ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams

​រដ្ឋបាល​រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា អដ្ឋិធាតុ​សម្តេច​វិបុល​បញ្ញា សុខ អាន នឹង​ត្រូវ​ហែ​ចេញ​ពី​ភូមិគ្រឹះ​សម្តេច ទៅ​តម្កល់​នៅ​វត្ត​សារា​វ័ន​តេជោ​, អាជ្ញាធរ​បិទផ្លូវ​មួយចំនួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ នឹង​រៀបចំ​ក្បួន​ហែ​អដ្ឋិធាតុ​ដោយ​ថ្មើរជើង សម្តេច​វិបុល​បញ្ញា សុខ អាន ចេញ​ពី​ភូមិគ្រឹះ​សម្តេច​វិបុល​បញ្ញា ឆ្ពោះ​ទៅ​តម្កល់​អដ្ឋិធាតុ​នៅ​វត្ត​សារា​វ័ន​តេជោ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២០ វេលា​ម៉ោង ០៦៖០០​នាទី​ព្រឹក​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង ដែល​អង្គភាព​ព័ត៌មាន Fresh News ទទួលបាន​។​

​តាម​កាលបរិច្ឆេទ​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើ​ការបិទផ្លូវ​ជា​បណ្តោះអាសន្ន ដោយ​មិន​អនុញ្ញត​ឲ្យ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់​ចាប់​ពី​ភូមិគ្រឹះ​សម្តេច​វិបុល​បញ្ញា តាម​រុក្ខវិថី​សម្តេច​ប៉ាន (​ផ្លូវ​លេខ​២១៤) ឆ្ពោះ​ទៅ​មហាវិថី​ព្រះ​នរោត្តម ពេល​ទៅ​ដល់​មហាវិថី​ព្រះ​នរោត្តម​បត់​ឆ្វេង ដល់​វិថី​លី​យ៉​ត​ឡាយ (​ផ្លូវ​លេខ​១៧២) បត់​ខាងជើង​ស្រប​ខាងជើង​របង​វត្ត​សារា​វ័ន​តេជោ ដល់​វិធី​ព្រះអង្គ​យុគន្ធរ (​ផ្លូវ​លេខ​១៩) បត់​ស្តាំ​ដល់​ខ្លោងទ្វារវត្ត​សារាវ័ន្ត​តេជោ ចាប់ពី​វេលា​ម៉ោង ០៦៖០០​នាទី រហូត​ដល់​បញ្ចប់​កម្ម​វិធី​។​

​គួរបញ្ជាក់​ថា សម្ដេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ទទួលមរណភាព កាលពី​វេលា​ម៉ោង​០៦៖៣២​នាទី​ល្ងាច ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៧ នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៦៦​ឆ្នាំ​៕

​ខាងក្រោម​នេះ ជា​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.