ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams

​អ្នកជិះ​ម៉ូតូ​២​នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ ដោយសារ​រថយន្ត​ដឹក​ដី​បុក​ពេញ​ទំហឹង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ បុរស​ស្ត្រី​ជា​ប្តី​ប្រពន្ធ​ពីរ​នាក់​បាន​រងរបួស​ធ្ងន់​បន្ទាប់​ពី​រថយន្ត​បុក​ពេល​កំពុង​ជិះ​ម៉ូតូ​ឌុប​គ្នា​ដល់​ចំណុច​ក្បែរ​ចំណុច​រង្វង់​មូល​មិត្តភាព​កម្ពុជា​-​កូរ៉េ ដោយ​ហេតុការណ៍​នេះ​បាន​កើតឡើង​នា​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២០ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត​។​

​លោក​វរសេនីយ៍ទោ ស៊ូ វណ្ណាត នាយរង​ការិយាល័យ​នគរបាល​ចរ​ចរាណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្ត​កំពត​បាន​ប្រាប់ឱ្យដឹង​ថា ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ ថន ធឿន អាយុ ៣២​ឆ្នាំ ឯ​ប្រពន្ធ​ឈ្មោះ ម៉ៅ រ៉េត អាយុ ២៦​ឆ្នាំ​។ គ្រួសារ​នេះ​រស់នៅ​ភូមិ​ព្រៃ​ថ្នង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្ត​កំពត​។ ចំណែក​អ្នកបើករថយន្ត​ឈ្មោះ គន់ ចាន់​តារា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត​។

​លោក​វរសេនីយ៍​បាន​រៀបរាប់​ថា មុន​ហេតុុការណ៍​កើតឡើង គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​ចុះ​ពី​ស្ពាន​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ស្របពេលនោះ​ស្រាប់តែ​មាន​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​បើក​មកពី​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​រួច​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាលឱ្យ​ប្តី​និង​ប្រពន្ធ​ខាងលើ​រង​របួសធ្ងន់​តែម្តង​។

​លោក ស៊ូ វណ្ណាត បាន​បន្តថា ក្នុង​ស្ថានភាព​បែប​នោះ អ្នកបើករថយន្ត​បម្រុង​រត់​គេច ទើប​សមត្ថកិច្ច​សហកា​រ​ជាមួយ​អ្នកដំណើរ​ឃាត់ខ្លួន​បា​ម​ភ្លាមៗ​។ ចំណែក​ជនរងគ្រោះ​ទាំង​ពីរ​ត្រូវ​រថយន្ត​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​កំពត រួច​បញ្ជូនបន្ត​ទៅ​រាជធានី​ភ្នំពេញ​ព្រោះ​ស្ថានភាព​របួស​អ្នក​ទាំង​ពីរ​ធ្ងន់ធ្ងរ​ខ្លាំងពេក​៕ សេង ណា​រិទ្ធ​

 

 

 

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.