ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

ពិធី​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​ស​កិ្ត​ជូន​មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​រសៀល ថ្ងៃ​អង្គារ ០៩​រោច ខែ​ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ពន្ធនាគារ​ខេត្ត​កំពត បាន​ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​ស​កិ្ត ជូន​មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពត ចំនួន​៣៣ នាក់ ក្នុងនោះ​មាន​តំណែង អនុប្រធាន​ពន្ធនាគារ ចំនួួន​០១​រូប និង​បំពាក់​ឋានន្តរសក្ដិ​ចំនួួន ៣២​រូប ស្រី ០៤​រូប ក្រោម​អធិបតីភាព លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ​១ ម៉ៅ ណំ អគ្គនាយករង តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម សនិ្ត​បណ្ឌិត អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​ពន្ធនាគារ និង លោក សេង សិរី​បុត្រ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​។

​កម្មវិធី​នា​រសៀល​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត តំណាង សាលាដំបូង​ខេត្ត លោក​មេ​បព្ជាការ​រង​កងរាជអាវុធហត្ថ​ខេ​ត្ត និង​មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពត​សរុប​ចំនួន ៦៥ នាក់​។​

​បន្ទាប់ពី​ស្តាប់​នូវ​របាយការណ៍​ស្វាគមន៍​របស់​អង្គភាព​រួចមក លោក សេង សេរី​បុត្រ អភិបាលរង​ខេត្ត​កំពត ក៏បាន​លើកឡើង​ពី​វឌ្ឍនភាព និង​កិច្ចខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​-​ចិត្ត កម្លាំង​ស្មារតី ការលះបង់​ខ្ពស់​របស់​អង្គភាព ពិសេស​មន្ត្រី​ពន្ធនាគារ​ក្នុង​ខេត្ត​កំពត​ទាំងមូល​ដែល​កន្លងមក​បាន​បំពេញ​កាតព្វកិច្ច​បានល្អ​ប្រសើរ​។​

​ជាមួយនឹង​ឱកាស​នោះដែរ លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​កេខ​១ ម៉ៅ ណំ ក៏​បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ពង្រឹង និង​អនុវត្ត​ការងារ​បាន​ល្អ​ប្រសើរ​ពី​សំណាក់​មន្ត្រី​ពន្ធនាគារ​គ្រប់​ជាន់ថ្នាក់ និង​ការយកចិត្តទុកដាក់​អនុវត្ត​តួនាទី ភារកិច្ច​បាន​យ៉ាង​ល្អ ដោយ​ធ្វើឱ្យ​អង្គភាព​មាន​ភាព​រីកចម្រើន​ជា​បន្តបន្ទាប់​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.