ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

​ឈ្មួញ​ហ៊ុំសម្រា​ស់ចាប់​ត្រី​នៅក្នុង​តំបន់​អភិរក្ស​បឹង​ផ្សោត​អតីត​ឡូ​តិ៍លេខ​១០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពង់ឆ្នាំង​៖ ឈ្មួញ​យក​សាច់​អួន​ហ៊ុ​សម្រា​ស់ចាប់​ត្រី ចំណុច​សណ្តាន់ ស្តី​បន្លិច ប៉ប្រក ពាម​បា​លូ​ង និង​ភូមិ​គ្រួស ទល់មុខ​កោះ​បូរ ។ ជា​ពិសេស​តំបន់​សំរោង​សែន និង​តំបន់​អភិរក្ស​បឹង​ផ្សោត អតីត​ឡូ​តិ៍លេខ​១០ ខេត្ត​កំពង់ឆ្នាំង​។​

​ដោយឡែក បទល្មើស ឆក់​ក្តៅ​និងឆ​ក់​ត្រជាក់​បាន​នឹង​កំពុង​បញ្ចេញ​សកម្មភាព​យ៉ាង​គគ្រឹក​គ្រេង ​ផងដែរ​។​តែ​គ្មាន​សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​ចុះ​បង្ក្រាប​អោយ​មាន​ប្រសិទ្ធិភាព​នៅឡើយ​ទេ ខណៈ​ប្រភព​បាន​ទម្លាយ​ថា មាន​អ្នក​រត់ការ​យក​លុយ​បិទ​ភ្នែក​សមត្ថកិច្ច ។​

​ ប្រជាពលរដ្ឋ​អ្នក​ប្រកប​របរ​ធ្វើ​ចំការ​នៅ​តំបន់​ខាងលើ បានអោយដឹង​ថា​បច្ចុប្បន្ន​នេះ​រាល់​ពេល​ល្ងាចៗ​គាត់​បាន​ឃើញ​ក្រុម​ជនល្មើស​ ស្ពាយ​ឧបករណ៍​ឆក់​ត្រី បញ្ចេញ​សកម្មភាព​ប្រសេចប្រសាច​មិន​មាន​សមត្ថកិច្ច​ណា​បង្ក្រាប ។
​ ដោយឡែក បទល្មើស​ហ៊ុ​សម្រា​ស់ចាប់​ត្រីក៍​ចាប់ផ្តើម​សម្រុក​ដោយ​បំប្លោក​ពីលើ​មែកឈើ​ ពីក្រោម សកម្មភាព​ទាំងនេះ​ត្រូវបាន​ក្រុម​អ្នក​ហ៊ុ​សម្រាស់​អះអាងថា បាន​បង់លុយ​អោយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​រួច​ហើយ រាប់បញ្ចូល​ទាំង​ប៉ុស្តិ៍​មូលដ្ឋាន​ផងដែរ ។ ចំ​ណែ​ទាំងនេះ ត្រូវបាន​គេ​ទម្លាយ​អោយដឹងថា លោក សោម ភារុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ទទួលបាន​ច្រើន​ជាង​គេ ក្រុម​អ្នក​ហ៊ុស​ម្រាស់​បានបញ្ជាក់​ថា ក្នុង​មួយ​គុម្ព ឬ​ហ៊ុម្ត​ងបង់​អោយ​សង្កាត់​១​គុម្ពៗ​១៥​ម៉ឹន​រៀល ផ្នែក​១៥​ម៉ឺន​រៀល រីឯ​លោក​នាយខ​ណ្ឌ​៤០​ម៉ឹន​រៀល ដែល​ថវិកា​ទាំងនេះ​ត្រូវបាន​អ្នក​រត់ការ​យក​ទៅ​ដង្វាយ​ដល់​កន្លែង​តែ​ម្តង ។​

​ពាក់ព័ន្ធ​ការចោទប្រកាន់​ខាងលើ អ្នក​យក​ពត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក សោម ភារុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង​បាន​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៦ នេះ ។ ដោយឡែក មន្ត្រីជលផល​ថ្នាក់​ផ្នែក​បាន​បដិសេធ​ការចោទប្រកាន់​នេះ ។​

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ចាត់វិធានការ​បង្ក្រាប​ទាន់ពេលវេលា ៕​

 

nesat_kpchnnaing (3) nesat_kpchnnaing (1) nesat_kpchnnaing (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.