ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​បញ្ជ្រៀប​ពី​ទឹកចិត្ត​មនុស្សធម៌​របស់​សម្ដេច​តេជោ ហ៊ុន សែន ឲ្យ​កម្មករ​បាន​ដឹង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​កម្ពុជា​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​ចលនា​សហជីព​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​ចលនា សហជីព​រាជធានី​ភ្នំពេញ បញ្ជ្រៀប​ពី​ទឹកចិត្ត​មនុស្សធម៌​របស់​សម្ដេច​តេជោ ហ៊ុន សែន ឲ្យ​កម្មករ​បាន​ដឹង ខណៈ​មេរោគ​កូរ៉ូណា COVID-19 មិន​កើត​មាន​នៅ​លើ​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​នោះ​ឡើយ​។​

​លោក​បញ្ជាក់ថា ចំពោះ​ភាព​មនុស្សធម៌​របស់​ស​ម្ដេច គឺ​ការទទួល​ទេសចរណ៍​ដែល​ជិះ​លើ​កប៉ាល់ Westerdam ជាង​២,២០០​នាក់ ដែល​បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះ​ហ្គាំ (​អាមេរិក​) និង​ប្រទេស​ថៃ បដិសេធ​មិនឲ្យ​ចូលចត ដោយសារ​តែ​ការព្រួយបារម្ភ​ថា ក្នុងចំណោម​មនុស្ស​រាប់ពាន់​នាក់​នោះ អាច​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី (Covid-19)​។​

​ប៉ុន្តែ​នៅ​ទីបំផុត សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានអនុញ្ញាត​ឲ្យ​នាវា​អាមេរិក​មួយ​នេះ ចូល​ចត​កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០​កន្លងមក ហើយ​ក្រោយមក​ត្រូវបាន​អាជ្ញាធរ ម៉ាឡេស៊ី​ថា លោកយាយ​អាយុ ៨៣​ឆ្នាំ ជនជាតិ​អាមេរិក​ម្នាក់​បាន​ឆ្លង​ជំងឺ​នេះ តែ​មកដល់​ពេលនេះ​អ្វី​ដែល​ជា​ការពិត​នោះ លោកយាយ​ម្នាក់​នោះ ក៏​ត្រូវ​បាន​បញ្ជាក់ថា មិនមាន​ជំងឺ​កូរ៉ូណា (Covid-19) នោះទេ​។ ព័ត៌មាន​នេះ​ជា​កាដូ​ដ៏​ធំ​មួយ ឬ​ជា​សម្បត្តិ​មហាសាល​សម្រាប់​កម្ពុជា និង​ធ្វើឲ្យ​ប្រជាជន​កម្ពុជា កាន់តែ​មាន​ជំនឿ​ជឿជាក់​មកលើ​សម្ដេច​តេជោ ហ៊ុន សែន​។​

​បើ​តាម​លោក ឃួ​ង ស្រេង គ្មាន​ហេតុផល​ណាមួយ ដែល​សម្ដេច​តេជោ ហ៊ុន សែន ធ្វើ​ដើម្បី​បំផ្លាញ​ប្រជាជាតិ​ឯង​នោះ​ទេ ពោល​សម្តេច​បាន​លះបង់ សូម្បី​តែ​អាយុជីវិត ដើម្បី​រំដោះ​ប្រទេស​ចេញពី​របប ប៉ុល ពត និង​បាន​ធ្វើ​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​រីកចម្រើន​ថែម​ទៀត ដូច្នេះ​លោក​ស្នើសុំ​ឲ្យ​បញ្ជ្រៀប អ្វី​ដែល​សម្ដេច​តេជោ ហ៊ុន សែន បាន​ធ្វើ​កម្មករ​បាន​ដឹង និង​ពន្យល់​ពួកគាត់​ឲ្យបាន​យល់ច្បាស់​។​

