ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​លោក​អភិបាល​ខេត្ត​កំពត​-​កែប អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​ស្តី​ពី​ទីក្រុង​ស្អាត​ឆ្នេរ​ល្អ​ទេសចរណ៍​រុងរឿង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែ​មិគសិរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ក្រោម​ប្រធានបទ​” ទីក្រុង​ស្អាត ឆ្នេរ​ល្អ ទេសចរណ៍​រុងរឿង​”​។ អង្គ​សិក្ខាសាលា​បាន​ធ្វើឡើង​នៅ​អគារ​A នៃ​សាល​សន្និសីទ​ខេត្ត​កំពត ក្រោម​អធិបតីភាព លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨​។​

​អង្គ​ពិធី​នេះ ក៏​មាន​ការចូលរួម​យ៉ាង​ច្រើន​កុះករ ពី​សំណាក់​មន្ត្រី​ជំនាញ ពាក់ព័ន្ធ ម្ចាស់​សណ្ឋាគារ បឹង​ហ្គា​ឡូត៍ ម្ចាស់​រី​ស៊ត ម្ចាស់ផ្ទះ​សំណាក់ ភោជនីយដ្ឋាន អាជីវករ អាហា​រដ្ឋា​ន រមណីយដ្ឋាន តំបន់​ទេសចរណ៍​នានា ដែល​មកពី​ខេត្ត​ទាំង​បួន​ជាប់​ឆ្នេរសមុទ្រ​កម្ពុជា ដូចជា​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្ត​កំពត​។​

​សូម​បញ្ចាក់​ផងដែរ​ថា ជាមួយនឹង​អង្គសិក្ខាសាលា​នេះ ឯកឧត្តម​អធិបតី​ក៏​បាន​ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ​ជូន​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​គំរូ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ប្រចាំ​ឆ្នាំ​២០១៩​ចំនួន​១១៣ ផងដែរ​។ ក្នុងនោះ​ខេត្តកំពត​មាន​៥៤​អាជីវកម្ម ខេត្ត​កែប​២៣​អាជីវកម្ម ខេត្ត​ព្រះសីហនុ​១៦​អាជីវកម្ម និង​ខេត្ត​កោះកុង​ចំនួន​២០​អាជីវកម្ម​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.