ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams

លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត អញ្ជើញ​ចូលរួម​បិទ​ការប្រកួត​កីឡាបាល់ទាត់ បាល់ទះ ប៊ូ​ល និង​អត្តពលកម្ម នៅ​ពហុ​កីឡដ្ឋាន​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០២០ លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពស់​ខ្ពស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជើញ​ចូលរួម​បិទ​ការប្រកួត​កីឡា​បាល់ទាត់ បាល់ទះ ប៊ូ​ល និង​អត្តពលកម្ម សិស្ស​បឋមសិក្សា មធ្យមសិក្សា ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្ត​កែប ដោយ​ពិធី​នេះ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ឯ​ពហុ​កីឡដ្ឋាន​ខេត្ត​កែប​។​

​យោងតាម​របាយការណ៍​របស់ លោក ងួន ច័ន្ទ​សុជាតា ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​កែប បានឱ្យដឹងថា ថ្ងៃនេះ​ជា​ថ្ងៃ​បញ្ចប់​នៃ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា មធ្យមសិក្សា ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្ត​ប្រចាំ​ឆ្នាំ​សិក្សា ២០១៩-២០២០ លើ​ប្រភេទ​កីឡាបាល់ទាត់ បាល់ទះ ប៊ូ​ល និង​អត្តពលកម្ម ហើយ​ក្នុងឆ្នាំនេះ​មាន​វិញ្ញាសារ​បាល់ទាត់​បុរស​ចំនួន ១៤​ក្រុម ក្នុងនោះ​បឋមសិក្សា​ចំនួន ០៦​ក្រុម វិញ្ញាសារ​បាល់ទះ​ប្រភេទ​បុរស​-​នារី ចំនួន ២១​ក្រុម ក្នុងនោះ​បឋមសិក្សា​ចំនួន ០៦​ក្រុម និង​បាល់ទះ​នារី ចំនួន ០៨​ក្រុម វិញ្ញាសារ​ប៊ូល ផ្នែក​បុរស ចំនួន ០៣​ក្រុម និង​ប្រភេទ​កីឡាអត្តពលកម្ម​ចំនួន​១២​ក្រុម ក្នុងនោះ​បឋមសិក្សា​មាន​ចំនួន ០៦​ក្រុម ដែល​មាន​កីឡាករ កីឡាការិនី​សរុប​ចំនួន ៦៦០​នាក់ ស្រី ២៤៦​នាក់​។​

​ក្នុងឱកាស​បិទ​ការប្រកួត​កីឡា​នា​រសៀល​នេះ លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត​កែប ក៏​បាន​ថ្លែង​ការកោតសរសើរ​ដល់​ក្រុមកីឡា​សិស្ស​បឋមសិក្សា មធ្យមសិក្សា​ទាំងអស់ ដែល​ខិតខំ​ប្រឹងប្រែង​ឆ្លង​ការប្រកួតប្រជែង​រាល់​គ្រប់​វិញ្ញាសារ រយៈពេល​៤​ថ្ងៃ ដើម្បី​ដណ្តើម​យក​ពានរង្វាន់​ជ័យលាភី​។​ជាមួយគ្នានេះ លោក​អភិបាលរង​ខេត្ត ក៏​បាន​ក្រើនរំលឹក​ដល់​ប្អូនៗ ក្មួយៗ​ជា​សិស្សសាលា​គ្រប់​កម្រិត ត្រូវខិតខំ​ហ្វឹកហាត់​នូវ​កីឡា​គ្រប់​ប្រភេទ​បន្ថែមទៀត ដើម្បី​ប្រកួតប្រជែង​នៅ​ឆ្នាំ​ខាង​មុខ​បន្តទៀត​។​លើសពីនេះ លោក សោម ពិសិដ្ឋ ក៏​សូម​ដាស់តឿន​ដល់​ប្អូនៗ សូម​ចូលរួម​ហាត់​កីឡា ដើម្បី​សុខភាព​មាំមួន ហើយ​ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​សូមបញ្ជាក់​ថា កីឡាករ កីឡា​ការិនី ដែល​ឆ្លង​ការប្រកួត​គ្រប់​វិញ្ញាសារ ក្រោយពី​ទទួលបាន​ចំណាត់ថ្នាក់ ត្រូវបាន​គណៈអធិបតី ប្រគល់​នូវ​ពានរង្វាន់​ជ័យលាភី​-​មេដាយ និង​ប្រគល់​ថវិកា​-​សម្ភារៈ​កីឡា មួយចំនួន​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.