ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

​មហាជន​ជាង ៣​ម៉ឺន​នាក់ នឹងចូលរួម​អបអរសាទរ​ខួប​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ ៧ មករា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

​ភ្នំពេញ ៖ មហាជន​ជាង​៣​ម៉ឺន​នាក់​នឹង​ចូលរួម​អបអរ​ខួប​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២០) ខណៈ​ពិធី​នេះ​នឹង​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា​នៅ​មុខ​សាល​មហោស្រព​កោះ​ពេជ្រ ក្រោម​ការយកចិត្តទុកដាក់​ក្នុង​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់ ពី​អាជ្ញាធរ​មាន​សមត្ថិកិច្ច​។​

​នេះ​តាម​ការ​ឲ្យដឹង​ពី​នាយ​ឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស ខណៈ​អញ្ជើញ​ជា​អធិបតីភាព​តំណាង នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផែនការ​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​ខួប​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ​៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២០)​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​នាយ​ឧត្តមសេនីយ៍ ទូច ណារ៉ុថ បាន​បន្ថែម​ឲ្យដឹង​ថា កម្លាំង​សមត្ថិកិច្ច​ចម្រុះ រួមមាន​កម្លាំង​នគរបាលជាតិ កងរាជអាវុធហត្ថ និង​កម្លាំង​កង​អង្គរក្ស ត្រូវ​បាក​ដាក់ពង្រាយ​នៅ​តាម​ទីតាំង​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី​សំដៅ​ជួយ​សម្រួល​ធ្វើ​យ៉ាងណា​ឲ្យ​ពិធី​មេ​ទ្ទិញ​ប្រារព្ធ​ទៅ​ដោយ​រលូន ដែល​ក្នុងនោះ​មាន​ការចាត់ចែង​ពី​ទីតាំង​ចំណតរថយន្ត ច្រក​សុវត្ថិភាព​ចេញចូល ជា​ពិសេស​ពាក់ព័ន្ធ​ពី​ការ​បង្ហោះ​ដ្រូ​ន​ដែល​គ្មាន​ការអនុញ្ញាត និង​ត្រូវ​ឃាត់​ដកហូត​រក្សាទុក​ផងដែរ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ ទិសដៅ​សំខាន់ គឺ​ការពារ​ពិធី ការពារ​ថ្នាក់ដឹកនាំ និង​ការពារ​មហាជន​ដែល​ចូលរួម​ក្នុង​ពិធីបុណ្យ ឯកឧត្តម ក៏​បាន​ណែនាំ​ឲ្យ​អភិបាលខណ្ឌ​ដែល​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​រៀបចំ​អនាម័យ បរិស្ថាន និង​សណ្តាប់ធ្នាប់​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី ក្នុងនោះ​ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ខ្ពស់​សំដៅ​ការពា​រសុខ​សុវត្ថិភាព​មហាជន​ឲ្យបាន​១០០​ភាគរយ​។​

​លោក​បន្តថា ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវតែ​មាន​ការចូលរួម​សហកា​រ​ពី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទាំង​អស់​ទើប​ធ្វើ​ឲ្យ​ពិធី​ទទួលបាន​ជោគជ័យ បើទោះបីជា​ពិធីបុណ្យ​នេះ​យើង​ធ្លាប់​បាន​ប្រារព្ធ​ធ្វើ​ជា​ច្រើន​ដង​កន្លងមក​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ក៏​ដោយ ប៉ុន្តែ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​មិនគួរណា​មាន​ការធ្វេសប្រហែស​ក្នុង​ការការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ​ដែល​ចូលរួម​ក្នុង​ពិធីបុណ្យ​ខាងលើ​ឡើយ​។​

​លោក​អភិបាល​រាជធានី ក៏​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ដែល​កន្លង​បាន​ខិតខំ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ពិធីបុណ្យ​ជាតិ​ធំៗ​ទទួលបាន​ភាពជោគជ័យ​។​

​គួរបញ្ជាក់​ថា នេះ​ជា​ខួប​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២០) ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​កោះ​ពេជ្រ ដោយ​មាន​ការចូលរួម​ពី​មហាជន​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.