ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​រដ្ឋបាល​ខេត្ត​កំពត​បំផុសស្មារតី​យុវជន​សិស្ស​និស្សិត​ឱ្យ​ចូលរួម​សំអាត​អនាម័យ​បរិស្ថាន​ក្រុង​នា​ឱកាស​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ ២០១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ដើម្បី​រួមគ្នា​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង​អំពី​បញ្ហា​អនាម័យ​បរិស្ថាន​ល្អ​ក្នុង​ទីក្រុង​នា​ឱកាស​អបអរ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត​ឆ្នាំ ២០១៩ នេះ​ឲ្យស្រប​ទៅ​នឹង​ប្រធានបទ «​ទីក្រុង​ស្អាត ឆ្នេរ​ល្អ ទេសចរណ៍​រុងរឿង​» ។ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ​ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្ត​កំពត​បា​ន​រៀបចំ​កម្មវិធី​ជួបជុំ​យុវជន​សិស្ស​និស្សិត កម្មករ ដែល​កម្មវិធី​នេះ ដឹកនាំ​ដោយ​លោ​ស្រី យូ សុគន្ធ​អភិបាលរង​ខេត្ត​តំណាង​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​លោកគ្រូ អ្នកគ្រូ ដើម្បី​ធ្វើ​ការអប់រំ​ណែនាំ​ផ្សព្វផ្សាយ បំផុស​ចលនា​ស្មារតី​ផ្នត់គំនិត​ឲ្យដល់​កម្លាំ​ង​យុវជន​ទាំង​នោះ​ក្នុង​ការចូលរួម​នៃ​យុទ្ធនាការ​សំអាត​អនាម័យ​បរិស្ថាន​ទីក្រុង​កំពត​។ ពិសេស​ក្នុង​រយៈពេល​៣ ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​ជុំ​ទី​២ ដែល​ខេត្ត​កំពត​ត្រូវបាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។​

​ក្នុងឱកាស​នោះ​តាម​ការបញ្ជាក់​ឲ្យដឹង​រប​ស់​លោកស្រី យូ សុគន្ធ អភិបាលរង​ខេត្ត​បាន​លើកឡើង​ថា ដោយ​ផ្អែក​តាម​គម្រោង​ផែនការ​ដែល​រដ្ឋបាល​ខេត្ត​បាន​ដាក់​ចុះ​គឺ​កម្លាំង​យុវជន​ដែល​ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​សំអាត​អនាម័យ​បរិស្ថាន​ក្នុង​ទីក្រុង​កំពត​រយៈពេល​បី​ថ្ងៃ​ក៏​ដូច​ឱកាស​មុន​និង​ក្រោយ​នៃ​ពិធី​បុណ្យ​សមុទ្រ ក្នុងនោះ​មាន​កម្លាំង​យុវជន​កាយរិ​ទ្ធ​ចំនួន ៥០​នាក់ យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ចំនួន​៥០​នាក់ យុវជន​ស្រលាញ់​សន្តិភាព​ចំនួន​៥០ នាក់​យុវជន​កាកបាទក្រហម​ចំនួន​៥០​នាក់​និង​កម្លាំង​កម្មករ​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ខេត្ត​ចំនួន​១០០​នាក់​រួម​នឹង​សិស្ស​សាលា​ក្នុង​ក្រុង​កំពត​ផងដែរ​។

​ដូច្នេះ​ដើម្បី​ឱ្យស្រប​តាម​ពេលវេលា​និង​ទីកន្លែង​ដែល​ត្រូវ​សម្អាត​អនាម័យ​គឺ​ត្រូវ​ធ្វើ​ជា​ប្រចាំ​រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​សមុទ្រ នៅតាម​ដងផ្លូវ សួន​សាធារណៈ​និង​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​កន្លែង​កម្សាន្ត​នានា​ក្នុង​ក្រុង​កំពត​។

​ក្នុងឱកាស​នោះ​លោកស្រី យូ សុគន្ធ ក៏​បាន​ណែនាំ​ផ្ដាំផ្ញើ​ដល់​យុវជន​និង​សិស្ស​និស្សិត​រួម​និង​កម្មករ​ទាំងអស់​ដែល​ជា​កម្លាំង​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ ត្រូវធ្វើ​យ៉ាងណា​បញ្ចេញ​សកម្មភាព​ឱ្យ​បាន​សកម្ម​ទាំងអស់គ្នា​និង​រួមចំណែក​ជួយ​បំផុស​ចលនា​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគាត់​មាន​ការចូលរួម​សម្អាត នូវ​បញ្ហា​អនាម័យ​បរិស្ថាន​ទីក្រុង​ទាំងអស់គ្នា​ប្រយោជន៍​ធ្វើឱ្យ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្ត​កំពត​កាន់តែ​ច្រើនឡើង​។ ពិសេស​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​សមុទ្រ​របស់​ខេត្ត​កំពត​មានការ​សរសើរ​ពី​សំណាក់​ភ្ញៀវទេសចរ​និង​ក៏​ដើម្បី​ជា​ប្រយោជន៍​សុខភាព​សាធារណៈ​និង​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រសើរឡើង​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.