ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

សាលាខណ្ឌ​ដង្កោ ប្រារព្ធ​ពិធី អបអរសាទរ​ទិវា​អន្តរជាតិ នារី​៨​មីនា លើក​ទី​១០៩ ឆ្នាំ​២០២០ យ៉ាង​អឹកធឹក​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២០ នៅ​សាលាខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ពិធី អបអរសាទរ ទិវា​អន្តរជាតិ នារី​៨​មីនា លើក​ទី​១០៩ ប្រធានបទ​ស្តី​ពី «​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​» ក្រោម​អធិបតីភាព​លោក កែប ជុតិមា តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ គណបក្ស​ប្រជាជន កម្ពុជា ចុះជួយ​ខណ្ឌដង្កោ​, លោក រ័ត្ន ស្រ៊ាង មេញ្ជា​ការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ និង ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខណ្ឌដង្កោ ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់ លោក លោកស្រី សមាជិក សមាជិកា មន្ត្រីរាជការ​ស៊ីវិល -​កងកម្លាំង​ប្រដាប់ អាវុធ ជា​ស្ត្រី យ៉ាងច្រើន​កុះករ សរុប​៥០៤​នាក់​។​

​បន្ទាប់​ពី​ប្រកាស​ហេតុ ប្រកាស​គណអធិបតី និង​គោរព​ភ្លេងជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួច លោកស្រី សយ សុធា សមាជិក​ក្រុមប្រឹក្សា ខណ្ឌដង្កោ បាន​អាន​នូវ​ព្រះរាជសារ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ជូន​ដល់​គណអធិបតី និង​សមាជិក សមាជិកា នៃ​អង្គពិធី​ទាំងមូល​បាន​សណ្តាប់ បន្ទាប់មក លោកស្រី គឹម ញឹប អភិបាល​នៃ​គណ​អភិបាល​ខណ្ឌ​ដង្កោ ក៏​បាន​ឡើង​ថ្លែង​សន្ទរកថា ស្វាគមន៍ ដោយ​លើកឡើង​អំពី​ស្ថានភាព​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ដង្កោ និង​សកម្មភាព​នានា របស់​មន្ត្រី​ជា​នារី ចំណុះ​ឲ្យ​រដ្ឋបាល ខណ្ឌដង្កោ បាន​ចូលរួម​បំពេញ​ក្នុង​រយៈកាល​កន្លងមក​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក រ័ត្ន ស្រ៊ាង បាន​ចូលរួម​ថ្លែង​សន្ទរកថា ដោយ​លើកឡើង​ប្រៀបធៀប​អំពី​ប្រ​វត្តនៃ ទិវា​នារី​អន្តរជាតិ (៨​មីនា​) ដែល​ពិភពលោក​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​និង​អបអរសាទរ ចំពោះ​វីរភាព​នៃ​ការតស៊ូ​របស់​នារី អស់​ពេល​រាប់​សតវត្ស ដើម្បី​ទាមទារ​សិទ្ធិ​ចូលរួម​ក្នុងសង្គម ដោយ​ស្មើភាព​ជាមួយ​បុរស គឺ​កើតឡើង​ក្រោយ​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​មាន​ការលើកតម្កើង​សិទ្ធិនារី តាំងពី​បុរាណកាល ព្រោះ​តាម​ប្រវត្តិសាស្ត្រ បានសរសេរថា ស្តេច​ខ្មែរ​ដំបូង​គេ គឺជា​ក្សត្រី ព្រះនាម លីវ យី បាន​នាំមក​នូវ​សង្គម​លទ្ធិមាតាធិបតេយ្យ នា​សតវត្ស​ទី​១​នៃ​គ​.