ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

សម្តេច​តេជោ ហ៊ុន សែន​៖ បញ្ហា​ប្រឈម​ធំៗ​ជា​សកល ធាតុ​អាកាស ភេរវកម្ម ជនភៀសខ្លួន ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ព័ត៌មាន ឧក្រិដ្ឋកម្ម​ឆ្លងដែន រួម​ទាំង​បញ្ហា​ជំងឺ​កូរ៉ូណា នៅតែ​ជា​បញ្ហា​គ្រោះថ្នាក់ ទាមទារ​ឲ្យ​ប្រឹងប្រែង​រួមគ្នា​ដំណោះស្រាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២០ បាន​បង្ហាញ​នូវ​ក្តីព្រួយបារម្ភ​ចំពោះ​បញ្ហា​ប្រឈម​ធំៗ និង​កើតឡើង​ថ្មីៗ នៅ​ពិភពលោក​បច្ចុប្បន្ន ដែល​ទាមទារ​ឲ្យមាន​កាប្រឹងប្រែង​រួមគ្នា​ដោះស្រាយ និង​ឆ្លើយតប​នឹង​បញ្ហា​ទាំងនោះ​។​

​បញ្ហា​ប្រឈម​ជា​សកល​ដែល​ជា​ក្តី​បារម្ភ​នោះ​រួមមាន ការប្រែប្រួល​ធាតុអាកាស ភេរវកម្ម បញ្ហា​ជនភៀសខ្លួន ឧក្រឹដ្ឋ​កម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ឧក្រឹដ្ឋ​កម្ម​ឆ្លងដែន បញ្ហា​ជំងឺឆ្លង​ដូចជា ជំងឺ Corona virus នៅ​ទីក្រុង Wuhan ដែល​ទើប​កើត​ឡើង​ថ្មីៗ​នេះ​ជាដើម​។​

​ការ​ថ្លែង​របស់​សម្តេច​តេជោ ហ៊ុន សែន យ៉ាង​ដូច្នេះ​ធ្វើឡើង​ក្នុង​ឱកាស​ដែល​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២០ របស់​ក្រសួងការបរទេស នៅ​វិមាន​សន្តិភាព​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ក្នុង​បណ្តា​ឆ្នាំ​ខាង​មុខ​ភាព​តានតឹង ការ​ប្រឈម និង​ការប្រកួតប្រជែង​បច្ចុប្បន្ន នឹង​បន្ត​វិវឌ្ឍ​ក្នុង​លក្ខណៈ​លំបាក ស្មុគ្រស្មាញ ពិបាក​ប៉ាន់ស្មាន​បាន តាម​ទិស​មិន​ប្រាកដប្រជា​ទាំង​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច យោធា និង​សន្តិសុខ​។​

​សម្តេច​តេជោ​បន្ថែមថា ភាព​តានតឹង​នៅ​តំបន់​មួយចំនួន​អាច​នឹង​កើនឡើង និង​ឈាន​ទៅរក​កំរិត​ប្រកបដោយ​គ្រោះថ្នាក់ នៅ​អាស៊ី​ខាងត្បូង នៅ​អាមេរិក​ឡាទីន និង​នៅ​អាហ្វ្រិក​ជាដើម ជាពិសេស​នៅ​តំបន់ ដែល​កំពុង​មាន​ភាពផុយស្រួយ​។​

​សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល បាន​ថ្លែង​យ៉ាង​ដូច្នេះ​ធា «​ការ​ប្រឈម​ធំៗ​ជា​សកល ដូចជា​ការប្រែប្រួល​ធាតុ​អាកាស ភេរវកម្ម បញ្ហា​ជនភៀសខ្លួន ឧក្រឹដ្ឋ​កម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ឧក្រឹដ្ឋ​កម្ម​ឆ្លងដែន បញ្ហា​ជំងឺឆ្លង តួយ៉ាង Corona virus នៅ Wuhan ថ្មីៗ​នេះ​។​ល​។ នៅតែ​បន្ត​ចោទ​ជា​គ្រោះថ្នាក់ ហើយ​ទាមទារ​ឱ្យ​មាន​ការប្រឹងប្រែង​រួម​គ្នា​បន្ថែមទៀត ដើម្បី​រក​ដំណោះស្រាយ​ឆ្លើយតប​»​។​

​បញ្ហា​ឈម​មួយទៀត​សម្រាប់​កម្ពុជា ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន លើកឡើងថា គឺ​ការប្រើ​លេស ស្តី​ពី​ការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​តាម​ស្តង់ដារ​ទ្វេ និង​មិន​សមស្រប ដើម្បី​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ទីទៃ តាម​ការប្រើប្រាស់​ឧបករណ៍ នយោបាយ​និង​សេដ្ឋកិច្ច នឹង​បន្ត​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ លើ​ប្រទេស​ទន់ខ្សោយ ក្នុងនោះ​រាប់​ទាំង​កម្ពុជា​ផងដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា ស្ថិត​ស្ថានការណ៍​បញ្ហា​ប្រឈម​នានា​ដូច​ខាងលើ​នេះ តម្រូវ​ឱ្យ​កម្ពុជា​ប្រកាន់​នយោបាយ​ការ​បរទេស​មួយ ដែល​បំរើ​លើកស្ទួយ និង​ការពារ​ផលប្រយោជន៍ គោល​របស់​ជាតិ​ដោយ​ប្រមូល​ផ្គុំ លើ​ការងារ​ធំ​ទាំង​៥​ដូចតទៅ​៖

