ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​សម្ដេច​ក្រឡាហោម ស ខេង ដាក់ចេញ​វិធានការ​៨​ចំណុច​សំខាន់ៗ ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​ដាក់​ចេញ​វិធានការ​ចំនួន ៨​ចំណុច​សំខាន់ៗ ដើម្បី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​, ក្រសួង ស្ថាប័ន​, លេខាធិការដ្ឋាន​នៃ​យុទ្ធនាការ​, គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន រាជធានី​-​ខេត្ត និង​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​រៀបចំ និង​អនុវត្ត​ការងារ​តាម​វិស័យ និង​តាម​ជំនាញ​។​

​វិធានការ​ដែល​សម្ដេច​ក្រឡា​ហោម ស ខេង ដាក់ចេញ​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២០ និង​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២០​នេះ​រួមមាន​៖

*​ទី​១៖ គ្រប់​ក្រសួង​-​ស្ថាប័ន ដែល​ជា​សមាជិក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ត្រូវ​បន្ដ​រៀបចំ​យន្ដការ និង​ពង្រឹង​យន្ដការ​ក្នុង​ក្រសួង ស្ថាប័ន ហើយ​បន្ដ​យកចិត្តទុកដាក់​អនុវត្ត​នូវ​តួនាទី ភារកិច្ច​របស់​ខ្លួន ដែល​បាន​កំណត់​ក្នុង​ផែនការ​ជាតិ​៥​ឆ្នាំ ស្ដីពី​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន អនុវត្ត​ទិសដៅ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឆ្នាំ​២០២០ ដែល​អង្គសន្និបាត​បាន​ដាក់ចេញ និង​អនុវត្ត​នូវ​ផែនការ​សកម្មភាព​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៥​ជា​បន្ដ​។​

*​ទី​២៖ អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ និង​គណៈកម្មការ​ទទួល​បន្ទុក​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ត្រូវ​រួម​សហការ​គ្នា​រៀបចំ​បង្កើត​យន្ដការ​ជាក់លាក់​រួមគ្នា​មួយ ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ សង្កាត់ ស​គ្មាន​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​។ ការរៀបចំ​នេះ ត្រូវមាន​ឯកសារ និង​របាយការណ៍​ជាក់លាក់ ពី​ការរៀបចំ​បង្កើត និង​កិច្ចដំណើរការ​នៅតាម​រាជធានី​-​ខេត្ត នី​មួយៗ​។​

*​ទី​៣៖ អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​លេខាធិការដ្ឋាន នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ខុសច្បាប់ ត្រូវ​បន្ដ​ពង្រឹង​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​បន្ថែ​ម​ទៀត ដើម្បី​ផ្ដល់​ការសម្របសម្រួល តាមដាន និង​ជំរុញ​ការអនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៥ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​។​

*​ទី​៤៖ គណៈ​កម្ម​ធិ​ការជាតិ ទទួលបន្ទុក​ព្យាបាល និង​ស្ដារនីតិសម្បទា អ្នកញៀន​គ្រឿងញៀន​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត ក្នុងការ​ពង្រឹងគុណភាព ប្រសិទ្ធភាព សេវា​ប្រកបដោយ​ភាពជឿជាក់​ទុកចិត្ត ក្នុង​ការងារ​ព្យាបាល​ស្ដារនីតិសម្បទា និង​សមាហរណកម្ម អ្នកញៀន​គ្រឿងញៀន​។​

