ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams

លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ដឹកនាំ​មន្ទីរ​ជំនាញ​នៅ​ជំវិញ​ខេត្ត ចុះ​ពិនិត្យ​បន្ទប់​សំរាប់​ត្រៀម​ព្យាបាល​អ្នកជំងឺ នៅ​មន្ទីរពេទ្យ បង្អែក​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី ១១ ខែ​មីនា ឆ្នាំ ២០២០ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន ដឹកនាំ មន្ទីរ ជំនាញ ពាក់ព័ន្ធ​ក្នុង​ខេត្ត និង​ក្រុមគ្រូពេទ្យ​ជំនាញ ចូលរួម​ពិនិត្យ ការរៀបចំ ត្រៀម លក្ខណៈ​ការពារ ករណី ឆ្លង​ជំងឺ​COVID-19 នៅ​មន្ទីរពេទ្យ បង្អែក កំពត នៃ​ក្រុង​កំពត ខេត្ត​កំពត​។

​ក្នុងឱកាស​ត្រៀមលក្ខណៈ​ជាស្រេច​នេះ លោក ជាវ តា​យ អភិបាលខេត្ត កំពត បាន ឱ្យដឹង ថា ខេត្ត កំពត បាន​និង​កំពុង​ត្រៀម រួច ជាស្រេច ក្នុងការ ទទួល យក អ្នក​ឆ្លង ជំងឺ ដោយ បាន រៀប ចំ ក្រុម គ្រូពេទ្យ ព្យាបាល និង បន្ទប់​សម្រាប់ ពិនិត្យ​អ្នក ជំងឺ ស្ថិតនៅ កន្លែង មួយ​ដ៏​មាន សុវត្ថិភាព និង មិន អាច ទៅ ចម្លង អ្នក ដទៃ ទៀត​បាន និង ធ្វេី ការ ពិនិត្យ ព្យាបាល នៅ មន្ទីរពេទ្យ បង្អែក កំពត​នេះ តែម្តង​។​

​ក្នុង​ការត្រួតពិនិត្យ​នេះ លោក ជាវ តា​យ អភិបាល ខេត្ត​កំពត បាន ណែនាំ ទៅដល់ ជំនាញ​ពាក់ព័ន្ធ និង​អភិបាល ក្រុង ស្រុក ទាំង អស់ ត្រូវ ត្រៀម ឧបករណ៍ បន្ទប់ និង ក្រុមគ្រូពេទ្យ នៅ តាម មន្ទីរ ពេទ្យ បង្អែក ក្នុង មូលដ្ឋាន របស់ ខ្លូន ដេ​ី​ម្បី ត្រៀម​ទទួល អ្នក ជំងឺ ក្នុង ករណី មាន អ្នក ដែល​បាន​ឆ្លង ជំងឺ រលាក សួត ថ្មី​នេះ​ឱ្យបាន​ទាន់​ពេលវេលា​។​

​ជាមួយ​គ្នា​បេះ លោក ជាវ តា​យ អភិបាលខេត្ត កំពត ក៏​សូម​អំពាវនាវ ទៅដល់ បងប្អូន ប្រជាពលរដ្ឋ ត្រូវ រក្សា អនាម័យ ជាប្រចាំ ដោយ​អនុវត្ត តាម ការណែនាំ របស់ ក្រសួង សុខាភិបាល ហេ​ី​យ​បើសិន​បងប្អូន​នៅតាម​មូលដ្ឋាន​មាន​ការសង្ស័យ​ដូចជា​កម្តៅ​ក្នុង​ខ្លួុ​នក្តៅ​លើសពី​៣៧​អង្សា អាច​អញ្ជើញ​មក​ពិនិត្យ និង​ពិគ្រោះ​ជា​មួុយ លោក​គ្រូពេទ្យ​ជំនាញ នៅ​មន្ទីរពេទ្យបង្អែក​ខេ​ត​កំពត​បាន និង មន្ទីរពេទ្យ ដែល នៅ​ជិត ដែល​មាន​ឯកទេស​ត្រឹមត្រូវ និង​ឧបករណ៍​គ្រប់គ្រាន់​។​

​ជា​ចុងក្រោយ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​បញ្ជាក់​ផង​ដែរ​ថា មកទល់ពេលនេះ នៅ​ខេត្ត​កំពត​នៅ មិនទាន់​មាន​វត្តមាន​ជំងឺ​នៅឡើយ​ទេ​នៅក្នុង​ទឹកដី​ខេត្ត​កំពត ដូច្នោះ​ហើយ លោក​អភិបាលខេត្ត កំពត ក៏​បាន​ស្នើដល់​ក្រុមការងារ ពាក់ព័ន្ធ ទាំងអស់​ត្រូវ​ធ្វើការ ផ្សព្វផ្សាយ ឱ្យបាន ទូលំទូលាយ ជូន ប្រជាពលរដ្ឋ នូវ ព័ត៌មាន ដែល កំពុង តែមាន ការជាក់ស្ដែង ហើយ​យើង​ទាំងអស់​ត្រូវ នាំ គ្នា យកចិត្តទុកដាក់ ដើម្បី ទប់ស្កាត់ នូវ រាល់ ព័ត៌មាន ក្លែងក្លាយ ដែល ទទួល បាន ពី ប្រភព មិន ច្បាស់លាស់ ដែល ការ ផ្សាយ នោះ ធ្វើ ឱ្យ សាធារណជន មានការ យល់ ច្រឡំ មានការ ភ័យ ខ្លាច នៅ ក្នុង ខេត្ត ក៏ ដូច ជា នៅ ក្នុង ប្រទេស កម្ពុជា យើង ទាំងមូល​ផង ដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.