កណ្តាល ៖ លោក គឹម សុវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះ តាមដីការបស់តុលាការខេត្តកណ្តាល ពាក់ព័ន្ធបទល្មើសលួចយកអចលនទ្រព្យអ្នកដទៃទៅលក់ ។
បញ្ហានេះ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល បានថ្លែងប្រាប់ CPC NEWS នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះ ថា ពិតជាមានការចាប់ខ្លួនលោក គឹម សុវណ្ណ ប្រាកដមែន ដោយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់លោក ងួន វុទ្ធី ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល ។
លោក ទិន សុចិត្រា អះអាងថា ពេលនេះ លោ ក គឹម សុវណ្ណ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារហើយ ៕



