កណ្តាល ៖ កាលពីព្រឹកថ្ងៃចន្ទ័ទី១២ខែមករាឆ្នាំ២០១៦ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិទាំង៩ភូមិស្ថិតក្នុងឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាលជាច្រើនកុះករនាំគ្នាមកធ្វើអត្តញ្ញាណបណ្ណ័សញ្ជាតិខ្មែរគំរូថ្មី។ បើយោងតាមសំណូមពរចាំបាច់របស់លោក ស វិចិត្រ មេឃុំស្អាងភ្នំបានសំណូមពរដល់ក្រុមការងារអត្តញ្ញាណបណ្ណ័សញ្ជាតិខ្មែររបស់ស្នងការដ្ឋាននគរបាលជាតិខេត្តកណ្តាលអោយចុះមកធ្វើជូនប្រជាពលរដ្ឋក្នុងភូមិទាំងអស់៩ភូមិ ១ភូមិ ព្រែកស្លែង ២ ភូមិ ទួលសាលា ៣ ភូមិព្រែកខ្មែរ ៤ ភូមិ កំពុងទ្រា ៥ ភូមិ គោកសណ្តែក ៦ ភូមិ ដំរីឆ្លង ៧ ភូមិ ពាមសាលា ៨ភូមិ វាល ៩ ភូមិ តានូ ។
ប្រពលរដ្ឋទាំង៩ភូមិក្រុមការងារអត្តញ្ញាណបណ្ណ័សញ្ជាតិខ្មែរធ្លាប់ចុះមករួចម្តងហើយនៅ
ថ្ងៃអង្គារ៍ទី១៣ខែមករាឆ្នាំ២០១៦នេះក្រុមការងារចុះមកដើម្បីធ្វើជូនឲ្យបានគ្រប់គ្នានិងផ្សព្ធផ្សាយឲ្យប្រជាពលរដ្ឋខ្មែរទាំពីភេទដែលមានអាយុពី ១៥ឆ្នាំឡើង ត្រូវទៅធ្វើនៅប៉ូស្តិរដ្ឋបាលស្អាងភ្នំក៌ដូចជារូបលោកផ្ទាល់នៅចាំដឹកនាំជំរុញណែនាំនិងសម្របសម្រួលការងារផ្ទាល់។
ចំណែកឯលោក អនុសេនីយ៍ឯក អ៊ុត ភីរុណ មេប៉ូស្តិរដ្ឋបាលឃុំស្អាងភ្នំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា អគ្គលេលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មអគ្គស្នងការដ្ឋាននគរបាលជាតិនិងអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុបានចុះមកផ្លាល់ដើម្បីបំពេញបែបបទធ្វើធ្វើអត្តញ្ញាណបណ្ណ័សញ្ជាតិខ្មែរគំរូថ្មីជូនប្រជាពលរដ្ឋក្នុងប៉ូស្តិរដ្ឋបាលស្អាងភ្នំនេះត្រូវមានសំបុត្រកំណើតបញ្ជាក់សញ្ជាតិខ្មែរឫអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរគំរូចាស់ ឯកសារ ឬភស្តុតាងជាផ្លូវការដែលបញ្ជាក់ថាសាម៉ីជនកើតមកពីឪពុកឫម្តាយដែលមានសញ្ជាតិខ្មែរនិងសៀវភៅគ្រួសារ ។
ចំណែកឯអ្នកធ្វើបំពេញសាលាកប័ត្រសុំធ្វើអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរដោយសរសេរឲ្យបានត្រឹមត្រូវច្បាស់លាស់រួចរាល់ហើយផ្តិតមេដៃ ថតរូប ចុះហត្ថលេខា បង់ថ្លៃអាករ អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរតាមកំណត់នៃប្រកាសអន្តរក្រសួងមហាផ្ទៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៕
ដោយ ហុក វិបុល





