ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ

សាលា​រាជធានី​ភ្នំពេញ​ទទួល​ម៉ាស់​ចំនួន ១០ ម៉ឺន​ពី​ក្រុមហ៊ុន​កសិកម្ម​តឹង​យ៉ុង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី ៩ ខែ​មីនា ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ទទួល​ការឧបត្ថម្ភ ម៉ាស់ ចំនួន ១០ ម៉ឺន ពី​ក្រុមហ៊ុន​ផលិត​ម៉ាស់ ក្នុងស្រុក សម្រាប់​ចែកជូន​ដល់​សាធារណៈជន ។​

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ចំពោះ​លោក លឹម ឃាង ប្រធាន​ក្រុម​កសិកម្ម​តឹង​យ៉ុង ដែល​បាល​ផ្ដល់​ម៉ាស់​ចំនួន ១០ ម៉ឺន​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​នាពេលនេះ ។ ឯកឧត្តម​រក្សា​ម៉ាស់​នេះ​ទុក​សម្រាប់​ចែក​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការពារ​មេរោគ​ឆ្លង នៅ​តំបន់​ណា​ដែល​សង្ស័យ​ថា​មាន​ជំងឺ​ឬ​មេរោគ​ឆ្លង ដូច​ជា​ជំងឺ​ផ្តាសាយ​ជាដើម ។ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​“​ម៉ាស​ទាំងនេះ​រក្សា​ទុក​សិន​គឺ​ពិនិត្យ​មើល​ទៅ​តាម​លទ្ធភាព​ថា​តើ​កន្លែង​នោះ​មាន​រាលដាល​មេរោគ​ឬក៏​អត់ ហើយ​ម៉ាស​នេះ គឺ​ចែក​ឱ្យ​ទៅ​តំបន់​មាន​ជំងឺ​សំរាប់​ការពារ​ខ្លួន​ពី​ជំងឺ​”​។​

​ឯកឧត្តម​ឃួង​ស្រេង​បាន​លើកឡើង​ថា​ម៉ាស​’​នេះ​ក៏​អាច​ជួយ​ទៅ​ដល់​តំបន់​ណា​ដែល​មាន​ការសង្ស័យ​មាន​ជំងឺឆ្លង​covid19​នៅ​ខេត្ត​សៀមរាប​ជាដើម​ហើយ​និង​មាន​ការពិគ្រោះ​យោបល់​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​ថា គួរ​ចែក​ទៅ​ផ្នែក​ណាខ្លះ​។​

​ជាមួយ​គ្នា​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​ថ្លែងថា ៖ រដ្ឋបាល​រាជធានី​និង​មាន​វិធានការ​ចំពោះ​អ្នកណា​ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ដែល​ធ្វើឱ្យ​មាន​ចលាចល​នៅ​រាជធានី​ភ្នំពេញ​និង​នៅ​ទូទាំង​ប្រទេស ។ ឯកឧត្តម​ឃួង​ស្រេង​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ប្រុងប្រយ័ត្ន​នឹង​ការពារ​ទប់ស្កាត់​ការពារ​ជំងឺ និង​សូម​ឱ្យ​ប្រជាពលរដ្ឋ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​។

​ក្នុងនោះ​ដែរ​លោក​លឹម​ឃាង​ប្រធាន​ក្រុម​កសិកម្ម​តឹង​យ៉ុង​បានដឹងថា​“​ក្រុមហ៊ុន​របស់​បានប្រគល់​ម៉ាស​ចំនួន​១០​ម៉ឺន​ជូន​សាលា​រាជធានី​ភ្នំពេញ​សំរាប់ធ្វើ​ចែកជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នូវ​តំបន់​ណា​ដែល​សង្ស័យ​ថា​មាន​ជំងឺឆ្លង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.