ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​វិថី​ម្ហូបអាហារ​និង​សមិទ្ធផល​ទេសចរណ៍​ថ្មី​ចំនួន​បី​ត្រូវបាន​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មុន​ថ្ងៃ​បុណ្យ​សមុទ្រ​មកដល់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅមុន​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ នៅ​ខេត្ត​កំពត ចាប់ផ្តើម​ដំណើរការ​មក​ដល់​។ ដើម្បី​ញ៉ាំង​ឲ្យ​ព្រឹត្តិការណ៍​នៃ​ពិធី​បុណ្យ​ទេសចរណ៍​ដ៏​ធំ​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​និង​ប្លែក​អារម្មណ៍ និង​មាន​ភាពសប្បាយ​រីករាយ​បន្ថែម​ទៀត​នោះ វិថី​ម្ហូបអាហារ​និង​សមិទ្ធផល​ទេសចរណ៍​ថ្មី​ចំនួន​បី​ត្រូវបាន​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​បរិយាកាស​សប្បាយរីករាយ ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ ២០១៩ ក្រោម​វត្តមាន លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត​បា​ន​ចូលរួម​ជា​អធិបតី​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត លោក​សយ ស៊ី​ណុល បាន​លើកឡើង​ថា មន្ទីរ​ទេសចរណ៍​ខេត្ត សហការ​ជាមួយ​រដ្ឋបាល​ក្រុង​កំពត ក្រោម​ការ​ឧបត្ថម​គាំទ្រ​ពី ក្រសួង​ទេសចរណ៍​និង រដ្ឋបាលខេត្ត ព្រមទាំង​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​នានា​បាន​រៀបចំ​ពិធី​ដាក់ឲ្យ​ដំណើរការ​នូវ​វិថី​ម្ហូបអាហា​រខេត្ត​កំពត អម​ដោយ​ការបើកឲ្យ​ប្រើប្រាស់​ផលិត​ផល​ទេសចរណ៍​ចំនួន​បី​ប្រភេទ​រួមមាន ទី​១. កញ្ចប់​ខ្សែ​ទស្សនកិច្ច​ខេត្តកំពត​, ២.​សេវា​រ៉ឺម៉ក​កង់​ទេសចរណ៍ និង​ទី​៣. ម្ហូបអាហារ​ប្រចាំខេត្ត​ពីរ​ប្រភេទ (​សម្លការី​ត្នោត​រស់ជាតិ​ទុរេន និង​ញ៉ាំ​សា​រ៉ា​យ​សមុទ្រ​ម្រេច​ខ្ចី​)​។​

​លោក​ប្រធាន​បាន​បន្តថា សម្រាប់​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ ភ្ញៀវទេសចរ អាច​ទៅ​ទ​ស្សាន តាម​រមណីយដ្ឋាន និង​ដោល​ដៅ​ទេសចរណ៍​ចំនួន ១៧​ក​នែ្ល​ង សហគមន៍​ទេសចរណ៍​៤​ក​នែ្ល​ង និង​ផលិតផល​ថ្មីៗ​មួយចំនួនទៀត​។​

​អ្នកទេសចរ​ក៏​អាច​រក សេវាកម្ម​ផ្សេងៗ​ដែល​សរុប​ទាំងអស់​មាន​ចំនួន ៥៤៧​កន្លែង ក្នុងនោះ សេវា​ស្នាក់​នៅ​មាន​ចំនួន ២៦៤​កន្លែង សណ្ឋោគារ​ចំនួន​១៥​កន្លែង​ស្មើនឹង ៩៦៩​បន្ទប់ ផ្ទះសំណាក់​ចំនួន ២៤៩​កន្លែង​ស្មើនឹង ២៦០១​បន្ទប់ ។ សេវា​ម្ហូបអាហារ​ចំនួន ១៩៣​កន្លែង និង​កន្លែង​ក​ម្សន្ត​សម្រាប់​មនុស្សពេញវ័យ ចំនួន ៤៤​កន្លែង ម៉ាស្សា​សុខភាព​ចំនួន ២៦​កន្លែង សេវា​ទូក​ដឹក​ភ្ញៀវទេសចរ​ចុំនួន ១៦​កន្លែង ការី​ទេសចរណ៍​ចំនួន ៤​កន្លែង មគ្គុទ្ទេស​ទេសចរណ៍​ចំនួន ១៣៩​នាក់ ក្នុងនោះ​មគ្គុទ្ទេស​សហគមន៍​ចំនួន ៤២​នាក់​។​

​ពិសេស​ជាងនេះទៅទៀត សម្រាប់​ពិធីបុណ្យ​សមុទ្រ​មាន​កម្មវិធី​សប្បាយ​ជាច្រើន​ទៀត ដូចជា ទស្សនា​ការសម្តែង​សិល្បៈ និង​របាំ​ប្រពៃណី​ល្បីៗ ល្ខោនបាសាក់ របស់​ម្ចាស់​ស្រុក និង​ការសម្តែង​សិល្បៈ​របស់​ភ្ញៀវ​អន្តរជាតិ ការ​រាំ​លេង​កម្សាន្ត​ជុំគ្នា ការដើរ​ទស្សនា និង​ទិញ​របស់​របរ​ប្រើប្រាស់​ផ្សេងៗ ទទួលទាន​ម្ហូបអាហារ​ឆ្ងាញ់ៗ​របស់​អ្នកស្រុក​កំពត​នៅ​វិថី​ម្ហូបអាហារ មើល​ការបាញ់​កាំ​ជ្រូក​ដ៏​អច្ចារ្យ ដែល​មាន​តម្លៃ​ដល់​ជាង​មួយ​ម៉ឺន​ដុល្លា ការប្រណាំង​កង់ ប្រណាំង​ម៉ូតូ​ទឹក រត់ប្រណាំង ការប្រកួត​លើក​ទម្ងន់​ស្វែងរក​បុរស​ខ្លាំង ពិសេស​ការប្រកួត​ប្រដាល់​ជើង​ឯង ដែល​មាន​កីឡាករ​មេដាយមាស​ល្បីៗ របស់​កម្ពុជា និង​កីឡាករ​អន្តរជាតិ មកពី ថៃ ឥណ្ឌា អ៊ីរ៉ង ចិន បារាំង អូស្ត្រាលី ដែល​ការប្រគួតប្រដាល់​ធ្វើឡើង​រៀងរាល់ល្ងាច នៅតាម​ដងព្រែក​ក្បែរ​សាលាខេត្ត​កំពត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.