ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

​រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ ២០២០ រដ្ឋបាល​ខេត្ត​កំពត​បា​ន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ឆ្នាំ​២០១៩​និង​លើក​ទិសដៅ ការងារ​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពត​។​

​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​-​លោកស្រី ប្រតិភូ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត អភិបាលរង​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង មេ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់ និង​អ្នកពាក់ព័ន្ធ​មួយចំនួន​ទៀត​សរុប​ចំនួន ២៧២​នាក់​។​

​លោក ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​ធ្វើ​របាយការណ៍ អំពី​លទ្ធផល​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា រួម​និង​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត សប្បុរសជន ព្រះសង្ឃ ដែល​បាន​ជួយ ឧបត្ថម្ភ​គាំទ្រ​និង​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត ធ្វើឲ្យ​ការឆ្លើយតប និង​អន្តរាគមន៍ ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់ ខ្យល់​កន្ត្រាក់ អគ្គីភ័យ នឹង​គ្រោះថ្នាក់​ដោយ​ឧប្បត្តិហេតុ​ផ្សេងៗ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។

​លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​ក្រុម​ការងារ គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត សប្បុរសជន និង​អ្នកពាក់ព័ន្ធ ដែល​បាន​យកចិត្តទុកដាក់ និង​ជួយ​អន្តរាគមន៍​ដល់​រដ្ឋបាល​ខេត្ត​កំពត ក្នុង​ការត្រៀម​ឆ្លើយតប និង​ជួយ​អន្តរាគមន៍ ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ជាមួយនឹង​យន្តការ​ការងារ​ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ក៏​បាន​ដាក់​ទិសដៅ​បន្ត​ដឹកនាំ ណែនាំ ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​ត្រៀម​រៀបចំ​ទុកជាមុន ដោយ​ប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​សរុប សម្រាប់​អន្តរាគមន៍ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ឲ្យបាន​ទាន់​ពេលវេលា នឹង​បន្ត​ដឹកនាំ​អនុវត្ត​តាម​អនុក្រឹត្យ រាជរដ្ឋាភិបាល​លេខ​១៨៨ អនក្រ​.​បក ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​របស់​គណៈ​កម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ក្រោម​ជាតិ និង​ជំរុញ​ឲ្យ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្រុង ស្រុក ឃុំ សង្កាត់ និង​ក្រុមការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ភូមិ ដៃគូ​អភិវឌ្ឍន៍ សប្បុរសជន​នានា ដើម្បី​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព និង​ត្រៀមលក្ខណៈ​គ្រប់បែប​យ៉ាង​តាម​ជំនាញ​នីមួយៗ​ក្នុង​ការបង្ការ ឆ្លើយតប​និង​ប្រើប្រាស់​កម្លាំង និង​មធ្យោបាយ​សម្រាប់​ជួយ​អន្តរាគមន៍​នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​ផងដែរ​។​

​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គីម ក៏​បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​ខេត្ត​កំពត ពិសេស​កម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត និង​ក្រុមការងារ​ដែល​ជានិច្ចកាល​បាន​ប្រឹងប្រែង ពុះពារ​បង្កា​ទប់ស្កាត់ និង​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ល្អប្រសើរ​និង​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ល្អប្រសើរ សំដៅ​ឆ្លើយតប​និង​ជួយ​សង្គ្រោះ​ដល់​ជ​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ដែល​កើតឡើង​ក្នុង​ហេតុការណ៍​ផ្សេងៗ​បាន​ទាន់ពេលវេលា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.