ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​រឹតបន្តឹង​អ្នក​ឆ្លងកាត់​ប៉ុស្លិ៍​ពាក់​ម៉ាស់​ការពារ​ជំង្ងឺឆ្លង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នគរបាល​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ក្នុង​រយះពេល​២​ថ្ងៃនេះ​កំពុង​ធ្វើ​ការត្រួតពិនិត្យ​អ្នកធ្វើដំណើរ​ឆ្លងកាត់​ប៉ុស្តិ៍​មុន​និង​ចូល​ទឹកដី​កម្ពុជា ដោយ​ការត្រួតពិនិត្យ​នេះ​សមត្ថកិច្ច​តម្រូវឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​ឱ្យបាន​គ្រប់​គ្នា​ខ​ណះ​ពេល​មាន​មេរោគ​ថ្មី​មួយ​ឈ្មោះ​កូរ៉ូណា​វីរុស​ផ្ទុះឡើង​នៅ​ប្រទេស​ចិន​។​

​លោក​ឧត្តមសេនីត្រីយ៍ ជុំ ប៊ុណ្ណា​រ័ត្ន នាយ​នគរបាល​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ក៏​បាន​បើក​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​នគរបាល មន្ត្រី​គយ និង​គ្រូពេទ្យ​ប្រចាំការ​នៅ​ច្រកទ្វារ​ព្រំដែន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០ ដោយ​ឱ្យ​មន្ត្រីនគរបាល​ទាំងអស់​ត្រូវតែ​បំពេញ​ភារកិច្ច​របស់​ខ្លួន​គឺ​ណែនាំ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​ឱ្យបាន​គ្រប់​គ្នា​ដើម្បី​ការពារ​មេរោគ​ថ្មី​មួយ​ដែល​កំពុង​រាតត្បាត​។​

​លោក​ឧត្តមសនីយ៍ត្រី ជុំ ប៊ុណ្ណា​រ័ត្ន បាន​ដាក់​កម្លាំង​បន្ថែម​នៅ​ច្រក​ព្រំដែន​សម្រាប់​ជួយ​ចែក​ម៉ាស់​ជូន​អ្នកធ្វើ​ដំណើរ​ជនជាតិ​ផ្សេងៗ ពិសេស​ជនជាតិ​វៀតណាម​ដែល​តែងតែ​ឆ្លងកាត់​តំបន់​នេះ ព្រោះថា​មនុស្យ​ដែល​ឆ្លង​ដែន​ទាំងនោះ យើង​មិន​ទាន់​ដឹងថា​តើ​អ្នកណា​មួយ​កើតមាន​ជំងឺ​នេះ​នៅក្នុង​ខ្លួន​នោះឡើយ​។​

​លោក​ឧត្តមសេនីយ៍ត្រី ជុំ ប៊ុណ្ណា​រ័ត្ន បាន​បញ្ជាក់ទៀតថា ចំពោះ​ករណី​ជនជាតិ​ចិន​វិញ អំឡុង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មិន​បាន​ឃើញ​ធ្វើដំណើរ​ឆ្លងកាត់​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​នេះ​ទេ ប៉ុន្តែ​ទោះជា​ពុំ​មាន​ជនជាតិ​ចិន​ឆ្លងកាត់​ច្រកទ្វារ​ព្រំដែន​ក្តី យើង​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន ហើយ​ត្រូវ​ឱ្យ​អ្នកដំណើរ​ឆ្លងកាត់​ព្រំដែន​ជា​ធម្មតា​។​ដោយឡែក​ក្រុម​គ្រូពេទ្យ​នៅទីនេះ​បាន​និង​កំពុង​ដាក់​ឧបករណ៍​តាមដាន​ជា​ប្រចាំ​ផងដែរ ស្ថិតក្នុង​តំបន់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​នេះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.