ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​លោក​ឧកញ៉ា លាង ឃុន ចេញ​សេចក្តី​បំភ្លឺថា លោក​មិន​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ស្ត្រី​ឈ្មោះ ឃុន ស្រី​ស្រស់ ដែល​លោត​សម្លាប់ខ្លួន​ពីលើ​អគារ​ខុន​ដូរ​កន្លងមក​ថ្មី​នេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ ព្រលប់​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តីបំភ្លឺ​មួយ​តាមរយៈ​មេធាវី លោក​ឧកញ៉ា លាង ឃុន សូម​បដិសេធ​ថា លោក​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ស្ត្រី​ឈ្មោះ ឃុន ស្រី​ស្រស់ ដែល​បាន​លោត​សម្លាប់ខ្លួន​ពីលើ​អគារ​ខុន​ដូរ «​វី​ឃែន WECAN» នោះទេ និង​មាន វិដេអូរ​ភស្តុតាំង​ផងដែរ​។​

​ខាង​មេធាវី​តំណាង​ឲ្យ​ឧកញ៉ា លាង ឃុន បាន​ចេញ​សេចក្តីបំភ្លឺ​រៀបរាប់​ជា​មួយ​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ ខ្ញុំ​មេធាវី ម៉ៃ វណ្ណា​ឌី សមាជិក​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អត្តលេខ​៥៩៩ ជា​មេធាវី​ការពារ​សិទ្ធិ និង​តំណាង​ឲ្យ​លោក​ឧកញ៉ា លាង ឃុន សូម​ធ្វើ​នូវ​សេចក្តីបំភ្លឺ​ព័ត៌មាន ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​នេះ ដោយសារតែ​មាន​បណ្តាញ​សង្គម និង​សារព័ត៌មាន​មួយចំនួន​បាន​បន្ត​ធ្វើ​ការចែករំលែក នូវ​ព័ត៌មាន​ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​ជា​ការផ្សព្វផ្សាយ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស និង សេចក្តីថ្លៃថ្នូរ​របស់​ក្រុមគ្រួសារ និង ក្រុមហ៊ុន​យើងខ្ញុំ ពាក់ព័ន្ធ​នឹង​ករណី​ធ្វើអត្តឃាត​របស់​នារី​ឈ្មោះ ឃុន ស្រី​ស្រស់ (​ឬ Sri Nika ឈ្មោះ​គណនេយ្យ​ហ្វេ​សប៊ុក​) ដែល​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២០ យើងខ្ញុំ​សូម​ធ្វើការ​បកស្រាយ​បំភ្លឺ​ដែលមាន​ខ្លឹមសារ និង មូលដ្ឋាន​ដូចតទៅ​៖

១៖ ការស្លាប់​របស់​នារី​ឈ្មោះ ឃុន ស្រី​ស្រស់ ដែល​បាន​ធ្វើ​ការចោទប្រកាន់​មកលើ​លោក​ឧកញ៉ា លាង ឃុន នោះ ត្រូវ​បាន​បញ្ជាក់​ដោយ អាជ្ញា​ធរមាន​សមត្ថកិច្ច​តាមរយៈ​ការធ្វើ​កោសល​វិច័យ​ថា នារី​រូបនោះ គឺជា​ការធ្វើអត្តឃាត​យ៉ាង​ពិតប្រាកដ​។​

២៖ ករណី​នេះ​បាន​កើតមានឡើង​កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០២០ ម្តង​រួចមកហើយ ហើយ​ពួក​យើង​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពី​ករណី​បរិហា​បង្កាច់​កេរ្តិ៍ និង គំរាមកំហែង​ដោយ​មាន​លក្ខខណ្ឌ​ទាមទារ​ប្រាក់ ដែល​បាន​ប្រព្រឹត្តឡើង​ជា​ច្រើនលើក​ច្រើនសា​រ​ដោយ​នារី​ឈ្មោះ ឃុន ស្រី​ស្រស់ ។
​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដំណើរការ​តាម​នីតិវិធី​ច្បាប់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ដោយ​មាន​ការចូលរួម​ពី​មេធាវី​តំណាង​លោក​ឧកញ៉ា សា​ម៉ី​ខ្លួន​ឈ្មោះ ឃុន ស្រី​ស្រស់ និង ក្រុមគ្រួសារ​បងប្អូនរ​បស់​នាង​ផង​ដែរ​។​

