ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ផ្តាំផ្ញើ​សិក្ខាកាម​ជា​នាយទាហាន​ថ្មី ត្រូវ​យកចិត្តទុកដាក់​ស្តាប់​ការណែនាំ​របស់​យោធា​ចារ្យ ពេល​ហ្វឹកហាត់​លើ​ទីលាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្ទឹងត្រែង​)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ផ្តាំផ្ញើ​ឱ្យ​សិក្ខាកាម​ទាំងអស់ យកចិត្តទុកដាក់​ស្តាប់​ការ ណែនាំ​របស់​យោធា​ចារ្យ ពេល​ហ្វឹកហាត់​លើ​ទីលាន ដើម្បី​រក្សា​សុវត្ថិភាព​ជា​ចម្បង ហើយ​តស៊ូ​ព្យាយាម​ប្តេជ្ញាចិត្ត​រៀនសូត្រ​ឱ្យបាន​ល្អ ទាំង​ការខិតខំ​ខ្លួនឯង និង​ជួយ​សហការ​គ្នា ដើម្បី​ឈាន​ទៅ​បញ្ចប់​វគ្គ​ទាំងអស់គ្នា​។​

​ការ​ផ្តាំផ្ញើ​បែប​នេះ​របស់​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​ពលទាហាន​ថ្មី ដែល​ទើប​ត្រូវបាន​ជ្រើសរើស​បំពេញ​ក្របខ័ណ្ឌ​ឱ្យ​កងទ័ព​ជើងគោក ឆ្នាំ​២០២០ ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​សាលា​ពលទាហាន​ទី​១ យោធភូមិភាគ​ទី​១ និង​នៅ​សាលា​ពលទាហាន​ទី​៤ យោធភូមិភាគ​ទី​៤ នៅ​ស្ទឹង​ត្រែង​-​សៀមរាប នា​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២០​។​

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា វគ្គ​ហ្វឹកហ្វឺន​មាន​រយៈពេល​វែង ឬ​ខ្លី មិនមែន​ជា​បញ្ហា​ចម្បង​នោះឡើយ អ្វី​ដែល​សំខាន់ គឺ​ខ្លួន​យើង​ត្រូវ​យកចិត្តទុកដាក់​រៀន​សូត្រ​ឱ្យបាន​ម៉ឺងម៉ាត់​។ ទន្ទឹមនឹងនេះ ក៏​ត្រូវ​យក​ឱកាស​កសាង​មិត្ត និង​បង្កើត​អនុស្សាវរីយ៍​រួម​ជំនាន់​ឱ្យបាន​ច្រើន ហើយ​បន្ត​រក្សា​ប្រពៃណី​ចំណង​សាមគ្គីភាព​ឱ្យបាន​ស្ថិតស្ថេរ​ក្រោយ​ពេល​បញ្ចប់​វគ្គ ព្រោះ​យើង​ជា​កងទ័ព​តែមួយ មាន​ភារកិច្ច​តែ​មួយ គឺ​ការ​រួបរួម​សហការ​ថែរក្សា​សុខសន្តិភាព​, សន្តិសុខ និង​បូរណភាព​ទឹកដី​។​

​ក្នុងឱកាស​នោះ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​សូម​អបអរសាទរ​ចំពោះ​ពលទាហាន​ថ្មី ដែល​ត្រូវបាន​ជ្រើសរើស​ឱ្យ​ចូល​បម្រើ កងយោធពល​ខេមរភូមិន្ទ និង​កំពុង​ឆ្លង​វគ្គ​ហ្វឹកហ្វឺន​នៅក្នុង​សាលា ពលទាហាន​ទី​១ យោធភូមិភាគ​ទី​១ និង​សាលា​ពលទាហាន​ទី​៤ យោធភូមិភាគ​ទី​៤​។ ការហ្វឹកហ្វឺន​រយៈពេល ០៣ ខែ​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​នឹង​បម្រើ​ឱ្យ​អនាគត នៃ​ការបំពេញ​ការងារ ក្នុង​រយៈពេល​យូរអង្វែង​ត​ទៅ​មុខ​ទៀត​។ នេះ​គឺជា​ឱកាស​នៃ​អាជីព​មួយ ដែល​ទទួល​បាន​ដោយ​លំបាក ពីព្រោះ​ការជ្រើសរើស​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​សំរិត​សម្រាំង​ហ្មត់ចត់ ក្នុងចំណោម បេក្ខជន​រាប់ពាន់នាក់ តាមរយៈ​ការត្រួតពិនិត្យ​វាយតម្លៃ​ច្បាស់លាស់ របស់​គណៈកម្មការ​។ ដូច្នេះ ត្រូវ​តស៊ូ​អំណត់​ព្យាយាម​កុំ​បោះបង់​, មាន​ស្មារតី​ម្ចាស់ការ​, សាមគ្គី​គ្នា​, គោរព​វិន័យ និង​ខិតខំ​យកចិត្តទុកដាក់​ហ្វឹកហ្វឺន​រៀនសូត្រ ដើម្បី​នៅ​ក្រោយ​ពេល​បញ្ចប់​វគ្គ អាច​ប្រែ​ក្លាយខ្លួនជា​យោធិន​ម្នាក់​ពេញលក្ខណៈ ប្រកបដោយ​សមត្ថភាព ជា​មោទនភាព​សម្រាប់​ក្រុមគ្រួសារ​។​

