ខេត្តបន្ទាយមានជ័យ៖ ក្រោយពីក្រុមអាជ្ញាធរបង្ក្រាបទៅលើប្រជាពលរដ្ឋ ដែលមកទាមទាររកយុត្តិធម៌ នៅខាងមុខសាលាខេត្តបន្ទាយមានជ័យ លុះក្រោយមក ក៏មានកម្លាំងប៉េអឹមខេត្តចាប់ ពួកគាត់ចំនួន៥នាក់ដាក់រថយន្ត បញ្ជូនទៅពន្ធនាគារខេត្ត បានធ្វើទារុណកម្មយ៉ាងសាហាវឃោឃៅបំផុត់ ត្រឹម៦ថ្ងៃ គឺគិតចាប់តាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដោយអ្នកទោសម្នាក់បានស្លាប់បាត់បង់ជីវិតហើយ ៤នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ខ្លះបាក់ធ្មេញ ខ្លះបាក់ឆ្អឹងជំនី ខ្លះក្អួតឈាម។
ពលរដ្ឋដែលស្លាប់និងរបួសចំនួន៥នាក់ ជាតំណាងពលរដ្ឋរាប់រយគ្រួសារដែលអ្នកទាំងនោះរួមមាន៖
១/ឈ្មោះ នៅ នឿន ភេទប្រុស អាយុ៦២ឆ្នាំ
២/ឈ្មោះ អាន រុន ភេទប្រុស អាយុ៥៩ឆ្នាំ
៣/ឈ្មោះ ឃឹម ម៉ក់ ភេទប្រុស អាយុ៦២ឆ្នាំ
៤/ឈ្មោះ ហ៊ីម គីរី ភេទប្រុស អាយុ៤៦ឆ្នាំ នឹង
៥/ឈ្មោះ ទុយ ស្រស់ ភេទប្រុស អាយុ៣៤ឆ្នាំ(ស្លាប់)។
យោងតាមការរៀបរាប់របស់ស្ត្រីដែលជាប្រពន្ធរបស់អ្នកស្លាប់ បានបញ្ជាក់ថា៖ខ្លួនមានឈ្មោះ ប៊ុយ គីមឡាក់ អាយុ៣៤ឆ្នាំ មានកូនស្រីម្នាក់អាយុ១២ឆ្នាំ ដែលប្ដីរបស់គាត់ឈ្មោះ ទុយ ស្រស់ រស់នៅភូមិជ្រៃ ឃុំសឹង្ហ ស្រុកអូរ ជ្រៅ ខេត្តបន្ទាយមានជ័យ ។
នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០ គាត់បានទៅសួរសុខទុក្ខប្ដីនៅឯពន្ធនាគារខេត្ត ស្រាប់តែឃើញគេសែងប្ដីរបស់គាត់ដាក់រថយន្ត ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ក្នុងស្រុកមង្គលបុរី ឃើញបែបនេះ គាត់ក៏ធ្វើដំណើរដោយម៉ូតូតាមពីក្រោយ លុះដល់មន្ទីរពេទ្យខាងលើ ស្រាប់តែឮដំណឹងថា ប្ដីគាត់បានស្លាប់បាត់បង់ជីវិតហើយ។
ប្រពន្ធជនរងគ្រោះ បានអំពាវនាវដល់ថ្នាក់ដឹកនាំ ជាពិសេសដល់មេចោសម្ដេចហ៊ុន សែន មេត្តាជួយរកយុត្តិធ៌មឲ្យដល់គ្រួសាររបស់គាត់ផង។ ដោយឡែកលោក ឌុក ចាន់ឌី ណាវុធ ប្រធានមន្ទីរពេទ្យបង្អែកកម្ពុជា-ជប៉ុន ប្រចាំស្រុកមង្គលបុរី បានប្រាប់ក្រុមអ្នកសារព័ត៍មានតាមទូរសព្ទ័ថា៖ជនរងគ្រោះ មិនបានស្លាប់នៅកន្លែងរបស់លោកទេ នៅពេលគេបញ្ជូនមកដល់អស់ខ្យល់ហើយ ។ លោកបន្តថា៖ខាងតុលាការ នឹងសមត្ថកិច្ច បានមកធ្វើកោសលវិច័យរួមគ្នានឹងកម្លាំងពេទ្យរបស់លោក ដើម្បីធ្វើលិខិតមរណះភាពជូនទៅក្រុមគ្រួសារសពតែម្ដងទៅ។
ដោយឡែក លោកឧត្តមសេនីយ៍ទោ អ៊ុង សុីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ និង ឯកឧត្តម អ៊ុំ រាត្រី មិនព្រមធ្វើការបកស្រាយការបំភ្លឺនោះទេ ពួកគេគ្រានតែឲ្យប្រាក់បន្តិចបន្តួចប៉ុណ្ណោះ ។
សូមបញ្ជាក់ផងដែរជុំវិញករណីខាងលើនេះខាងសារព័ត៌មានអង្គភាពយើងខ្ញុំ នៅមិនទាន់មានការបំភ្លឺណាមួយពីខាងមេបញ្ជាការខេត្តបន្ទាយមានជ័យបានទេ ដូច្នេះ អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺ ពីមេបញ្ជាការខេត្តបន្ទាយមានជ័យរាល់ម៉ោងធ្វើការ ៕









