ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

​លោក ជំទាវ​គតិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ ក្រោយ ថ្ងៃ រំដោះ ៧​មករា ដោយ មាន នយោបាយ ឈ្នះ ឈ្នះ កម្ពុជា ត្រូវ ប្រែក្លាយ ជា ប្រទេស មាន ការ រីកចម្រើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ចាម ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំ​ន ង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​អនុប្រធា ន ក្រុមប្រឹ ក្សា​ជា តិ រណសិរ្ស សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន អះអាងថា ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ ដោយ មាន ន​យោ បាយ ឈ្នះ ឈ្នះ ឆ្នាំ​១៩៩៨ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់ សម្តេច​តេជោ ហ៊ុន សែ ន កម្ពុជា​ដែល​ធ្លាប់​ជា​ប្រទេស​មួយ ត្រូវ​បំផ្លាញ ខ្ទេចខ្ទី បាន ប្រែក្លាយ ជា ប្រទេស មាន ការរីក ចំរើន​លើ​គ្រប់​វិស័យ ហើយ​យើង​ទាំងអស់ គ្នា មាន​សិទ្ធិ និង សេរីភាព គ្រប់ បែប ព្រមទាំង រីករាយ​នឹង​សន្តិភាព ដោយ ហេដ្ឋារចនាសម្ព័ន្ធ ដូច ជា ផ្លូ វ ថ្នល់ ស្ពាន ទំនប់ ប្រឡាយ សា លា រៀន មន្ទីរពេទ្យ អគារ​ធំៗ និង ព្រះវិហារ​។​ល​។ មាន ការ​លូត លាស់ យ៉ាង ឆាប់រហ័ស ផងដែរ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម និង​សមិទ្ធផល​នានា ក្នុង ខេត្ត​កំពង់ចាម នា​ព្រឹក ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២០ ។​

​ឆ្លៀត ក្នុង ឱកាស នោះ ដែរ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន ធ្វើ ការ កោតសរសើរ ចំពោះ ថ្នាក់ ដឹក នាំ ខេត្ត​កំពង់ចាម ព្រមទាំង​មន្ត្រី​រា ជ​ការ គ្រប់លំដាប់ ថ្នា ក់ កង កម្លាំង ប្រដាប់ អាវុធ គ្រប់ ប្រភេទ ដែល​បាន​រួម​សាមគ្គី​គ្នា​យ៉ាងសកម្ម អភិវឌ្ឍន៍ ខេ ត្ត ឱ្យ​មា ន ការរីក ចម្រើន មាន​សន្ដិសុខ​សុ​វត្ថ​ភាពល្អ ធ្វើឱ្យ​ជីវភាព​របស់ ប្រជា ពល រដ្ឋ យើង កាន់តែ​ប្រសើរ​ឡើង​ឥតឈប់ឈរ​។ ថ្ងៃនេះ ខេត្ត​កំពង់ចាម ទទួល​បា ន សមិទ្ធផល ថ្មីៗ ថែម ទៀត ដែល ជា ការ លើក​មុខមាត់​ខេត្ត​ឱ្យ​កាន់តែ​ស្រស់ស្អាត មួយកម្រិត​ទៀត​។ ទន្ទឹម នឹង​នេះ សូម​ឱ្យ​អាជ្ញាធរ​គ្រប់​លំ​ដា​កប់ថ្នាក់ បងប្អូន​ប្រជាពលរដ្ឋ ចូល រួម ការពារ ស មិ ទ្ធ ផ ល ទាំងនេះ​ឱ្យ​បាន​ស្ថិតស្ថេរ គង់វង្ស យូរអង្វែង ជា ប្រយោជន៍ របស់ ខេត្ត របស់​បង ប្អូ ន ទាំង អស់​គ្នា ចូលរួម​ការពារ​បរិ​ស្ថាន​ឱ្យបាន​ល្អ ទាំង បរិស្ថាន ជាពិសេស​សួនច្បារ​តាម​មាត់​ទន្លេ និងរ​ម្មណី​យដ្ឋា​នប្រវត្តិសាស្ត្រ និង​ធម្មជាតិ​របស់​ខេត្ត ដើម្បី​ទាក់ទាញ​ភ្ញៀវ ទេសចរណ៍​ឱ្យ​កើនឡើង និង​នាំឱ្យ ជីវភាព ប្រជាពលរដ្ឋ មូលដ្ឋាន ក៏​កាន់តែ ធូរធារ មាន​សុភមង្គល និង​ភាព​សុខ ដុម រ​មនា កាន់ តែ ប្រសើរឡេីង​។​

​ជាមួយគ្នា នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត បាន ថ្លែង ថា សំណង់​ស្ត​ប និង​សួនច្បារ​លម្អ​ដែល​បាន​សាងសង់​រួច​ហើយ​នេះ ក៏​កំពុង​បាន​ចូលរួម​លើក​កំពស់​សោភ័ណភាព និង​មុខមាត់​នៃ​ទីក្រុង​កំពង់ចាម ឲ្យក្លាយ​ជា​ទីក្រុង​ដ៏​ស្រស់ស្អាត សក្តិសម​នឹង​ចំណាត់ថ្នាក់ រំដួល​៣​ទង ដែល​ទីក្រុង​នេះ​ទទួលបាន​នា​ពេលកន្លងមក​។​

​ហើយ នៅពេល​សួនច្បារ​ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ វា​នឹង​ធ្វើឲ្យ​សោភ័ណភាព​កាន់តែ​ស្រស់ស្អាត ពិសេស គឺ​ចូលរួម​ក្នុង​ការលើក​កំពស់​សោភ័ណភាព​របស់​ទីក្រុង​កំពង់ចាម ទាំងមូល ផងដែរ ៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.