ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

​ទំនង​ជា​ដឹក​លើស​ចំណុះ​ហើយ​បើក​លឿន​ពេក ទើប​ម៉ូតូ​រឺ​ម៉ក​ដឹក​ទំនិញ​មួយគ្រឿង​នេះ​ផ្អៀង​ក្រឡាប់​ដោយ​ឯកឯង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ម៉ូតូ​សណ្តោង​រឺ​ម៉ក​ដែល​ផ្ទុក​មី​កញ្ចប់​ដ៏​សំពីងសំពោង បាន​ផ្អៀង​ក្រឡាប់​ដោយ​ឯកឯង​ហើយ​ចាក់​កេះ​មី​ចោល​ពេញ​ផ្លូវ ប៉ុន្តែ​ហេតុការណ៍​នេះ​ពុំ​បង្កបញ្ហា​ដល់​អ្នកដំណើរ​តាម​ផ្លូវ​នោះទេ​។​

​ហេតុការណ៍​ដ៏​ចៃដន្យ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០២០ ត្រង់​ចំណុច​មុខកា​សុីណូ វី​ម៉ាណ ក្នុង​តំបន់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ស្ថិតក្នុង​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​តាម​ប្រភព​ពី​អ្នកដំណើរ​ដែល​ឃើញ​ហេតុការណ៍​ខាងលើ បាន​រៀបរាប់​ថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​សណ្តោង​រឺ​ម៉ក​នេះ​បើកបរ​ចេញ​ពី​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ក្នុង​ល្បឿន​លឿន​ថែមទាំង​បើក​ជែង​គ្មាន​ប្រណី ដោយ​ក្នុង​រឺ​ម៉ក​ផ្ទុក​ដោយ​កេះ​មី​ដ៏​សំពីងសំពោង លុះ​មកដល់​មុខកា​សុីណូ​វីម៉ា​ណ (១៦៨) ស្រាប់តែ​រឺ​ម៉ក​ដឹក​មី​ផ្អៀង​ទៅ​ម្ខាង ហើយ​ក៏​ផ្អៀង​ក្រឡាប់​យ៉ាង​កំរោល បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។​សាក្សី​បាន​បញ្ជាក់ថា ក្នុង​ករណី​គ្រោះថ្នាក់​នេះ​មិន​បង្កហេតុ​ដល់​អ្នកដំណើ​រណា​ម្នាក់​ឡើយ ដោយ​គ្រាន់តែ​ធ្វើ​ឱ្យ​តែ​កុង​រឺ​ម៉ករ​បួស​ត្រឹម​លាប​ប្រេងកូឡា​ប៉ុណ្ណោះ​។​

​ក្រោយពី​កើតហេតុ​ម្ចាស់​ទំនិញ​បាន​ហៅ​កម្មករ​មកលើ​កមី​សាង​ដាក់​រឺ​ម៉ក​មួយទៀត​ហើយ​ដឹក​បន្ត​ទៅ​បាត់ ដោយ​ពុំ​រំខាន​ដល់​លោក​សមត្ថកិច្ច​ណា​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.