៣៖ ក្រោយពី​បាន​ដោះស្រាយ​ជាមួយ នារី​ឈ្មោះ ឃុន ស្រី​ស្រស់ និង បាន​ស្រាវជ្រាវ​រកឃើញ​ការពិត សមត្ថកិច្ច​ក៏​បាន​រៀបចំ​នូវ​ភស្តុតាង​ជា​វីដេអូ​ឃ្លីប ដែល​នារី​រូបនោះ​បាន​សារភាព​កំហុស និង​ធ្វើ​ការសុំ​ការ​អភ័យទោស នៅ​ចំពោះមុខ​សមត្ថកិច្ច និង​ចំពោះ​លោក​ឧកញ៉ា​។ ដោយ​មាន​ការអាណិតអាសូ​រ និង មិន​ចង់អោយ​មាន​បញ្ហា​វែងឆ្ងាយ លោក​ឧកញ៉ា បាន​សម្រេចចិត្ត​មិន​ដេញដោល​រឿង​នេះ​ត​ទៅ​មុខ​ទៀត​ទេ ហើយ​គិត​ថា​បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ ចប់​សព្វគ្រប់​រួច​ទៅ​ហើយ​។​

៤៖ រហូតមកដល់​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២០ ក្រោយពេល​ដែល​នារី​ឈ្មោះ ឃុន ស្រី​ស្រស់ បាន​បង្ហោះ​សារ និង ធ្វើ​អត្តឃាត​បាន​សម្រេច​រួច​មក ស្រាប់តែ​មាន​លេចឡើង​នូវ​ការចោទប្រកាន់​នេះ​សារជាថ្មី តាមរយៈ​បណ្តាញ​សង្គម និង​សារព័ត៌មាន​មួយចំនួន ដោយ​មាន​ភ្ជាប់​នូវ​វីដេអូ​ឃ្លីប​របស់​នារី​រូបនោះ និង រូបភាព​មួយ​ចំនួន ដែល​ជា​ឯកសារ​នៅ​ក្នុង​សំណុំរឿង​ចាស់ ហើយ​ត្រូវបាន​នារី ឃុន ស្រី​ស្រស់ ខ្លួនឯង​បដិសេធថា ជាការ​មួលបង្កាច់ គំរាមកំហែង​ដើម្បី​ទាមទារ​ប្រាក់​ពី​លោក​ឧកញ៉ា (​មាន​ភស្តុតាង​ជា​វីដេអូ​ដើម្បី​បញ្ជាក់​)​។​

៥៖ តាមរយៈ​សេចក្តីបំភ្លឺ​នេះ រួមជាមួយ​នឹង​ភស្តុតាង​យ៉ាង​ជាក់ច្បាស់​ដែល​យើង​បានបង្ហាញ រួមជាមួយ​នឹង​ការបញ្ជាក់​អំពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផង​នោះ យើងខ្ញុំ​សង្ឃឹមថា សាធារណៈជន​នឹង​បាន​ជ្រាប​អំពី​ការ​ពិត ដែល​បាន​កើតមានឡើង​ជុំវិញ​បញ្ហា​នេះ​។​

៦៖ យើងខ្ញុំ​គោរព​នូវ​រាល់​សិទ្ធ​ក្នុង​ការបញ្ចេញមតិ ក៏​ដូចជា​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងឡាយ​ណា​ជុំវិញ​ករណី​នេះ​ប្រកបដោយ​វិជ្ជាជីវៈ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់ ជៀសវាង​រាល់​ការបន្ត​ផ្សព្វផ្សាយ ព័ត៌មាន​ទាំងឡាយ​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​បណ្តាល​អោយ​ប៉ះពាល់​កិត្តិយស និង សេចក្តីថ្លៃថ្នូរ​របស់​អ្នកដទៃ ដែល​នេះ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​អាច​ត្រូវបាន​ផ្តន្ទាទោស​តាមច្បាប់​។​

៧៖ ជា​ចុងក្រោយ​នេះ យើងខ្ញុំ​សូម​ចូលរួម​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​នេះ ក៏ដូចជា​ចូលរួម​ចែករំលែក​នូវ​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ទាំងមូល​នៃ​សព ដោយ​សេចក្តីសោកស្តាយ​ជាទីបំផុត​។​
​សូម​ទស្សនាវិដេ​អួរ​ខាងក្រោ​ម​នេះ​ដូចតទៅ ៖

