ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

លោក ជាវ តា​យ នាំយក​ថវិកា​សម្ដេច​តេជោ​ទៅ​ប្រគល់​ជូន​កម្មករ​សំណង់​រងគ្រោះ​ដោយ​អាគារ​រលំ​បាក់​សង្កត់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ថវិកា​ចំនួន​២​ម៉ឺន ដុល្លារ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​ត្រូវបាន​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​សហការី​បាន​យក​ទៅ​ប្រគល់​ជូន​នៅរ​សៀ​ថ្ងៃទី​០៦​ខែ​មករា ឆ្នាំ​២០២០ ដល់​កម្មករសំណង់​ចំនួន ២​នាក់​ដែល​រងរបួស​ដោយ​គ្រោះ​ហេតុការណ៍​អាគារ​រលំ​បាក់​សង្កត់​លើ​នៅ​ខេត្ត​កែប​កាលពី​ថ្ងៃ​ទី​០៣​ខែ​មករា​ឆ្នាំ​២០២០​កន្លង​ទៅ​ថ្មីៗ​នេះ ដែល​ការប្រគល់​និង​ទទួល​នេះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​១ ម៉ឺន​ដុល្លារ​អាមេរិក​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ ជនរងគ្រោះ​។ ដោយ​សម្ដេច​ទាំង​ទ្វេ​តែង​មាន​ការយកចិត្តទុកដាក់​ខ្ពស់​នូវ​ក្ដី​កង្វល់​និង​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា​នៅ​ទូទាំង​ប្រទេស ពិសេស​នូវពេល​មាន​ជួប​គ្រោះមហន្តរាយ​ឬ​បញ្ហា ឧបត្តិ​វ​ហេតុ​ផ្សេងៗ​កើតឡើង​។​

​ជា​ការជាក់ស្ដែង​ហេតុការណ៍​កើតឡើង​ថ្មីៗ​នេះ​សម្ដេច​តេជោ​ហ៊ុន​សែន​បាន​អញ្ជើញ​ចុះបញ្ជា​ផ្ទាល់ រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​កម្មករ​និង​ក្រុមការងារ ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ អាយុជីវិត​បងប្អូន​ក​ម្មករ​ដែល​រងគ្រោះ​ដោយ​រលំ​អគារ​នៅ​ខេត្ត​កែប រហូត​ដល់​ទីបញ្ចប់​នៃ​ប្រតិបត្តិការ​។​

​លោក ជាវ តា​យ ក៏​បាន​ផ្ដាំផ្ញើ​ដល់​ជនរងគ្រោះ​និង​គ្រួសារ​ជនរងគ្រោះ​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​រក្សា​សុខ​ភាព​ក្នុង​គ្រួសារ​ឲ្យបាន​ល្អ និង និង​ជូនពរ​ឲ្យបាន​ឆាប់​ជា​សះស្បើយ នូវមុខរ​បួស​ដើម្បី​បាន​វិលត្រឡប់​ទៅ​បន្ត​ប្រកប​មុខរបរ​បង្កើន​ជីវភាព​គ្រួសារ​បន្ថែមទៀត​។ ហើយ​សូម​កុំ​អស់សង្ឃឹម ពោល ដរាបណា​យើង​មានជីវិត​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព ដរាប​នោះ​យើង​ត្រូវតែ​មាន​សង្ឃឹម ដើម្បី​រួមគ្នា​កសាង​អភិ​វ​សេដ្ឋកិច្ច​ជីវភាព​គ្រួសារ​និង​ប្រទេស​ជាតិ​ឲ្យបាន​កាន់តែ​សំបូរ​រុងរឿង​ថែម​ទៀត​។​

​ជាមួយ​ឱកាស​នោះ ប្រជាពលរដ្ឋ​កម្មករ​ដែល​រង​របួស​និង​គ្រួសារ​ក៏​បាន​សម្ដែង​
​អំណរគុណ ព្រមទាំង​ប្រសិទ្ធិ​ពរជ័យ បវរ​មហាប្រសើរ និង​ជូន​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ឱ្យ សម្ដេច​ទាំង​ទ្វេ​ទទួលបាន​នូវ​សុខភាព​ល្អ​កម្លាំង​ប្រាជ្ញា​វាងវៃ អាយុ​យឺនយូរ និង​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀងឃ្លាត ដើម្បី​បន្ត​ដឹកនាំ​និង​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យបាន​កាន់តែ​រីកចម្រើន ថែម​ទៀត​និង​មាន​សុខ​សន្តិភាព​ជា​រៀង​រហូត​ត​ទៅ​អនាគត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.