ខេត្តកែប ៖ ករណីរលំបាក់អគារ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅជិតវត្តសមាធិ ក្រុងកែប ខេត្តកែប រហូតមកដល់ពេលនេះ ក្រុមសមត្ថកិច្ចចម្រុះបានឲ្យដឹងថា មានជនរងគ្រោះ៤នាក់បានស្លាប់បាត់បង់ជីវិតក្នុងនោះមាន (ប្រុស១ ស្រី៣នាក់) និងបានជួយសង្គ្រោះជនរងគ្រោះ១៩នាក់ ក្នុងគំនរអគារកម្ពស់ ៧ ជាន់ ដែលរលំបាក់ ។
យោងផេខហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានទម្លាយអោយដឹងថា អត្តសញ្ញាណម្ចាស់អាគារផងដែរ ។ លោកបានរៀបរាប់ថា៖ “ស្គាល់ឈ្មោះម្ចាស់សំណង់បាក់រលំនៅខេត្តកែបហើយ ៤ នាក់ស្លាប់ ១៩ នាក់ សង្គ្រោះ។ ម្ចាស់សំណង់មានឈ្មោះ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ
– សំណើចុះថ្ងៃ ០៦-៣-២០១៩ ។
– មកដល់ច្រកចេញចូលសាលាខេត្ត លេខ ១៧៩/១៩ ចុះថ្ងៃ ១៦-៧-២០១៩ ។
– មន្ទីរ ដនសស ខេត្តកែប លេខ ០០៩ ដនសស/ក.សុដី ចុះថ្ងៃ ០៣-៧-២០១៩ ។
– ខេត្តសម្រេច លេខ ៤២៧/១៩ បជ ចុះថ្ងៃ ០២-៨-២០១៩ ។
– បើកការដ្ឋាន ០២៣/ដនសស-ខក ចុះថ្ងៃ២០-៨-២០១៩ ។
– ថ្ងៃទី ៥-១២-២០១៩ មន្ទីរបានចុះពិនិត្យ បានសន្និដ្ឋានថា សំណង់សង់ខុសពីលិខិតអនុញ្ញាត ។
– សំណង់នេះ ក្រោម៣០០០ម៉ែត្រការ៉េរដ្ឋបាលខេត្តកែប សំរេចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។”
យោងតាមផេខដដែលបានអោយដឹងថា មន្ទីរបានចុះពិនិត្យ នឹងបានសន្និដ្ឋានថា សំណង់ខាងលើ គឺសាងសង់ខុសពីលិខិតអនុញ្ញាត ៕