​លោក​ឧកញ៉ា លាង ឃុន ចេញ​សេចក្តី​បំភ្លឺថា លោក​មិន​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ស្ត្រី​ឈ្មោះ ឃុន ស្រី​ស្រស់ ដែល​លោត​សម្លាប់ខ្លួន​ពីលើ​អគារ​ខុន​ដូរ​កន្លងមក​ថ្មី​នេះ

​ភ្នំពេញ ៖ ព្រលប់​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តីបំភ្លឺ​មួយ​តាមរយៈ​មេធាវី លោក​ឧកញ៉ា លាង ឃុន សូម​បដិសេធ​ថា លោក​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ស្ត្រី​ឈ្មោះ ឃុន ស្រី​ស្រស់ ដែល​បាន​លោត​សម្លាប់ខ្លួន​ពីលើ​អគារ​ខុន​ដូរ «​វី​ឃែន WECAN» នោះទេ និង​មាន វិដេអូរ​ភស្តុតាំង​ផងដែរ​។​

​ខាង​មេធាវី​តំណាង​ឲ្យ​ឧកញ៉ា លាង ឃុន បាន​ចេញ​សេចក្តីបំភ្លឺ​រៀបរាប់​ជា​មួយ​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ ខ្ញុំ​មេធាវី ម៉ៃ វណ្ណា​ឌី សមាជិក​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អត្តលេខ​៥៩៩ ជា​មេធាវី​ការពារ​សិទ្ធិ និង​តំណាង​ឲ្យ​លោក​ឧកញ៉ា លាង ឃុន សូម​ធ្វើ​នូវ​សេចក្តីបំភ្លឺ​ព័ត៌មាន ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​នេះ ដោយសារតែ​មាន​បណ្តាញ​សង្គម និង​សារព័ត៌មាន​មួយចំនួន​បាន​បន្ត​ធ្វើ​ការចែករំលែក នូវ​ព័ត៌មាន​ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​ជា​ការផ្សព្វផ្សាយ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស និង សេចក្តីថ្លៃថ្នូរ​របស់​ក្រុមគ្រួសារ និង ក្រុមហ៊ុន​យើងខ្ញុំ ពាក់ព័ន្ធ​នឹង​ករណី​ធ្វើអត្តឃាត​របស់​នារី​ឈ្មោះ ឃុន ស្រី​ស្រស់ (​ឬ Sri Nika ឈ្មោះ​គណនេយ្យ​ហ្វេ​សប៊ុក​) ដែល​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២០ យើងខ្ញុំ​សូម​ធ្វើការ​បកស្រាយ​បំភ្លឺ​ដែលមាន​ខ្លឹមសារ និង មូលដ្ឋាន​ដូចតទៅ​៖

១៖ ការស្លាប់​របស់​នារី​ឈ្មោះ ឃុន ស្រី​ស្រស់ ដែល​បាន​ធ្វើ​ការចោទប្រកាន់​មកលើ​លោក​ឧកញ៉ា លាង ឃុន នោះ ត្រូវ​បាន​បញ្ជាក់​ដោយ អាជ្ញា​ធរមាន​សមត្ថកិច្ច​តាមរយៈ​ការធ្វើ​កោសល​វិច័យ​ថា នារី​រូបនោះ គឺជា​ការធ្វើអត្តឃាត​យ៉ាង​ពិតប្រាកដ​។​

២៖ ករណី​នេះ​បាន​កើតមានឡើង​កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០២០ ម្តង​រួចមកហើយ ហើយ​ពួក​យើង​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពី​ករណី​បរិហា​បង្កាច់​កេរ្តិ៍ និង គំរាមកំហែង​ដោយ​មាន​លក្ខខណ្ឌ​ទាមទារ​ប្រាក់ ដែល​បាន​ប្រព្រឹត្តឡើង​ជា​ច្រើនលើក​ច្រើនសា​រ​ដោយ​នារី​ឈ្មោះ ឃុន ស្រី​ស្រស់ ។
​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដំណើរការ​តាម​នីតិវិធី​ច្បាប់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ដោយ​មាន​ការចូលរួម​ពី​មេធាវី​តំណាង​លោក​ឧកញ៉ា សា​ម៉ី​ខ្លួន​ឈ្មោះ ឃុន ស្រី​ស្រស់ និង ក្រុមគ្រួសារ​បងប្អូនរ​បស់​នាង​ផង​ដែរ​។​