​ការជំរុញ​បែប​នេះ​របស់ លោក ឃួ​ង ស្រេង បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីសម្រេច កែសម្រួល​សមាសភាព គណៈ​ចលនា​សហជីព​រាជធានី របស់​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​បក្ស​រាជធានី​ភ្នំពេញ និង​លទ្ធផល​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៤២ អាណត្តិ​ទី​៥ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា កិច្ចប្រជុំ​នេះ គឺជា​កិច្ចប្រជុំ​លើកដំបូង​របស់​គណៈ​ចលនា​សហជីព​រាជធានី​ភ្នំពេញ បន្ទាប់​ពី​គណៈកម្មាធិការ​បក្ស​រាជធានី​ភ្នំពេញ ចេញ​សេចក្តីសម្រេច​កែ សម្រួល​គណៈ​ចលនា​មហាជន របស់​គណៈកម្មាធិការ​បក្ស​រាជធានី​ភ្នំពេញ​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​ប្រធាន​គណៈ​ចលនា បាន​ស្នើ​ឲ្យ​ក្រុម​ការងារខ​ណ្ឌ​សង្កាត់ ត្រូវ​ចុះ​អន្តរាគមន៍​ទប់ស្កាត់ ចំពោះ​ម្ចាស់​ផ្ទះជួល ដែល​តម្លើង​ថ្លៃ​បន្ទប់ ថ្លៃ​ទឹក ថ្លៃ​ភ្លើង និង​សួរសុខទុក្ខ​បងប្អូន​កម្មករ និយោជិត​ស្នាក់ នៅផ្ទះ​ជួល អំពី​តម្លៃ​ទឹកស្អាត តម្លៃ​ភ្លើងអគ្គិសនី ថ្លៃឈ្នួល​បន្ទប់ អំពី​សន្តិសុខ បរិស្ថាន​។​ល​។ ក្រុមការងារ កសាង​គណបក្ស​កសាង​អង្គភាព សហជីព និង​ចលនា​កម្មករនិយោជិត តាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន ខណ្ឌ សង្កាត់ ត្រូវ​ពង្រីក​សមាជិក​គណបក្ស នៅ​តាម​រោងចក្រ ក្នុង​គោលដៅ​ឲ្យបាន​៧០​ភាគរយ នៃ​សមាជិក​សហជីព មូលដ្ឋាន​រោងចក្រ​។​

​លើសពីនេះ បង្កើត​សាខា​បក្ស និង​អនុសាខា​បក្ស នៅ​គ្រប់​រោងចក្រ ព្រមទាំង​អនុវត្ត​របប​ប្រជុំ​ជីវភាព​ឲ្យបាន​ទៀងទាត់​, សម្របសម្រួល និង​ដោះស្រាយ​នៅ​កន្លែង​នូវ​វិវាទ​ផ្សេងៗ ដែល​កើតមាន​នៅ​តាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន​, កាត់បន្ថយ​ឲ្យបាន​ជា​អតិបរិមា​បាតុកម្ម កូដកម្ម​ខុសច្បាប់​, ចិញ្ចឹម​ចលនា​ដល់​កម្មករ និយោជិត មានធុរៈ និង​ត្រូវ​ដោះស្រាយ​ទាន់ពេលវេលា នូវ​ករណី​មិន​ប្រក្រតី នៅ​តាម​កន្លែង​ស្នាក់នៅ​របស់​កម្មករ និយោជិត ដូចជា សន្តិសុខ ថ្លៃ​ទឹក ថ្លៃ​ភ្លើងអគ្គិសនី ថ្លៃ​បន្ទប់ បរិស្ថាន​, បន្ត​ផ្សព្វផ្សាយ​អនុសាសន៍ ១០​ចំណុច​របស់​សម្តេច​តេជោ ជូន​ដល់​បងប្អូន​កម្មករ និយោជិត​ឲ្យបាន​ជាប្រចាំ ពិសេស​សូម​យកចិត្តទុកដាក់​បំផុស​ឲ្យ​កម្មករ និយោជិត​របស់​យើង កុំ​បារម្ភណ៍​អំពី EBA ដែល​សហគមន៍​អឺរ៉ុប​ព្យួរ ឬ​ដក​ចេញពី​កម្ពុជា និង​កុំ​ចាញ់បោក​ការឃោសនា សង្គ្រាម​ចិត្តសាស្ត្រ ឧបាយកល​របស់​ពួក​ប្រឆាំង និង​ពួក​អគតិ​ឲ្យសោះ​។​

​សូមបញ្ជាក់​ថា ចំពោះ​ការកែសម្រួល​សមាសភាព គណៈ​ចលនា​សហជីព​របស់​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ គឺ​លោក ឃួ​ង ស្រេង ជា​ប្រធាន អម​ដោយ​អនុប្រធាន​៣​រូប និង​មាន​សមាជិក​១៦​រូប​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.