ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៨ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ ៤ កើត ខែ​មាឃ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែ​មករា ឆ្នាំ​២០២០ នេះ រដ្ឋបាល​ខេត្ត​កែប បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៨ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព លោក សំ សារី​ន ប្រធាន​ក្រុប្រឹក្សា​ខេត្ត​កែប និង លោក​កែន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក និង​មន្ត្រី​ព័ត៌មាន​រដ្ឋបាលខេត្ត សរុប​ចំនួន​៧០​រូប ។​

​កិច្ចប្រជុំ​ខាងលេ​ី​នេះ បាន​លេីក​យក​នូវ​របៀបវារៈ​មួយ​ចំនួន​ដូច​ខាងក្រោម​៖
១-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្ដីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៧ របស់ ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ កាលពី​ថ្ងៃ​សុក្រ ២​កើត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៩

២-​សេចក្ដីព្រាង​របាយការណ៍ ស្ដីពី​សកម្មភាព​សំខាន់ៗ ដែល​បាន​អនុវត្តន៍​ដោយ​គណៈ​អភិបាលខេត្ត ក្នុង​ចន្លោះ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៧ ដល់​លើក​ទី​៨ របស់​រដ្ឋបាល​ខេត្ត​

៣-​ពិនិត្យ និង​ពិភាក្សា លើ​សេចក្ដីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត និង​ទី​៤-​បញ្ហា​ផ្សេងៗ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.