ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

​សម្តេច​តេជោ ហ៊ុន សែន​៖ ត្រូវ​បង្កើន​ការពិនិត្យ​ផ្នែក​វេជ្ជសាស្ត្រ គ្រប់​មាត់ច្រក​ចេញ​ចូល​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ កូវី​ត​១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ជា​ការយកចិត្តទុកដាក់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទូទាំង​ប្រទេស សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា ឱ្យ​ក្រសួង​សុខាភិបាល ត្រូវ​បង្កើន​ការត្រួតពិនិត្យ​ផ្នែក​វេជ្ជសាស្ត្រ នៅ​គ្រប់​ច្រកចេញ​ចូល​ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ កូរ៉ូណា ឬ Covid-19 ដែល​កំពុង​តែ​គំរាមកំហែង​ពិភពលោក​។​

​ការបញ្ជា​បែបនេះ របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ប្រមាណ ៣,៤៥៨​នាក់ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២០​នេះ នៅ​មជ្ឈមណ្ឌល​សន្និបាត និង ពិព័រណ៍​កោះ​ពេជ្រ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ពី​ស្ថានភាព​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​ថ្មីៗ​នេះ​បាន​កើត​មក​លើ​ពលរដ្ឋ​ខ្មែរ​ម្នាក់​នៅ​ខេត្ត​សៀមរាប​។ ជាមួយគ្នា​នោះ សម្តេច​តេជោ​បាន​ប្រាប់​ឱ្យ​ក្រសួង​សុខាភិបាល​កម្ពុជា ត្រូវ​បន្ត​យកចិត្តទុកដាក់​ពី​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩​នេះ ត្រូវ​ពង្រឹង​សេវា​សុខាភិបាល ចំពោះ​ប្រជាពលរដ្ឋ​អោយបាន​ដិតដល់ ជាពិសេស​រាល់ពេល​ដែល​មានការ​ទូរស័ព្ទ​ទាក់ទង​ចូល ដើម្បី​សួរនាំ​ពី​ជំងឺ​កូវី​ដ​១៩​នេះ ត្រូវតែ​ផ្តល់​ព័ត៌មាន​ឱ្យបាន​ជាក់លាក់​ជូន​អ្នកជំងឺ ឱ្យទាន់​ពេលវេលា មិន​ត្រូវ​រុញ​ចុះ​រុញ​ឡើង​នោះ​ទេ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នៅតែ​បន្ត​អំពាវនាវ កុំឱ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច​ហួសហេតុ​ពេក​នោះ​ទេ​ពី​ជំងឺ​កូវី​ដ​-១៩​នេះ តែ​ផ្ទុយទៅវិញ ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់ ថែរក្សា​សុខភាព​ខ្លួនឯង ក្រុមគ្រួសារ​ឱ្យ​បានល្អ ជាពិសេស​អនុវត្ត​តាម​ការណែនាំ របស់​ក្រសួង​សុខាភិបាល​។​

​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​មិន​គ្រាន់តែ​មិន​រើសអើង​ចំពោះ​ជនជាតិ​របស់​យើង​ទេ ប៉ុន្តែ​យើង​ក៏​មិន​រើសអើង​ជនជាតិ​បរទេស​ដទៃទៀត​នោះដែរ ប៉ុន្តែ​យើង​ត្រូវ​ចាត់វិធានកា​រណ៍ ដើម្បី​ពី​និត្យ​ឱ្យ​ច្បាស់លាស់​មុនពេល ដែល​គេ​ចូលមក​ដល់​ប្រទេស​កម្ពុជា នៅតាម​ព្រលានយន្តហោះ​ត្រូវតែ​ដាក់​នូវ​វិធានការណ៍ ដើម្បី​ពិនិត្យ ហើយ​ការ​ពិនិត្យ​ទៀតសោត ក៏​នៅតែ​បញ្ជាក់បន្ថែម បងប្អូន​ខ្លះ​ចង់ឱ្យ​គេ​យក​ប្រដាប់​ត្រួតពិនិត្យ​បាញ់​ក្បាល​ម្នាក់ៗ​មួយ […] អញ្ចឹង​ទេ​គ្រប់​មាត់ច្រក​ទាំងអស់ នៅក្នុង​ប្រទេស​របស់​យើង យើង​ត្រូវ​មានការ​រឹតបន្តឹង​អំពី​ផ្នែក​វេជ្ជសាស្ត្រ ដែល​អង្គការ​សុខភាព​ពិភពលោក​តម្រូវ យើង​គ្មាន​ការរើសអើង សម្រាប់​ជនបរទេស​ណា​នោះទេ​»​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ឱ្យ​ក្រសួង​សុខាភិបាល បាញ់ថ្នាំ​សម្លាប់​មេរោគ (​កូវី​ដ​-១៩) នៅ​កន្លែង​ណា​ដែល​ត្រូវ​បាញ់ ជា​ពិសេស​ខេត្ត​សៀមរាប​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖ «​ចាប់ផ្តើម​ពី​មនុស្ស​ម្នាក់​យើង នាំគ្នា​អនាម័យ សម្អាត​ពេញ​ភូមិ កន្លែង​ណា ដែល​អាច​បាញ់ថ្នាំ​សម្លាប់​មេរោគ​បាន គឺ​បាញ់​។ សៀមរាប ខ្ញុំ​ថា មិន​យូរ​ទេ យើង​ត្រូវ​ប្រើ​វិធានការ​បាញ់សម្លាប់​មេរោគ រួច​ហើយ​សៀមរាប ទេសចរណ៍ អាច​ដំណើរការ​ឡើងវិញ​»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.