៣៖ ក្រោយពី​បាន​ដោះស្រាយ​ជាមួយ នារី​ឈ្មោះ ឃុន ស្រី​ស្រស់ និង បាន​ស្រាវជ្រាវ​រកឃើញ​ការពិត សមត្ថកិច្ច​ក៏​បាន​រៀបចំ​នូវ​ភស្តុតាង​ជា​វីដេអូ​ឃ្លីប ដែល​នារី​រូបនោះ​បាន​សារភាព​កំហុស និង​ធ្វើ​ការសុំ​ការ​អភ័យទោស នៅ​ចំពោះមុខ​សមត្ថកិច្ច និង​ចំពោះ​លោក​ឧកញ៉ា​។ ដោយ​មាន​ការអាណិតអាសូ​រ និង មិន​ចង់អោយ​មាន​បញ្ហា​វែងឆ្ងាយ លោក​ឧកញ៉ា បាន​សម្រេចចិត្ត​មិន​ដេញដោល​រឿង​នេះ​ត​ទៅ​មុខ​ទៀត​ទេ ហើយ​គិត​ថា​បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ ចប់​សព្វគ្រប់​រួច​ទៅ​ហើយ​។​

៤៖ រហូតមកដល់​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២០ ក្រោយពេល​ដែល​នារី​ឈ្មោះ ឃុន ស្រី​ស្រស់ បាន​បង្ហោះ​សារ និង ធ្វើ​អត្តឃាត​បាន​សម្រេច​រួច​មក ស្រាប់តែ​មាន​លេចឡើង​នូវ​ការចោទប្រកាន់​នេះ​សារជាថ្មី តាមរយៈ​បណ្តាញ​សង្គម និង​សារព័ត៌មាន​មួយចំនួន ដោយ​មាន​ភ្ជាប់​នូវ​វីដេអូ​ឃ្លីប​របស់​នារី​រូបនោះ និង រូបភាព​មួយ​ចំនួន ដែល​ជា​ឯកសារ​នៅ​ក្នុង​សំណុំរឿង​ចាស់ ហើយ​ត្រូវបាន​នារី ឃុន ស្រី​ស្រស់ ខ្លួនឯង​បដិសេធថា ជាការ​មួលបង្កាច់ គំរាមកំហែង​ដើម្បី​ទាមទារ​ប្រាក់​ពី​លោក​ឧកញ៉ា (​មាន​ភស្តុតាង​ជា​វីដេអូ​ដើម្បី​បញ្ជាក់​)​។​

៥៖ តាមរយៈ​សេចក្តីបំភ្លឺ​នេះ រួមជាមួយ​នឹង​ភស្តុតាង​យ៉ាង​ជាក់ច្បាស់​ដែល​យើង​បានបង្ហាញ រួមជាមួយ​នឹង​ការបញ្ជាក់​អំពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផង​នោះ យើងខ្ញុំ​សង្ឃឹមថា សាធារណៈជន​នឹង​បាន​ជ្រាប​អំពី​ការ​ពិត ដែល​បាន​កើតមានឡើង​ជុំវិញ​បញ្ហា​នេះ​។​

៦៖ យើងខ្ញុំ​គោរព​នូវ​រាល់​សិទ្ធ​ក្នុង​ការបញ្ចេញមតិ ក៏​ដូចជា​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងឡាយ​ណា​ជុំវិញ​ករណី​នេះ​ប្រកបដោយ​វិជ្ជាជីវៈ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់ ជៀសវាង​រាល់​ការបន្ត​ផ្សព្វផ្សាយ ព័ត៌មាន​ទាំងឡាយ​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​បណ្តាល​អោយ​ប៉ះពាល់​កិត្តិយស និង សេចក្តីថ្លៃថ្នូរ​របស់​អ្នកដទៃ ដែល​នេះ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​អាច​ត្រូវបាន​ផ្តន្ទាទោស​តាមច្បាប់​។​

៧៖ ជា​ចុងក្រោយ​នេះ យើងខ្ញុំ​សូម​ចូលរួម​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​នេះ ក៏ដូចជា​ចូលរួម​ចែករំលែក​នូវ​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ទាំងមូល​នៃ​សព ដោយ​សេចក្តីសោកស្តាយ​ជាទីបំផុត​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.