ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​អ្នក​ផ្ទុក​ជំងឺ Covid 19 ៤​នាក់​កំពុងស្ថិត​នៅ​ក្រោម​ការថែទាំ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កែប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កែប បាន​ប្រាប់ឲ្យដឹង​ថា ក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​កែប កំពុង​យកចិត្តទុកដាក់​តាមដាន​ស្ថានភាព សុខភាព​របស់​អ្នក​ផ្ទុក​ជំងឺ Covid 19 ៤​នាក់ ដែល​កំពុង​សម្រាក​នៅ​បន្ទប់​ដាក់​ដោយឡែក ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កែប​។ បើ​តាម​ការបញ្ជាក់​របស់​ក្រុម​វេជ្ជបណ្ឌិត អ្នក​ផ្ទុក​ទាំង​បួន​នាក់​មាន​សភាព​រឹងមាំ និង​ល្អប្រសើរ មិន​មាន​អាការៈឬ​រោគសញ្ញា​ណាមួយ​គួរ​ឲ្យ​កត់សំគាល់​នោះ​ទេ​។

​ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​កែប លោក​ម៉ែន សុធី បាន​ប្រាប់ឲ្យដឹង​ថា គិត​មកដល់​ព្រឹក​ថ្ងៃទី ១៧ ខែ​មីនា ឆ្នាំ ២០២០​នេះ មន្ទីរពេទ្យបង្អែក​ខេត្ត​កែប មាន​អ្នក​ផ្ទុក​ជំងឹ Covid 19 ចំនួន​៤​រូប ក្នុងនោះ​ជនជាតិ​ម៉ាឡេស៊ី​ចំនួន ៣​រូប និង​ពលរដ្ឋ​ខ្មែរ ១​រូប ជា​អ្នកបកប្រែ ដែល​មាន​ទីលំនៅ​ឯ​ខេត្ត​កំពត​។

​លោក​ប្រធាន​មន្ទីរ​បាន​បន្តទៀតថា អ្នកជំងឺ​ទាំង​បួន​នាក់ ត្រូវបាន​ដាក់​ឲ្យ​ស្នាក់នៅ ក្នុង​បន្ទប់​ដាច់ដោយឡែក​ពីគ្នា ហើយ​បន្ទប់​មាន​ការបំពាក់​ឧបករណ៍​តាមដាន​ដណ្តើម អ៊ុក​ស៊ី​សែន និង​មាន​គ្រូពេទ្យ​តាមដាន​ជាប្រចាំ​។ ពិសេស​ចាំ​ជំរុញ​លើក​ទឹកចឹត្ត អ្នកជំងឺ ឲ្យខិត​ខំ​ញាំ និង​គេង​គ្រប់គ្រាន់ ដើម្បី​ឆាប់​ជាសះស្បើយ​។ តាម​ការពិនិត្យ​តាមដាន​របស់​ក្រុម​វេជ្ជបណ្ឌិត រហូតមក​ដល់​រសៀល​នេះ អ្នកជំងឺ​ទាំង​បួន​ស្ថិតនៅក្នុង​សភាព​រឹងមាំ​ធម្មតា គ្មាន​រោគសញ្ញា​អ្វី​គួរឲ្យគត់សំគាល់ ឬ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ឡើយ​។

​លោក​ប្រធាម​មន្ទីរ​បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ការពារ​ខ្លួន និង​អនុវត្ត​វិធានការ​ធ្វើ​អនាម័យ​រស់នៅ​ស្អាត តាម​កែ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ហើយ​ក្នុង​ករណិ​សង្ស័យ​មាន​ផ្ទុក​ជំងឺ នៅក្នុង​សហគមន៍ ត្រូវ​ពន្យល់ និង​ណែនាំ​គាត់ ឲ្យ​រស់នៅ​ដោយឡែក ដើម្បី​កុំឲ្យ​ឆ្លង​ទៅ​សមាជិកគ្រួសារ និង​ត្រូវ​ប្រញាប់​ទាក់ទង ឬ​ហៅ​តាម​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​ក្នុង​សហគមន៍ ឬ​មក​មន្ទីរពេទ្យ​បង្អែក​ផ្ទាល់ ដើម្បី​ពិនិត្យ​សុខភាព​ជា​បន្ទាន់​។

\​បុរស​ជនជាតិ​ម៉ាឡេស៊ី ទាំងបី មាន​អាយុ ៥៨​ឆ្នាំ ៦១​ឆ្នាំ និង​៦៦​ឆ្នាំ ចំណែក​បរុស​អ្នកបកប្រែ ជា​ខ្មែរ​ឥស្លាម មាន​អាយុ​៣០​ឆ្នាំ​៕
​ង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.