ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams

រដ្ឋបាល​ខេត្ត​កែប​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កែប បាន​សហការ​សម្របសម្រួល​ជាមួយ​សហព័ន្ធ​អត្តពលកម្ម​អ្នកស្ម័គ្រចិត្ត រៀបចំ​ព្រឹត្តការណ៍​រត់​ប្រណាំង​ពាក់កណ្តា​លម៉ា​រ៉ា​តុង​(Kep Haft Marathon) ដែល​ទិវា​នេះ​ត្រូវបាន​កំណត់​ទីតាំង​ស្ថិត​ចំណុច​មុខ​សួនច្បារ​សាលាខេត្ត​កែប​។​

​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នេះ ត្រូវបាន​ជ្រើសរើស​តាម​៣​ដំណាក់កាល រួមមាន​៖១-​ចំងាយ ៥​គីឡូម៉ែត្រ មាន​កីឡា​ចូលរួម ចំនួន ៧៥​នាក់ ,២-​ចំងាយ​១០​គីឡូម៉ែត្រ មាន​កីឡាករ​ចូលរួម​ចំនួន ៣៣​នាក់ និង​ទី​៣- ចំងាយ​២១​គីឡូម៉ែត្រ មាន​កីឡាករ ចូលរួម​ចំនួន ២៧​នាក់ ដែល​មកពី ០៦​ប្រទេស ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​។​

​ដំណាក់កាល នៃ​ការ​រត់ប្រណាំង​នេះ កីឡា​អត្តពលកម្ម​ត្រូវ​បាន​បញ្ចេញ​អស់​សមត្ថភាព​ដើម្បី​ដណ្តើម​យក​ពានរង្វាន់​ជ័យលាភី ហើយ​ក្នុង​ឱកាស​រត់ប្រណាំង​នេះ កីឡាករ​ដែល​ទទួល​ចំណាត់ថ្នាក់​លេខ​១ ត្រូវបាន​គណៈអធិបតី​ផ្តល់​រង្វាន់​នូវ​ថវិកា​ចំនួន ៣០០​ដុល្លារ ពានរង្វាន់​កេខ​២ ទទួលបាន​ថវិកា​ចំនួន ២០០​ដុល្លារ និង​ពានរង្វាន់​លេខ​៣ ត្រូវ​បាន​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន​១០០​ដុល្លារ ផងដែរ​។​

​សូមជម្រាបថា ការរៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​ឆ្នាំ​២០២០​ជា​លក្ខណៈ​អន្តរជាតិ​នេះ ជា​ផ្នែក​មួយ​ជំរុញ​ដល់​វិស័យ​កីឡា​អត្ថ​ពលកម្ម​របស់​យើង​ឱ្យ​កាន់តែ​មាន​ភាពរស់រវើក ពិសេស​ជួយ​បង្កើនឋាម​ពល​របស់​យើង​ឱ្យ​មាន​កម្លាំង​ខ្លាំងក្លា មាន​សុខភាព​ល្អ និង​មាន​ជីវិត​ស្រស់​ស្រាយ ហើយ​នេះ​ជា​លើក​ទី​១​ដែល​រដ្ឋបាល​ខេត្ត​កែប បាន​សហការ​សម្របសម្រួល ជាមួយ​សហព័ន្ធ​អត្តពលកម្ម​ដើម្បី​រៀបចំ​នូវ​ព្រឹត្តិការណ៍​នេះ​ឡើង​ដើម្បី​ជំរុញ​ដល់​វិស័យ​កីឡា​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាពរស់រវើក​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.