*​ទី​៥៖ អង្គភាព​ពាក់ព័ន្ធ ត្រូវ​បន្ដ​យកចិត្តទុកដាក់​ក្នុង​ការពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ចសហប្រតិបត្តិការ​អន្ដរជាតិ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី ក្នុង​តំបន់ និង​អន្ដរជាតិ និង​ត្រូវ​ជំរុញ​អនុវត្ត​ស្មារតី នៃ​កិច្ចព្រមព្រៀង​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន (​ជាពិសេស​ព្រំដែន​កម្ពុជា​-​ឡាវ​) ដើម្បី​ឈាន​ទៅ​ទប់ស្កាត់ ការ​ចរាចរ ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ​ឲ្យមាន​ប្រសិទ្ធភាព ហើយ​ត្រូវ​ខិតខំ​កសាង​សមត្ថភាព​មន្ដ្រី ក្នុង​ការស្រាវជ្រាវ និង​ស៉ើបអង្កេត​បន្ថែម​ទៀត ដើម្បី​មាន​លទ្ធភាព​បង្ការ បង្ក្រាប​ឲ្យចំ​មេក្លោង និង​កាត់ផ្ដាច់​ខ្សែ​រយៈ​អង្គការ​ចាត់តាំង​របស់​ពួកនេះ ឲ្យដល់​ឫ​សគល់​។​

*​ទី​៦៖ គ្រប់​អង្គភាព​ពាក់ព័ន្ធ ត្រូវធ្វើ​ការពង្រឹង​ក្រមសីលធម៌ វិជ្ជាជីវៈ ឲ្យបាន​ហ្មត់ចត់ ដើម្បី​ធានា​ថា​មន្ដ្រី​អនុវត្ត​ច្បាប់​របស់​ខ្លួន ពិតជា​មិន​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពីក្រោយ​សកម្មភាព​ឧក្រិដ្ឋ ដោយ​ត្រូវ​បំផុស​ឲ្យមាន​ជា​ចលនា​សង្គម​លើ​កស្ទូយ ផ្សព្វផ្សាយ ការអនុវត្ត​ទិស​ស្លោក បី​កុំ មួយ​រាយការណ៍ ឲ្យបាន​ម៉ឺងម៉ាត់ គឺ​កុំ​ពាក់ព័ន្ធ កុំ​អន្ដរាគមន៍ កុំ​លើកលែង ហើយ​ត្រូវ​រាយការណ៍​ផ្ដល់ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ឲ្យបាន​ទូលំទូលាយ​។​

*​ទី​៧៖ គ្រប់​អង្គភាព​ពាក់ព័ន្ធ ត្រូវ​បន្ដ​យកចិត្តទុកដាក់​ធ្វើ​សកម្មភាព​ឲ្យបាន​កាន់​តែ​សកម្ម​ថែម​ទៀត ក្នុង​ការប្រមូល​ព័ត៌មាន ស្រាវជ្រាវ ស៉ើបអង្កេត ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។ ត្រូវ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យបាន​ជាមុន កុំឲ្យ​ឧក្រិដ្ឋជន​មានលទ្ធភាព​ចរាចរ​គ្រឿងញៀន​ចូល និង​ឆ្លងកាត់​ប្រទេស​កម្ពុជា រួម​ទាំង​បង្ការ និង​ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធភាព​នូវ​រាល់កា​រ​ប៉ុនប៉ង​ចរាចរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​គីមី​ផ្សំ និង​ការ​បង្វែរ​សារធាតុ​នេះ ពី​ជំនួញ​ស្របច្បាប់​ទៅ​ជា​ផលិត​គ្រឿងញៀន​ខុសច្បាប់​។​

*​ទី​៨៖ ជាមួយនឹង​ការប្រកាស​ដាក់​ឲ្យ​បន្ដ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លើក​ទី​៥ ក្នុង​ឆ្នាំ​២០២០​នេះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​ក្រឡាហោម ស ខេង សូម​គាំទ្រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​យុទ្ធនាការ នៃ​កិច្ច​ប្រតិបត្តិការ​រួមរ​បស់​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ ដែល​មានឈ្មោះ​ថា ប្រតិបត្តិការ​ដប់​ប្រាំ ដប់​មួយ ដែល​បាន​ដាក់ចេញ​កាលពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី នៃ​ប្រទេស​ហត្ថ​លេខ​ខី ១៩៩៣ នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងមក​។​

​ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ដល់​គ្រប់ ក្រសួង​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​អង្គភាព​អនុវត្ត​ច្បាប់ ត្រូវ​យកចិត្តទុកដាក់​ចូលរួម​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.