ស្វាយរៀង ៖ ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ពេជ្រ វីរ: ស្នងការរងទទួលបន្ទុកដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនទាំង ២ អមដំណើរដោយ លោកវរសេនីយ៍ទោ នាង ផល្លី មេបញ្ជាការរងវរសេនាតូច៦១១ និងលោកអនុសេនីយ៍ត្រី មុត ចន្ធី នាយរងផ្នែកសេនាធិការ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនថ្នាធ្នង់ ចំនួន ០៣ នាក់ យោធាការពារព្រំដែន ០១ នាក់ បានចុះត្រួតពិនិត្យបង្គោលសីមាព្រំដែន ចាប់ពីបង្គោលលេខ ១៤៦ រហូតដល់បង្គោលសីមាព្រំដែនលេខ ១៥០ កម្ពុជាស្ថិតនៅភូមិថ្នា ភូមិធ្នង់ និងភូមិព្រែកពក ឃុំថ្នាធ្នង់ និងភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង- វៀតណាមស្ថិតនៅភូមិហៀបប៊ិន ភូមិវ៉ាហ៉ុប ឃុំវ៉ាថាន់ ភូមិប៊ួឡើង ឃុំវ៉ាហ៊ូយ ភូមិថាន់តឹង និងភូមិថាន់បាក់ ឃុំថាន់ឡុង ស្រុកចូវថាន់ ខេត្តតៃនិញ ៕
លោកឧត្ដមសេនីយ៍ត្រី ពេជ្រ វីរ: ស្នងការរងទទួលបន្ទុកដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនទាំង ២បានចុះត្រួតពិនិត្យបង្គោលសីមាព្រំដែន
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ







