ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

លោក ជាវ តា​យ និង​លោកស្រី បាន​អញ្ជើញ​ចូលរួម​ជាមួយ​ឯកឧត្តម សេង ទៀង និង​លោកជំទាវ នាំយក​អំណោយ​សម្តេច​តេជោ ហ៊ុន សែន ប្រគល់​ជូន​គ្រួសារ​សព​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​និង លោកស្រី លាង​ហៃ ជាវ តា​យ រួម​និង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ ស្រុក​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចូលរួម​ជាមួយ ឯកឧត្តម សេង ទៀង ជំនួយការ​ផ្ទាល់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ បាន​នាំយក​នូវ​ថវិកា​របស់​សម្តេច​តេជោ ហ៊ុន សែន ទៅ​ផ្តល់ជូន​គ្រួសារ​សព​ចំនួន​៦​នាក់ មកពី​ស្រុក​ចំនួន ៣ នៅក្នុង​ខេត្ត​កំពត ដែល​រង​គ្រោះ​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២០​កន្លងទៅ ។​

​ក្នុងឱកាស​នោះ ឯកឧត្តម សេង ទៀង បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​បាន​យកចិត្តទុកដាក់​អំពាវ​នាវ​ដល់​សប្បុរសជន និង​គិតគូរ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយរ​លំបាក់​អគារ​នេះ​។​

​ការប្រគល់​នេះ​ធ្វើឡើង​នៅ​សាខា​ធនាគារ​អេស៊ីលីដា ខេត្ត​កំពត ដែល​មាន​សាច់ញាតិ​នៃ​សព​ជនរងគ្រោះ សរុប​ចំនួន ៦​នាក់ ក្នុងនោះ​នៅ​ស្រុក​ជុំ​គិរី​ចំនួន​៤​នាក់ ក្នុងស្រុក​ទឹកឈូ​ចំនួន​១​នាក់ និង​ក្នុង​ស្រុក​ឈូក​ចំនួន ១​នាក់ ដែល​ក្នុង​មួយ​គ្រួសារ​សព​ទទួលបាន​ថវិកា​៥​ម៉ឺន​ដុល្លារ​អាមេរិក សរុប​ថវិកា​ទាំងអស់​ចំនួន​៣០ ម៉ឺន​ដុល្លារ​អាមេរិក​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.