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា ក្នុង​ដំណាក់កាល​នៃ​សុខសន្តិភាព ស្ថិរភាព​ដូច​សព្វថ្ងៃ ពលទាហាន​ថ្មី​ទាំងអស់ ដែល​បាន​សម្រេចចិត្ត​ចូល​បម្រើ​កងទ័ព ហើយ​កំពុង​ឆ្លង​វគ្គ​ហ្វឹកហ្វឺន​នេះ ទោះ​បី​មក​ពី​ប្រភព​ណា​ក៏​ដោយ គឺ​យើង​ទាំងអស់គ្នា​ស្ថិត នៅក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​តែមួយ មានច្បាប់​វិន័យ​តែមួយ ដែល​បង្ក​លក្ខណៈ​គ្រប់បែបយ៉ាង ឱ្យ​យោធិន​យើង​មាន​ឱកាស​ពង្រឹង​ខ្លួនឯង ពង្រឹង​កងទ័ព​យើង ដូច្នេះ​ត្រូវ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ឱ្យបាន​ម៉ឺងម៉ាត់​ស្រូប​យក​ចំណេះដឹង និង​ជំនាញ​យោធា ផ្តល់​ដោយ​វគ្គ​ហ្វឹកហ្វឺន​នេះ ដើម្បី​ធានាបាន​នូវ មូលដ្ឋាន​នៃ​ការបំពេញភារកិច្ច​ក្នុងនាម​ជា​កងទ័ព ដូចជា​៖

*​ទី​១៖ គឺ​ការយល់ដឹង​អំពី​ជីវិត​កងទ័ព​, របៀបរបប​ការងារ​កងទ័ព ដែល​មិន​ត្រឹមតែ​ជាការ​ពាក់​ឯកសណ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការលះបង់​ភាព​ជា​បុគ្គល​, រួមគ្នា​ធ្វើ​ការងារ​ជា​ក្រុម​, សហការគ្នា​, ជួយ​យក​អាសារ​គ្នា​, រស់នៅ​ដោយ​មាន​វិន័យ​រួម​, និង​មាន​ការ​កំណត់​ពេលវេលា​ត្រឹមត្រូវ​។​

*​ទី​២៖ គឺ​ការទទួលខុសត្រូវ​ខ្ពស់ ទាំង​លក្ខណៈ​រួម និង​លក្ខណៈ​បុគ្គល ដោយ​ផ្តើមចេញពី​ការយល់ដឹង​អំពី​តួនាទី​ភារកិច្ច​ជា​យោធិន​, វិន័យ​សណ្តាប់ធ្នាប់​ជួរ​ទ័ព និង​ការអនុវត្ត​តាម​ច្បាប់​, ក្រឹត្រក្រម និង​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ ដើម្បី​លត់​ដំ​ខ្លួន​ឱ្យ​មាន​ភាពម្ចាស់ការ និង​ការអនុវត្ត​ឯកភាព​គ្នា​ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម​;

*​ទី​៣៖ គឺ​ការទទួលបាន​នូវ​ចំណេះដឹង​យោធា​, ឋានលេខា​, លំ​ហាត់​របៀប​, និង​យុទ្ធវិធី​ផ្សេងៗ រួម​ទាំង​ការ​លត់​ដំ​កាយសម្បទា និង​អារម្មណ៍​ស្មារតី​ឱ្យ​រឹងមាំ តាមរយៈ​ការខិតខំ​ជំរុញ​ខ្លួនឯង និង​ការជំរុញ​ពី​យោធា​ចារ្យ​។​

​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​រូបនេះ ក៏​សូម​អរគុណ​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​, ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ​, ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន និង​ថ្នាក់ដឹកនាំ​កងទ័ពជើងគោក លើ​ការធានា​ការផ្គត់ផ្គង់​បម្រើឱ្យ​វគ្គ​ហ្វឹកហ្វឺន​នេះ និង​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​យោធភូមិភាគ​ទី​១, គណៈ​គ្រប់គ្រង​សាលា​ពលទាហាន​ទី​១, ថ្នាក់ដឹកនាំ​យោធភូមិភាគ​ទី​៤, គណៈ​គ្រប់គ្រង​សាលា​ពលទាហាន​ទី​៤, ក្រុម​យោធា​ចារ្យ និង​គ្រប់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​, គ្រប់គ្រង​, សម្របសម្រួល និង​អនុវត្ត​រៀបចំ​ដំណើរការ​នៃ​វគ្គ​ហ្វឹកហ្វឺន​នេះ​បាន​យ៉ាង​ល្អ រហូតមកដល់​ពេលនេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.