ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

​បិទ​បញ្ចប់​ការរុករក រក​ឃើញ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ មាន​អ្នកស្លាប់​៣៦​នាក់ និង​អ្នករងរបួស​២៣​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ អំឡុង​ពេល​ប្រតិ​ប​តិ្ត​ការរុករក​ជនរងគ្រោះ​ត្រូវបាន​បញ្ចប់ គិត​ត្រឹម​វេលា​ម៉ោង​១១​និង​៣៥​នាទី​ព្រឹក ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២០ ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​ជនរងគ្រោះ​ក្នុងគនរ​ថ្ម​ចំនួន​៥៩​នាក់ ក្នុងនោះ​អ្នករបួស​២៣​នាក់ ចំណែក​អ្នកស្លាប់​មាន​ចំនួន​៣៦​នាក់ ស្រី​១៤​នាក់ ប្រុស​២២​នាក់ ហើយ​ក្នុងចំណោម​អ្នកស្លាប់​ខាងលើ​ក៏​មាន​ក្មេងៗ​ចំនួន​៦​នាក់​ផង​ដែរ​។​

​ជុំវិញ​ករណី​បាក់​រលំ​អគារ​នេះដែរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​និង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ខ្វាយខ្វល់​យ៉ាងខ្លាំង ដោយ​សម្តេច​បាន​ដាក់​ទិសដៅ​ដល់​ក្រុម​សមត្ថកិច្ច​ចម្រុះ​ធ្វើ​ការរុករក​ជនរងគ្រោះ​ដ៏​សកម្ម​បំផុត ដើម្បី​ជួយសង្គ្រោះ​មនុស្ស​ឱ្យបាន​ទាន់ពេលវេលា​។​

​ជាមួយនឹង​ប្រតិបត្តិការ​រុករក​ជន​រងគ្រោះ​នេះ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្ថិតនៅ​ទីតាំង​កើតហេតុ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ចូលរួម​ដឹកនាំ​ក្នុង​ការរុករក​ជនរ​ង​គ្រោះ​ដែល​ជាប់​នៅក្នុង​គំនរ​បាក់បែក​ក្រោម​អគារ​បាក់​រលំ ហើយ​សម្តេច​ក៏​បាន​ចុះ​ទៅ​សួរសុខទុក្ខ​ជនរងគ្រោះ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​កែប​ផង​ដែរ​។​

​អំឡុង​ពេល​បិទ​ប្រតិបត្តិការ​រុករក​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នេះ​ជា​សោកនាដកម្ម​ដ៏​គួរឱ្យ​សោកសង្រេង និង​ជា​ឧបទ្ទវហេតុ​ដ៏​អាក្រក់ ក្នុង​ទឹកដី​ខេត្ត​កែប ប៉ុន្តែ​ទោះបី​បែបណា​ក៏​ពុំ​មាន​ការដកតំណែង​អភិបាល​ខេត្ត​ឬ​មន្ត្រី​ណា​នោះដែរ ព្រោះ​ការបាក់​ស្រុត​អគារ​មិនមែនជា​កំហុស​របស់​ថ្នាក់ដឹកនាំ​ណា​ម្នាក់​ឡើយ ហើយ​ប្រទេស​ណា​ក៏​កើតឡើង​ដូចគ្នា​ដែរ តែ​គ្មាន​ការដក​តំណែង​មន្ត្រី​ណា​នោះឡើយ​។ ការបាក់​អគារ​នេះ​ក៏​អាចពាក់ព័ន្ធ​នឹង​កំហុស​២​យ៉ាង​របស់​មេជាង ដូចជា​ការចាក់​សសរ​បេតុង​ប្រើ​ដែក​សរសៃ​តូច​ពេក និង​ការចាក់​ពី​ដាន​មិន​ស្រប​នឹង​លក្ខណៈ​បច្ចេកទេស​ជា​ដើម​។​

​ក្នុង​ឱកាស​នេះ​ដែរ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក៏​សូម​ចូលរួម​សោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះ​ក្រុម​គ្រួសារ​នៃ​សព​កម្មករសំណង់​ទាំង​ក្មេង ចាស់ ប្រុស ស្រី ដែល​បាន​ស្លាប់​បាត់បង់​ជីវិត នៅ​ក្រោម​គំនរ​ថ្ម​បាក់បែក ព្រមទាំង​បាន​ចុះសួរសុខទុក្ខ​ជនរងគ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កែប​។​

​ជាមួយគ្នានេះ ក្រៅ​ពី​បាន​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តល់​នូវ​ថវិកា​ជូន​ដល់​អ្នក​រងរបួស​ក្នុង​ឧបទ្ទវហេតុ​បាក់​អគារ ក្នុង​ម្នាក់​១​មុឺន ដុល្លារ និង​អ្នកស្លាប់ ក្នុង​ម្នាក់​ចំនួន​៥​មុឺន ដុល្លារ និង​បន្ថែម​ថវិកា​ចំនួន​១០​លាន​រៀល​បន្ថែមទៀត សម្រាប់​យក​ទៅ​ចាត់ចែង​ធ្វើ​បុណ្យ​សព​។​

​សូមបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២០ អគារ​មួយ​កន្លែង​ដែល​ទើប​សង់​ថ្មី​មាន​កម្ពស់​៧​ជាន់ ជិត​វត្ត​សម្មា​ធិ ស្ថិតក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប បាន​បាក់ស្រុត​ទាំងស្រុង បណ្តាល​ឱ្យ​កម្មករសំណង់​រាប់សិប​នាក់​ស្លាប់​និង​របួស​។​បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង គេ​ឃើញ​វត្ត​មាន​អាជ្ញាធរ​ខេត្ត​កែប ខេត្ត​កំពត ខេត្ត​ព្រះសីហនុ និង​ខេត្ត​ជាប់​ព្រំប្រទល់ ព្រមទាំង​សមត្ថកិច្ច​ចម្រុះ បាន​យក​គ្រឿងចក្រ​ជីក​កកាយ​ដើម្បី​ជួយសង្គ្រោះ​មនុស្ស​ក្នុង​អគារ​បាក់បែក​។​

​ក្នុង​ប្រតិ​ប​តិ្ត​ការរុករក​នេះដែរ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចុះ​បញ្ជា​ផ្ទាល់ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ជាច្រើនរូប និង​ក្រុម​សមត្ថកិច្ច​ចម្រុះ ហើយ​ប្រតិបត្តិការ​រុករក​នេះ បាន​ប្រើ​រយៈពេល​ជាង​៤៤​ម៉ោង និង​បាន​បិទ​បញ្ចប់​នៅវេលា​ម៉ោង​១១​និង​៣៥​នាទី​ព្រឹក ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២០ ដោយ​រក​ឃើញ​ជនរងគ្រោះ​នៅក្នុង​គំនរ​ថ្ម​បាក់បែក ចំនួន​៥៩​នាក់ ស្រី​២២​នាក់ ក្នុងនោះ​អ្នក​រង​របួស​មាន​ចំនួន​២៣​នាក់ និង​អ្នកស្លាប់​មាន​ចំនួន​៣៦​នាក់ ស្រី​១៤​នាក់​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.