ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams

ពិធី​សំណេះសំណាល អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១០៩ នៃ​អគ្គនាយកដ្ធាន​អន្តោប្រវេសន៌ ក្រោម​ប្រធានបទ​” មាន​សន្តិភាព មានការ​លើ​កម្ពស់​សម​ភាព​យេ​ឌ័​រ​” នៅ​អគ្គនាយ​កដ្ធានអន្តោប្រវេសន៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១៣​កើត ខែ​ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០២០ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​អន្តោប្រវេសន៍ និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល អបអរសាទរ​ទិវា​អន្តរជាតិ​នារី ០៨​មីនា ខួប​លើក​ទី​១០៩ ជាមួយ​មន្ត្រី​នគរបាល​នារី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រោម​ប្រធានបទ « មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​» នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​ក្នុង​ពិធី​នេះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ អគ្គនាយករង​អន្តោប្រវេសន៍​, ប្រធាន​ន​-​អនុប្រធាននាយកដ្ឋាន ព្រមទាំង​មន្ត្រី​នគរបាល​នារី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ផងដែរ​។​

​ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន នគរបាល​អន្តោប្រវេសន៍ បាន​ណែនាំ ទៅ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ទាំងអស់ ត្រូវ​បន្ត​ប្រពៃណី​ធ្វើ​ការងារ ប្រកបដោយ​ស្មារតី​សាមគ្គីភាព ឯកភាពគ្នា មាន​ការទទួលខុសត្រូវ មាន​វិន័យ សេចក្ដីថ្លៃថ្នូរ ចេះ​គោរព និង​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក ដើម្បី​សម្រេច​ឲ្យបាន​នូវ​គោលដៅ​រួម របស់​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ក្នុង​បម្រើសេវា​ធា​រណៈ ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​អន្តរជាតិ​។​

​ឯកឧត្ដម​បាន​ក្រើនរំលឹក ដល់​មន្ត្រីនគរបាល​បុរស​ទាំងអស់ ត្រូវ​លុបបំបាត់​ឲ្យបាន​ជា​ដា​ច់​ខាត នូវ​ការរើសអើង​សមភាព​យេនឌ័រ នៅក្នុង​សង្គម ពីព្រោះថា នារី​គឺ​ជា​កម្លាំង​ដ៏​មុត​ស្រួច និង​ជា​ធនធានមនុស្ស​ដ៏​មាន​តម្លៃ ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ខណៈ​ដែល​ប្រទេស​កម្ពុជា បាន​នឹង​កំពុង​យកចិត្តទុកដាក់ លើកស្ទួយ​តួនាទី​របស់​នារី ក្នុង​ជួរ​ដឹកនាំ​តាម​ស្ថាប័ន​នី​មួយៗ​។​

​ជាមួយគ្នានេះ ឯកឧត្ដម ក៏​បាន​ជម្រុញ​ឲ្យ​មន្ត្រីនគរបាល​អន្តោប្រវេស​ន៍​នារី​ទាំង​អស់ ត្រូវ​បង្កើន​សមត្ថភាព និង​ចំណេះ​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​បម្រើ​សេវា​សាធារណៈ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​។​

​សូមបញ្ជាក់​ថា ទិវា​អន្តរជាតិ​នារី ៨​មីនា នៅក្នុង​ឆ្នាំ​២០២០ នេះ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​លើកយក​ប្រធានបទ​មួយ​គឺ “​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​” សម្រាប់​ដាក់​ចេញ​ជា​សកម្មភាព​គន្លឹះ ក្នុង​ការអនុវត្ត​គោ​នយោបាយ​ជាតិ គាំពារ​សង្គម ដែល​ជា​ផ្នែក​មួយ នៃ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.