ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams

​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​ស្ដីពី​ការទប់ស្កាត់​ការ​ផ្ទុះ​ឡើង​នឹង​ឆ្លង​រាលដាល នៃ​ជំងឺ​ផ្តាស​សាយ​បក្សី ក្នុង​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​សុក្រ ១៣​រោច ខែ​មាឃ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២១ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ នៅ​សាលប្រជុំ​ន​ន្ទី អគារ ខ សាលាខេត្ត មាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​ស្ដីពី​ការទប់ស្កាត់​ការ​ផ្ទុះឡើង​នឹង​ឆ្លង​រាលដាល នៃ​ជំងឺ​ផ្តាស​សាយ​បក្សី ក្នុង​មូលដ្ឋាន​ខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព​ឯកឧត្តម គឹម សុន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ និង​ឯកឧត្តម សេង សីលា អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​។​

​ថ្លែង​ទៅ​កាន់​ពិធី​នេះ ឯកឧត្តម គឹម សុន បាន​ថា ការផ្ទុះ​រាលដាល​ជំងឺឆ្លង​ផ្តាស​សាយ​បក្សី ឯកឧត្តម​បាន​ជំរុញ​អោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ពង្រឹង​ការ​ទប់ស្កាត់​ឲ្យ​ខាន​តែ​បាន ជាពិសេស​ការ​នាំចូល សាច់​សត្វ និង​សត្វ​បក្សី​រស់ មកពី​ប្រទេស​ជិតខាង តាម​ច្រកព្រំដែន​នានា ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ។​

​ឯកឧត្តម​បន្តថា មន្ត្រី​ជំនាញ​ខាង​ផ្នែក​បសុពេទ្យ ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ ជូន​ម្ចាស់​អាជីវកម្ម​ឡរ​សត្តឃាត អាជីវករ​លក់​សាច់សត្វ និង​ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជាពលរដ្ឋ និង​អ្នក​ចិញ្ចឹមសត្វ​ទាំងអស់ អោយមាន​ការយល់ដឹង ការថែរក្សា​អនាម័យ​ឲ្យបាន​ទៀងទាត់ ការអនុវត្ត​ថ្នាំ​សម្លាប់​មេរោគ​ជាដើម​។​

​ទន្ទឹ​មនេះ​ត្រូវ​ជំរុញ ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ សហការ ជាមួយ​អាជ្ញាធរ​ព្រំដែន​ប្រទេស​ជិតខាង ចំពោះ​ការ​នាំចូល​សាច់សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ ដោយ​មាន​ការត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ មុន​នឹង​នាំ​ចូល​មក​ក្នុងស្រុក បើ​មាន​កិច្ច​ការ​ចាំបាច់ ត្រូវមាន​ការរាយការណ៍ ជាបន្ទាន់​មក​ដល់​មន្ត្រី​ជំនាញ ថ្នាក់​ជាតិ​ឲ្យបាន​ទាន់​ពេលវេលា​។​

​ជាមួយគ្នានេះ​ដែរ​ឯកឧត្តម សេង សីលា អភិបាលរង​ខេត្ត​ស្វាយរៀង ក៏​បាន​ជំរុញ​បន្ថែម​ដល់​មន្ត្រី ជំនាញ​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​ទប់ស្កាត់ ឲ្យ​ខាន​តែ​បាន​និង​ពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ ចំពោះ​ការ​នាំចូល​សាច់​សត្វ និង​សត្វ​រស់ ដើម្បី​បង្ការ​កុំឱ្យ​មាន​ជំងឺផ្តាសាយបក្សី កើតមាន​នៅក្នុង​ខេត្ត​ស្វាយរៀង ក៏​ដូច​ប្រទេស​កម្ពុជា​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.