ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

អភិបាលខេត្ត​កណ្ដាល ជំរុញ​មន្ត្រី​ចត្ត​ឡី​ស័ក និង​អ្នកពាក់ព័ន្ធ ត្រូវ​ពង្រឹង​យ៉ាង​ម៉ឺងម៉ាត់​នៅ​តាម​ច្រកព្រំដែន ដើម្បី​ការពារ​ការឆ្លង​វីរុស COVID-19

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កណ្ដាល​)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ជំរុញ​យ៉ាង​ម៉ឺងម៉ាត់​ដល់​បណ្ដា​មន្ត្រី​ចត្ត​ឡី​ស័ក និង​មន្ត្រី​តាម​ច្រក​ទាំងអស់ នៃ​ច្រកព្រុំដែន​ទាំង​២​ស្រុក គឺ​ស្រុក​លើកដែក និង​ស្រុក​កោះធំ ត្រូវ​ពង្រឹង​ឲ្យ​ម៉ឺងម៉ាត់ និង​ជា​ដាច់ខាត​ទៅលើ​ការការពារ ការឆ្លង​វីរុស COVID-19 ពិសេស​ពិនិត្យ​មើល​ទៅលើ​ជនអន្តោប្រវេសន៍ ចេញ​ចូល​ប្រទេស​កម្ពុជា​។​

​លោក គង់ សោភ័ណ្ឌ បាន​ដាក់​បទបញ្ជា​យ៉ាង​ដូច្នេះ​នៅ​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២០​នេះ ក្នុងឱកាស​ដែល​លោក​បាន​ដឹកនាំ​មន្ត្រី ចុះ​ពិនិត្យ​មើល​ទូក​ទេសចរណ៍​ទាំង ៥​គ្រឿង ដែល​វៀតណាម​មិន អនុញ្ញាតឲ្យ​ចូល​ទឹក​ដី​គេ ខណៈ​ទូក​ទេសចរណ៍​ទាំង ៥​គ្រឿង​ពុំ​មាន​រកឃើញ​សញ្ញា​វិជ្ជមាន​នៃ​វីរុស COVID-19 នោះឡើយ ហើយ​អនុញ្ញាត​ឱ្យ​មក​ពិនិត្យ នៅ​រាជធានី​ភ្នំពេញ​ម្ដងទៀត​។​

​លោក គង់ សោភ័ណ្ឌ បាន​បញ្ជាក់ទៀតថា មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​កុំ​មាន​ការធ្វេសប្រហែស កុំ​មាន​ការយោគយល់ កុំ​បណ្ដោយឲ្យ​មាន​ការចេញ​-​ចូល តាម​ច្រករបៀង ដើម្បី​ទប់ស្កាត់​ឲ្យ​ខាន​តែ​បាន​ការរីក រាលដាល​ករណី​វីរុស​COVID-19 ។​

​គួរ​ជម្រាប​ថា នៅ​ខេត្ត​កណ្ដាល ពុំទាន់​មាន​ការឆ្លង​ឬ​ផ្ទុះ​ឡើង​ករណី​វីរុស COVID-19 នៅឡើយ​ទេ ខណៈ​បាន​ត្រៀម​រួច​ជា​ស្រេច​នូវ​ក្រុម​គ្រូពេទ្យ​ជំនាញ បន្ទប់​ស្នាក់នៅ ថ្នាំ និង​ឧបករណ៍​រួចជាស្រេច បើសិនជា​មាន​ករណី​ឆ្លង​ណាមួយ​កើតឡើង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.