​ដី​ផ្លូវ ថែមទាំង​រំលោភ​ចូល​ដី​ប្រជាពលរដ្ឋ មាន​សេចក្ដីសម្រេច​របស់​អាជ្ញា​ធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ពេលនេះ​ត្រូវបាន​រុះរើ​ដកហូត​យក​សម្ភារ​ចេញ​ទាំង​ស្រុង ដោយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ឫស្សីកែវ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​ពី​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​បន្ទាន់​មួយ​របស់​លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ និង​ជា​សមាជិក​ក្រុម​លេខា​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​អ្នក​យក​ព័ត៌​អង្គភាព ទទួលបាន​នៅ​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២០​។ សម្រាប់​ប្រតិបត្តិការ​ក្ដៅ​ក្នុង​ការរុះរើ​សំណង់​រំលោភបំពាន ទាំង​គ្មាន​ច្បាប់​ទម្លាប់​របស់​លោកស្រី ឯក ភិរម្យ និង​ប្តី​ឈ្មោះ ឃា​ម ឡុង នេះ បាន​ចាប់ផ្ដើម​ឡើង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៨០០ ក្នុង​ក្រុម​ទី​១ ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សីកែវ នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២០​។​

​ក្នុង​សេចក្ដីជូនដំណឹង​របស់​លោក ជា ពិសី បាន​គូសបញ្ជាក់ថា «​រដ្ឋបាល​ខណ្ឌឫស្សីកែវ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន​ទាំងអស់​មេត្តា​ជ្រាប​ថា នា​ព្រឹក​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២០ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ឫស្សីកែវ បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​សង្កេតការណ៍​ពី​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ​សំណង់​របស់​ឈ្មោះ ឯក ភិរម្យ ដែល​បាន​សាងសង់​រំលោភ​លើ​ផ្លូវ​លេខ​១៨០០ និង​ចូល​ដី​ប្រជាពលរដ្ឋ ដែលមាន​សេចក្តីសម្រេច​របស់​អាជ្ញា​ធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ព្រមទាំង​មិន​មាន​លិខិតអនុញ្ញាត​សាងសង់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​»​។​

​កន្លង​មក​ទីតាំង​លួច​សាងសង់​នេះ ក្រុម​ការងារ​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ បាន​ចាត់​វិធានការ​ចុះ​ផ្អាក​ការសាងសង់ និង​ដកហូត​សម្ភារៈ​ជាច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​បុគ្គល​ខាងលើ​នៅ​តែ​រឹងរូស​លួច សាងសង់ ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​រៀបចំ​ស័ង្កសី​ព័ទ្ធជុំវិញ​កម្ពស់​ជាង ១០​ម៉ែត្រ និង​ចាក់សោ​ពី​ខាងក្រៅ​។​

​ការចុះអនុវត្ត​វិធានការ​រដ្ឋបាល​នេះដែរ បាន​រុះរើ​សំណង់​របស់​ឈ្មោះ ឯក ភិរម្យ រួចរាល់​ជា​ស្ថាពរ ដើម្បី​ដកហូត​យក​ដី​នេះ​មួយផ្នែកធំ​មក​រក្សាទុក​ជា​ទ្រព្យសម្បត្តិ​រដ្ឋ និង​មួយ​ផ្នែក​តូច​ប្រគល់ជូន ប្រជាពលរដ្ឋ ដែលមាន​សេចក្តីសម្រេច​របស់​អាជ្ញា​ធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​បាន​ចូល​កាន់កាប់​ស្របច្បាប់​។​

​បន្ថែម​ពី​នេះ រដ្ឋបាល​ខណ្ឌឫស្សីកែវ សូម​បញ្ជាក់​បន្ថែម​ទៀត​ថា ទីតាំង​ដី​ដែល​ឈ្មោះ ឯក ភិរម្យ កំពុង​គ្រប់គ្រង​នេះ ស្ថិត​ក្នុង​បញ្ជី​ប្រជាពលរដ្ឋ ចំនួន​១៧៧​គ្រួសារ ដែល​ក្រុម​ការងារ​រដ្ឋបាល​ខណ្ឌ បាន​ផ្តល់​ស​លាកប​ត្រ​ជូន​រួចហើយ ហើយក៏​បាន​ត្រៀម​ដី​ចំនួន​០២​ឡូតិ៍ (១​ឡូតិ៍​៤​ម​x១៥​ម​) ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ ជូន​រង់ចាំ​តែ​ប្រគល់​ដី​ជូន​គាត់​ប៉ុណ្ណោះ​។ អាស្រ័យហេតុនេះ សូម​សាធារណៈមតិ​មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.