​ស ដោយ​ព្រះ​នាង​មាន​គុណសម្បត្តិ​ច្រើន​អនេក ក្នុង​ការដឹកនាំ នគរ​ភ្នំ មាន​ស្នាដៃ បង្រួបបង្រួម​ជាតិ និង បង្កើន​តម្លៃ​ស្ដ្រី​ក្នុង​បរិបទ​វប្បធម៌​ជាតិ តែ​ដោយសារ​សង្គ្រាម​បាន​ធ្វើឲ្យ​កម្ពុជា បែកបាក់​ជាតិ​អស់​ជាង​៥០០​ឆ្នាំ ក្រោយ​សម័យ​អង្គរ រហូត​បាន​មក បង្រួបបង្រួម​ជាតិ​សារជាថ្មី និង​បញ្ចប់ សង្គ្រាម​ទាំង​ស្រុង នាំយក​សន្តិភាព​ពេញលេញ ជូន​ជាតិ​និង​ប្រជាជន ក្រោម​ការប្រឹងប្រែង របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​មាន​នយោបាយ ឈ្នះ ឈ្នះ ដែល​ដាក់​ចេញ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើឲ្យ​អង្គការ​ចាត់តាំង​នយោបាយ​និង​យោធា​របស់ ខ្មែរក្រហម ត្រូវបាន​រលំរលាយ ទាំងស្រុង ចាប់តាំងពី ចុងឆ្នាំ​១៩៩៨​មក ហើយ​កម្ពុជា​ក៏​ចាប់ផ្តើម​កសាង​និង អភិវឌ្ឍន៍​ជាតិ ក្រោម​ម្លប់​សន្តិភាព​ដោយ​មាន​ការចូលរួម​ពី ឥស្សរជន​ជា​ស្ត្រី និង​ស្ត្រី​ផ្សេងទៀត ជាច្រើនរូប ទន្ទឹម​គ្នា​ជាមួយ​បុរស ក្នុង​ការងារ​នយោបាយ​និង​សង្គម​យ៉ាង​សកម្ម ជាក់ស្តែង​ដូចជា​៖
* សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន កាន់តំណែង​ជា​ប្រធាន កាកបាទក្រហមកម្ពុជា និង​បាន​ដឹកនាំ ការងារ​មនុស្សធម៌​យ៉ាងសកម្ម ទូទាំង​ប្រទេស ដោយ​តែងតែ​គិតគូរ និង​ផ្សារភ្ជាប់​ជានិច្ច ជាមួយ​សុខទុក្ខ របស់​ប្រជាពលរដ្ឋ​ដោយ​ក្តី មេត្តា ករុណា គ្មាន​ការរើសអើង ល្បីល្បាញ​លើ​ឆាក អន្តរជាតិ រហូត​ទទួលបាន ការកោតសរសើរ គោរព​ងារ និង​គ្រឿង​ឥស្សរិយយស ពី​ស្ថាប័ន​ជាតិ និង​ពិភពលោក ជា​បន្តបន្ទាប់​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន កាន់តំណែង​ជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​ជា​ប្រធាន​សមាគមន៍​នារី កម្ពុជា ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍន៍ ទូទាំង​ប្រទេស បាន​បំពេញ​ការងារ​នយោបាយ ក្នុង​ជួរ​បក្ស​យ៉ាងសកម្ម រួមជាមួយ ឥស្សរជន​ថ្នាក់ដឹកនាំ​ផ្សេងៗ​ទៀត ក៏ដូចជា​ការងារ សង្គមជាតិ ក្នុង​ការកសាង​ប្រទេស កម្ពុជា​មាន​ការអភិវឌ្ឍ​ន៍​រីកចម្រើន​ដល់​សព្វថ្ងៃ​។​