​ការងារ​ទី​១៖ គឺ​ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹត្យភាព រក្សា​ការពារ​ឱ្យបាន​គត់​ម៉ុតនូ​វ សន្តិភាព សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ និង​ឯកភាព​សង្គម​។​

​សម្រាប់​ប្រទេស​ដែល​ធ្លាប់​ឆ្លងកាត់​ទុក្ខលំបាក​នៃ​សង្គ្រាម​បំផ្លិចបំផ្លាញ​និង​ការបែកបាក់​ដូច​កម្ពុជា តើ​មាន​អ្វី​សំខាន់​ជាង និង​មាន​តំលៃ​ជាង​សន្តិភាព ស្ថិរភាព ឯកភាព និង​សុខដុម​នីយកម្ម​នៃ​សង្គមជាតិ​នោះ​? ពាក្យស្លោក «​អរគុណ​សន្តិភាព​» ដែល​សម្តេច​បាន​បំផុស ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​កន្លងទៅនេះ ត្រូវបាន​ទទួល​ស្វាគមន៍ ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ និង​ក្លាយទៅជា​ចលនា​ដ៏​ធំ​មួយ​ក្នុង​ទូទាំង​ប្រទេស​។​

​កម្ពុជា​នឹង​បន្ត​រក្សា​យ៉ាងម៉ុត​មាំ នូវ​ឯករាជ្យភាព​ក្នុង​រាល់​សេចក្តីសម្រេច លើ​បន្ទាត់នយោបាយ ក្នុង​និង​ក្រៅប្រទេស ទាំង​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេស​ក្នុង​វិស័យ​សន្តិសុខ និង​ការពារ​ជាតិ ដោយ​គោរព​នូវ​គោលនយោបាយ អព្យាក្រឹត្យភាព​អចិន្ត្រៃយ៍ មិន​ចូល​បក្សសម្ព័ន្ធ រួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន ជាមួយ​ប្រទេស​ជិតខាង និង​ប្រទេស​ដទៃ​ទៀត​ទាំងអស់ នៅលើ​សកលលោក និង​ដោះស្រាយ​រាល់​បញ្ហា ដោយ​សន្តិវិធី​និង​គោរព​ផលប្រយោជន៍​ផង​គ្នា​ទៅវិញទៅមក​។ យើង​នឹង​រក្សា​និង​ប្រើប្រាស់​សិទ្ធិ​អធិបតេយ្យ​របស់ខ្លួន​ក្នុង​ការជ្រើសរើស​វិធី និង​មធ្យោបាយ​ដែល​សមស្រប​បំផុត​ដើម្បី​ការពារ​បូរណភាព​ទឹកដី ការពារ​ផលប្រយោជន៍ ស្នូល​របស់​ជាតិ ស្រប​តាម​រដ្ឋធម្មនុញ្ញ​។​

​ការងារ​ធំ​ទី​២៖ អនុវត្ត​តាម​ទិស​ស្លោក «​បង្កើន​មិត្ត​ខាងក្រៅ ដោយ​ឈរ​លើ​ស្មារតី​ឯករាជ្យ​ជាតិ​»​។ កម្ពុជា​នឹង​ខិតខំ​បន្ត​ពង្រឹង​ចំណង​មិត្តភាព សហប្រតិបត្តិការ​ទំនាក់​ទ​នង និង​ភាព​ជា​ដៃគូ​ល្អប្រសើរ ដែល​មាន​ស្រាប់​ជាមួយ​ប្រទេស​ជា​មិត្ត​នានា ស្តារឡើងវិញ​នូវ​ទំនាក់ទំនង សហប្រតិបត្តិការ​ជាមួយ​មិត្ត​ចាស់ និង​ស្វែងរក​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្ត​ថ្មី ជាពិសេស​នៅ​អឺរ៉ុប​ខាងកើត និង​កណ្តាល នៅ​អាស៊ី​កណ្តាល នៅ​អាហ្វ្រិក មជ្ឈឹម​បូព៌ា និង​អាមេរិក​ឡាទីន​។​

​កម្ពុជា​នឹង​រួមចំណែក​កាន់តែ​សំខាន់​ថែមទៀត​ក្នុង​ការកសាង​សហគមន៍ អាស៊ាន​ដោយ​សំដៅ បំរើ​ប្រជាជន និង​យក​ប្រជាជន​ជា​ស្នូល រក្សា​និង​ពង្រឹង​ឯកភាព និង​ម​ជ្ឈភាព​របស់​អាស៊ាន ហើយ​តាមរយៈ​អាស៊ាន​ជំរុញ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ខាងក្រៅ ដើម្បី​ការអភិវឌ្ឍ និង​កំណើន​

