ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams

​លោក ជាវ តា​យ អភិបាល​ខេត្ត​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​ការបន្ត​ពង្រឹង​និង​ជំរុញ ការអនុវត្ត​បញ្ហា​ការគ្រប់គ្រង ទុកដាក់​សំរាម​និង​សម្អាត​អនាម័យ​បរិស្ថាន​ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ព្រឹក​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​ការបន្ត​ពង្រឹង​និង​ជំរុញ​ការអនុវត្ត​បញ្ហា ការគ្រប់គ្រង​ប្រមូល​ទុកដាក់​សំរាម​និង​ការសម្អាត​អនាម័យ​បរិស្ថាន​ក្រុង​កំពត ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​។​

​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ផងដែរ​ពី​សំណាក់ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត អាជ្ញាធរ​ក្រុង​កំពត​-​ស្រុក​ទឹកឈូ និង សង្កាត់​នៃ​ក្រុង​កំពត និង​ឃុំ​មួយចំនួន​នៃ​ស្រុក​ទឹកឈូ​ជាប់​នឹង​ក្រុង​កំពត​។​

​ក្នុង​កិច្ចប្រជុំ ក៏​មាន​ការចូលរួម មតិយោបល់ ពិភាក្សា លើ​បញ្ហា​ប្រឈម​នានា​ដើម្បី​រក​វិធានការ​គន្លឹះ​ក្នុង​ការដោះស្រាយ​លើ​ការងារ​គ្រប់គ្រង​ប្រមូល​ទុកដាក់​សំរាម ក៏​ដូច​បញ្ហា​ការសម្អាត​អនាម័យ​បរិស្ថាន​ក្រុង​កំពត​ឱ្យ​ឆ្លើយតប​ទៅនឹង​ភាព​ទាក់ទាញ​និង​ការធានា​បាន​នូវ​សុខមាលភាព​សាធារណៈ​ឱ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​នៅក្នុង​ក្រុង​កំពត​។​

​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត បាន​លើក​បញ្ជាក់​ថា បញ្ហា​ការប្រមូល​ទុកដាក់​សំរាម​ក៏​ដូច​បញ្ហា​សម្អាត​អនាម័យ​បរិស្ថាន​ក្រុង​គឺជា​បញ្ហា​មួយ​ដែល​អាជ្ញាធរ​គ្រប់​ថ្នាក់​ក្នុង​មូលដ្ឋាន និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ត្រូវតែ​មាន​ការប្ដេជ្ញាចិត្ត រួម​សហការ​គ្នា​ជា​ប្រចាំ ក្នុង​ការពង្រឹង​និង​ជំរុញ​ការអនុវត្ត​អោយ​បាន​ព្រម​គ្នា ដើម្បី​ធ្វើឲ្យ​ទីក្រុង​ប្រកប​ដោយ​ភាព​ស្រស់បំព្រ​ង​និង​ធានាបាន​នូវ សុខមាលភាព​សាធារណៈ​បាន​ល្អប្រសើរ​ជូន​ពលរដ្ឋ​។

​ជា​ចុងក្រោយ លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ជំរុញ​ផ្ដាំផ្ញើ​ដល់ មន្ទីរជំនាញ អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ក្រុង ស្រុក ឃុំ​-​សង្កាត់ បន្ត​យកចិត្តទុកដាក់​ឱ្យបាន​សកម្ម​ថែមទៀត ព្រមទាំង​ឱ្យ​មាន​ការអប់រំ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​របស់​ខ្លួន បាន​យល់ដឹង បញ្ហា​សំរាម​នេះ​និង​ចូលរួម​ប្រមូល​ទុកដាក់​សំរាម ក្នុង​ទីកន្លែង​ប្រកបដោយ​សុវត្ថិភាព ពិសេស​ការចូលរួម​អនុវត្ត​ន៏​តាម​អនុក្រិត្យ​លេខ​១១៣ អ​.​ន​.​ក្រ ចុះ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ ២០១៥ របស់​រាជរដ្ឋាភិបាល​ស្ដីពី​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន ក៏ដូចជា​ការពង្រឹង​នៃ​ការប្រមូល​សំរាម នៅក្នុង​ក្រុង​កំពត​ឱ្យមាន​ប្រសិទ្ធភាព ប្រកបដោយ​និរន្តរភាព​បន្ថែមទៀត​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.