ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams

​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ ឥតគិតថ្លៃ​ក្នុងស្រុក​កំពង់ត្រាច ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ១​កើត ខែ​ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​កម្ភៈ ឆ្នាំ ២០២០ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​និង​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង ស្រុក បាន​អញ្ជើញ​ចូលរួម​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧ រដ្ឋសភាជាតិ ក្នុង​កម្មវិធី​ពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​មាន​សរុប​ចំនួន ៦៨៧៩​នាក់ ដែល​កម្មវិធី​នេះ​បាន​ធ្វើឡើង​នៅ​វិទ្យាល័យ ព្រះបិតា​ជាតិ ស្ថិតនៅ​ភូមិ​អូរ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ក្នុងឱកាស​នោះ​ដែរ លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី និង​ប្រជាពលរដ្ឋ ដោយ​បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម ហ៊ុន ម៉ា​នី ដែល តែងតែ​បាន​ចាត់​បញ្ជូន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះមក បំពេញ បេសកកម្ម​មនុស្សធម៌​ក្នុង​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។ ក្នុង​កម្មវិធី​នេះ​លោក​អភិបាលខេត្ត ក៏​បាន​ចាត់ទុក​ជា​សកម្មភាព​មនុស្សធម៌ ដ៏​ឧត្តុង្គឧត្តម ដែល​បាន​រួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​អាជ្ញាធរ​ដែនដី​ក្នុង​ខេត្ត ដែល​បាននិងកំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ក្នុង​គោលដៅ​យុទ្ធសាស្ត្រ​នៃ​ការលើកកម្ពស់​សុខភាព​ប្រជាជន និង​អាហារូបត្ថម្ភ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស កំណើនសេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម​ប្រកបដោយ​ចីរភាព​។​

​ជាមួយ​ឱកាស​នោះ លោក ជាវ តា​យ​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​បន្ត​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ​ដោយ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត និង​សូម​បន្ត​យកចិត្តទុកដាក់ បង្ការ​នូវ​ជំងឺឆ្លង​ផ្សេងៗ ព្រមទាំង​បញ្ជូន​អ្នកជំងឺ​ទៅកាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​រដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា​។​

​គួរ​បញ្ជាក់ដែរថា សម្រាប់​ខេត្ត​កំពត ក្នុង​រយៈពេល​ថ្មីៗ​នេះ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម​ហ៊ុន ម៉ា​នី បាន​ចុះមក​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ មាន​ចំនួន ៦​លើក​មក​ហើយ នៅតាម​បណ្ដា​ស្រុក​ក្នុង​ខេត្ត​ចំនួន​៥ គឺ​ស្រុក​ដងទង់​ចំនួន​២​លើក ស្រុក​ឈូក​១​លើក ស្រុក​ទឹកឈូ ១​លើក ស្រុក​បន្ទាយមាស ១​លើក​និង​ស្រុក​កំពង់ត្រាច​១​លើក ដែល​មាន​ប្រជាពលរដ្ឋ​មក​ទទួល​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​សរុប​ចំនួន ១៤.៦៥១​នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន​១៣.១៦៣​នាក់​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.