​សេដ្ឋកិច្ច​និង​សង្គម ផ្អែកលើ​គោលការណ៍​គ្រឹះ​២​គឺ​៖ ការប្រកាន់​កុងសង់ស៊ុស​ក្នុង​រាល់​សេចក្តីសម្រេច និង​ការមិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​។​

​ការងារ​ទី​៣៖ ជំរុញ​ការងារ​ការទូត​សេដ្ឋកិច្ច ដើម្បី​រួមចំណែក​ជាមួយ​ស្ថាន​ប័ន​ជំនាញ ក្នុង​ការទាក់ទាញ​ទុនវិនិយោគ​ពី​បរទេស ធ្វើ​ពិពិធ​កម្ម​ប្រភព​វិនិយោគ ពង្រីក​ទីផ្សារ​នាំ​ផលិតផល​កម្ពុជា ទៅ​ក្រៅប្រទេស ទាក់ទាញ​ទេសចរណ៍ និង​លើកស្ទួយ​វប្បធម៌​ជាតិ​លើ​ឆាក​អន្តរជាតិ​។ រួមចំណែក​ក្នុង​កិច្ចប្រឹងប្រែង ដើម្បី​ឈាន​ទៅ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ​(RCEP) បន្ត​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី ពិសេស​ជាមួយ​ចិន សាធារណរដ្ឋ​កូរ៉េ និង​សហភាព​សេដ្ឋកិច្ច អឺរ៉ុប​-​អាស៊ី​។​

​ការងារ​ទី​៤៖ បន្ត​គាំទ្រ​និង​ពង្រឹង​ពហុភាគី​និយម នៅ​ក្នុង​ការចាត់ចែង​កិច្ចការ​ពិភពលោក និង​រួមចំណែក​ក្នុង​កិច្ចប្រឹងប្រែង ជា​សកល​ក្នុង​ការដោះស្រាយ​បញ្ហា ការ​ប្រឈម និង​គ្រោះថ្នាក់ នានា​ដែល​គំរាមកំហែង​ដល់​សន្តិភាព សន្តិសុខ របៀបរបប​អន្តរជាតិ​មួយ​ដែល​ផ្អែកលើ​ច្បាប់ និង​ការអភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព​។ បន្ត​ចូលរួម​យ៉ាង​សកម្ម ដល់​បុព្វហេតុ​សន្តិភាព​លើ​ពិភពលោក ដោយ​បញ្ជូន​កងកំលាំង​កម្ពុជា ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ បំពេញ​ភារកិច្ច​មនុស្ស​ធម៌​ប្រកប ដោយ​វិជ្ជាជីវៈ​ខ្ពស់ ការគោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិន័យ​និង​ច្បាប់​អន្តរជាតិ កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​អង្គភាព និង​ប្រជាជន​មូលដ្ឋាន​។​

​ការធ្វើ​ឱ្យ​ស៊ីសង្វាក់​គ្នា និង​ការបំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក នូវ​គំនិត​ផ្តួចផ្តើម​តំបន់​នានា មាន «​ខ្សែក្រវ៉ាត់​និង​ផ្លូវ​» បណ្តា «​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​» និង​នយោបាយ​របស់​ប្រទេស​ធំៗ ក្នុង​តំបន់​ដែល​សម្លឹង​មក​តំបន់​អាស៊ី​-​អាគ្នេយ៍​របស់​យើង ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​នា​នា ក្នុង​ក្របខ័ណ្ឌ​ទន្លេមេគង្គ​ដើម្បី​ទាញយក​ផលប្រយោជន៍​សម្រាប់​ការអភិវឌ្ឍន៍​។ យកចិត្តទុកដាក់​ឱ្យ​កាន់តែ​ខ្ពស់ ចំពោះ​ការអភិវឌ្ឍ បញ្ញា​សិប្បនិមិត និង​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​តាម​ឱ្យទាន់​ប្រទេសជិតខាង និង​ពង្រឹង​សមត្ថភាព​កម្ពុជា ក្នុង​ការតបត​នឹង​ហានិភ័យ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​ព័ត៌មាន ក្នុង​សម័យកាល​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។​

​ការងារ​ចុងក្រោយ​ទី​៥៖ ការលើក​កំពស់​គុណភាព ប្រសិទ្ធិភាព​ការងារ និង​ការអភិវឌ្ឍ​សមត្ថភាព​មន្ត្រី​ការទូត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ស្តី​ពី​ធនធានមនុស្ស​ដែល​ក្រសួងការបរទេស ក៏ដូចជា​ក្រសួង​ស្ថាន​ប័ន​រដ្ឋ​នានា​ជួបប្រទះ​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.