ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តពោធិ៍សាត់​ថ្មី​, លោក លាង ទិត​ដ្ឋា​ន ជំនួស​លោក ឡាយ ចេង​លៀង ដែល​ត្រូវ​ចូលនិវត្តន៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នា​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង លោក លាង ទិត​ដ្ឋា​ន ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តពោធិ៍សាត់​ថ្មី ជំនួស​លោក ឡាយ ចេង​លៀង ប្រធាន​មន្ទីរ​ចាស់​ដែល​ត្រូវ​ចូល​និវត្តន៍​។​

​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​សាលប្រជុំ​សាលា ខេត្ត​ពោធិ៍សាត់ ដោយ​មាន​ការចូលរួម​ពី​សំណាក់ ពី​លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ព្រមទាំង​មន្ត្រីរាជការ តាម​បណ្ដា​ក្រសួង មន្ទីរ អង្គភាព​នានា​យ៉ាងច្រើន​កុះករ​។​

​លោក ម៉ៅ ធនិន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ការងារ​ដែល​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត ព្រម​ទាំង​អាជ្ញាធរ និង​សមត្ថកិច្ច ពាក់ព័ន្ធ រួម​សហការ​គ្នា​ខិតខំ​បំពេញភារកិច្ច បម្រើ​រដ្ឋ និង​ប្រជាពលរដ្ឋ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។ លោក​ថា ការតែងតាំង​ផ្លាស់ប្ដូរ​មុខ​តំណែង​មន្ត្រី​រាជការ​សាធារណៈ គឺជា​ការផ្លាស់ប្ដូរ​បទ​ពិសោធន៍ តាម​តម្រូវការ​ចាំបាច់​ស្រប​តាម​លិខិត​បទដ្ឋាន គតិយុត្តិ​ជា​ធរមាន ដើម្បី​លើកកម្ពស់​សមត្ថភាព​ការងារ និង​ការដឹកនាំ​គ្រប់គ្រង​សំដៅ​ធ្វើឱ្យ មាន​កំណែទម្រង់​ក្នុង​ប្រព័ន្ធ​ការងារ​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​លោក​អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្រធាន​មន្ទីរ ដែល​ទើប​តែងតាំង​ថ្មី​ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់ សហការ​ជាមួយ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់ ដើម្បី​រួមចំណែក​ក្នុង​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​ទៅ​លើ​វិស័យ​ព័ត៌មាន​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ ជា​ពិសេស​កុំ​យក​តួនាទី​ខ្លួន ទៅ​ធ្វើ​អាជីវកម្ម កុំ​មាន​បក្ខពួក គ្រួសារនិយម ដែល​នាំឲ្យ​ប៉ះពាល់​ដល់​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​គ្រប់គ្រង​ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ មាន​ឧត្តមគតិ​ក្នុង​ការទទួលខុសត្រូវ​។​

​លោក​បាន​បន្ថែមថា ជា​ថ្នាក់ដឹកនាំ​គប្បី​យកចិត្តទុកដាក់​ក្នុង​ការបំពេញ​ការងារ មាន​ព្រហ្ម​វិហារធម៌​ទាំង​៤ នៅក្នុង​ខ្លួន មាន​វប្បធម៌​សាមគ្គី វប្បធម៌​ចែករំលែក​ដល់​ថ្នាក់ក្រោម​។ បើ​ធ្វើ​ជា​មេ ត្រូវមាន​ទឹកដោះ​ឲ្យ​កូនបៅ បើ​គ្មាន​ទឹកដោះ​ក៏​មាន​ទឹក​បបរ និង​ទឹ​កស្ករ​ដែរ សុខចិត្ត​ឱ្យ​ស្តួច​តែ​កុំ​ឱ្យ​ដាច់​។

​លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ដែរ​ថា សារព័ត៌មាន មាន​តួនាទី​សំខាន់​ណាស់​ក្នុងសង្គម សម្រាប់​ជា​កញ្ចក់​ឆ្លុះ​បញ្ជាំង​ពី​ទិដ្ឋភាព​ជាក់ស្តែង និង​ជា​ស្ពាន​ចម្លង​ព័ត៌មាន ពី​ពលរដ្ឋ​ទៅ​ថ្នាក់ដឹកនាំ និង​ពី​ថ្នាក់ដឹកនាំ​មក​ប្រជាពលរដ្ឋ​វិញ អំពី​ហេតុការណ៍​ស្ថានភាព​នៅ​តាម​មូលដ្ឋាន​នានា សេចក្តីត្រូវការ និង​ការស្នើសុំ​ជាដើម​។ ដើម្បី​ឱ្យ​ការងារ​ទាំងនេះ​ប្រព្រឹត្ត​ទៅ​រលូន លឿន​រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់ លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ថ្មី ត្រូវ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន និង​មន្ទីរ​នានា​ជុំវិញ​ខេត្ត​ឱ្យបាន​ល្អ​, ត្រូវ​កំណត់​ការប្រជុំ​ជា​ទៀងទាត់​ជាមួយនឹង​មន្ត្រីក្រោមឱវាទ និង​ត្រូវ​ចេះ​ប្រមូលផ្តុំ សាមគ្គី​គ្នា ពិសេស​ត្រូវ​ចេះ​គ្រប់គ្រង​ចាត់ចែង មន្ត្រី​ធ្វើការ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ជំនាញ ដោយ​មិន​ចាំបាច់​ទាល់តែ​ប្រធាន​ចេះ​គ្រប់សព្វ​នោះទេ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.