​ក្រៅពីនេះ ក៏​នៅ​មាន ឥស្សរជន​ជា​ស្ត្រី និង​ស្ត្រី​ជាច្រើន​រូប​ផ្សេងទៀត កំពុងកាន់ មុខតំណែង​ជាន់ខ្ពស់ ក្នុង​ជួរ​រាជរដ្ឋាភិបាល ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា អង្គភាព​បច្ចេកទេស រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កងកម្លាំងប្រដាប់អាវុធ អង្គការ​សង្គម​ស៊ីវិល រោងចក្រ​សហគ្រាស និង​វិស័យ​ឯកជន​គ្រប់​ប្រភេទ​។ ជាក់ស្តែង​ស្ត្រី ដែល​កំពុង​ចូលរួម ក្នុង​កម្មវិធី​នា​ឱកាស​ថ្ងៃនេះ គឺ​សុទ្ធតែ​ជា​មន្ត្រី ដែល​កំពុង​បំពេញការងារ ទន្ទឹមគ្នា ជាមួយ​បុរស​ដោយ​ស្មើភាព ក្នុង​ស្ថាប័នរដ្ឋ ទាំង​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ផងដែរ​។​

​លោក រ័ត្ន ស្រ៊ាង ក៏​បាន​សម្តែង​នូវ​អំណរ អរគុណ​សន្តិភាព និង គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ ស្ថាបនិក នយោបាយ ឈ្នះ ឈ្នះ គឺ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​រំដោះ​ជាតិ​មាតុភូមិ ចេញពី​ភ្នក់ភ្លើងសង្គ្រាម​និង​ការបែកបាក់ នាំមក​នូវ​សន្តិភាព​ជូន​ជាតិ និង​ប្រជាជន និង​បាន​ដឹកនាំ​នាវា​កម្ពុជា ឆ្ពោះទៅរក​ការអភិវឌ្ឍន៍ រីកចម្រើន​លើ​គ្រប់​វិស័យ​ប្រកប ដោយ​ស្ថេរភាព​និង​ចេរភាព​។​

​លោក កែប ជុតិមា បាន​ថ្លែង​គាំទ្រ​នូវ​ប្រសាសន៍​លើកឡើង​របស់​លោក រ័ត្ន ស្រ៊ាង និង​បាន​សំណូមពរ ដល់​ពលរដ្ឋ គ្រប់រូប​សូម​ចូលរួម ថែរក្សា​សន្តិភាព​ដែល​យើង រក​បាន​មក​ដោយ​លំបាក​នេះ ឲ្យបាន​ជាប់លាប់ ព្រោះ​ជាតិ​យើង​ធ្លាប់ បាត់បង់​សន្តិភាព បាត់​មោទនភាព​ជាតិ ស្ទើរតែ​រលាយ​ជាតិ​ទាំងមូល កាលពី​អតីតកាល​មក​ហើយ និង​សូម​ឲ្យ​ម្នាក់ៗ មាន​អនាម័យ​ឲ្យបាន​ខ្ពស់ ដើម្បី​ការពារ​សុខភាព​យើង គ្រប់​គ្នា​ជៀសផុត​ពី​ជម្ងឺ​ផ្សេងៗ ហើយ​ក្នុងនោះ​ផងដែរ សូម​កុំ​ជ្រួលច្របល់ ចំពោះ​ជំងឺ​កូវី​ត​១៩ រហូត​ដល់​ចាញ់​កលល្បិច ញុះញង់ របស់​ជនខិលខូច ដែល​ព្យាយាម​យក បញ្ហា​ជម្ងឺ​នេះ បង្វែរ​ទៅជា​រឿង​នយោបាយ ដោយ​បង្ក​ឲ្យ​ចលាចល​ក្នុង​សង្គម​។​

​ជា​ចុងបញ្ចប់ ក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នោះ​ផង​ដែរ ដោយ​មាន​ការចូលរួម​ឧបត្ថម្ភ​ពី​លោក កែប ជុតិមា នូវ​ថវិកា​ចំនួន​៤,៧០០,០០០​រៀល និង​សា​រ៉ុង​ចំនួន​៤៧០​សារុង​, លោកស្រី គ្រួច សំអាន ថវិកា ចំនួន​២,០០០,០០០​រៀល​, លោក លី ឆេង ថវិកា​១,០០០,០០០​រៀល និង​លោក ប៊ុន សេរី ថវិកា​២០០​ដុល្លារ ដោយឡែក​លោក រ័ត្ន ស្រ៊ាង បាន​បន្ថែម​នូវ​ថវិកា​ចំនួន​១៥,១២០,០០០​រៀល នំ​ពា​២,០១៦​នំ ទឹក​ភេសជ្ជៈ​១,០០៨​ដប ដើម្បី​បន្ថែម​លើ​កញ្ចប់​កាដូ​ទាំង​៥០៤​កញ្ចប់ ដែល​ក្នុងនោះ​កញ្ចប់​កាដូ និ​មួយៗ មាន​ថវិកា​លោក កែប ជុតិមា ០១​ម៉ឺន​រៀល សារុង​០១ ថវិកា​លោក រ័ត្ន ស្រ៊ាង ០៣​ម៉ឺន​រៀល (​សរុប​ថវិកា​មាន​ចំនួន​០៤​ម៉ឺន​រៀល​) នំ​ពា​០៤ ទឹក​ភេសជ្ជៈ​០២​ដប ជា​អំណោយ​ចែកជូន​ដល់​សមាជិក​ចូលរួម​ទាំងអស់ និង​បាន​រៀបចំ​បាច់ផ្កា​ដ៏​ស្រស់​ស្អាត​ជូន​ដល់​លោក​ស្រី​ជា​ថ្នាក់ដឹកនាំ បាន​ទទួល​ដោយ​ក្តី​រីករាយ និង​ស្និទ្ធស្នាល​បំផុត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.