ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​សម្តេច​តេជោ ហ៊ុន សែន ស្នើ​ឱ្យ​មន្ទីរពេទ្យ​ឯកជន​ទទួលខុសត្រូវ ចំពោះ​អ្នកជំងឺ​តាំងពី​ដើម​ដល់​ចប់ កុំ​ពេល​ព្យាបាល​មិនបាន បញ្ជូន​ទៅ​ស្លាប់​នៅ​មន្ទីរពេទ្យ​រដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ បាន​ស្នើ​ឱ្យ​គ្លីនិក​ឯកជន​ទាំងអស់ ត្រូវ​ទទួលខុសត្រូវ ចំពោះ​អ្នកជំងឺ​តាំងពី​ដើម​ដល់​ចប់ ដោយ​មិន​ត្រូវ​ពេល​អ្នកជំងឺ​សង្គ្រោះ​មិនបាន ទើប​រុញ​ទៅ​មន្ទីរពេទ្យ​រដ្ឋ​នោះទេ​។​

​ការ​ថ្លែង​របស់​សម្តេច​តេជោ​យ៉ាង​ដូច្នេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ពេទ្យ ២,៥៨៨​នាក់ បន្ទាប់ពី​ពួកគេ​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ ដែល​ពិធី​នេះ​ប្រារព្ធ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​សំណូមពរ​ដូច្នេះ យើង​មាន​មន្ទីរពេទ្យ​ទាំង​រដ្ឋ និង​ឯកជន ក៏​ប៉ុន្តែ​សូម​កុំ​ដណ្តើម​អ្នកជំងឺ​គ្នា ប៉ុន្តែ​បើ​មាន​ការដណ្តើម​អ្នកជំងឺ​គ្នា សូមឲ្យ​មាន​ការទទួល​ខុស​ត្រូវ​ពី​ដើម​ដល់​ចប់ កុំឲ្យ​ដល់​ថ្នាក់​សង្គ្រោះ​លែង​បាន​ហើយ បានចាប់ផ្តើម​មន្ទីរពេទ្យ​ឯកជន​បញ្ជូនទៅ​មន្ទីរពេទ្យ​រដ្ឋ ដល់​តែ​ស្លាប់ៗ​ឯ​មន្ទីរពេទ្យ​រដ្ឋ … មន្ទីរពេទ្យ​ឯកជន​ដណ្តើម​អ្នកជំងឺ​យក​ទៅ​មើល ដល់​តែ​ពេស​ង្គ្រោះ​លែង​បាន ថា​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រដ្ឋ​បាន​រស់ ទៅ​ដល់​ស្លាប់​នៅ​មន្ទីរពេទ្យ​រដ្ឋ ជេរ [​គ្រួសារ​ជំងឺ​ជេរ​] ហើយ​ដែល​ធ្ងន់ធ្ងរ​ជាងគេ គឺ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​»​។​

​ចំពោះ​ការងារ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ក្រសួង​សុខាភិបាល ធ្វើការ​ជាមួយ​មន្ទីរពេទ្យ​ឯកជន ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់លាស់ នៅពេល​ដែល​ទទួល​អ្នក​ជំងឺ ត្រូវ​ចាប់ផ្តើម​ព្យាបាល តាំងពី​ដើម​រហូត​ដល់​ចប់ ហើយ​បើ​ដឹងខ្លួន​ថា​មិន​អាច​ទទួល​បាន​ទេ ត្រូវ​ផ្តល់​ឲ្យ​មន្ទីរពេទ្យរដ្ឋ កុំ​ចាំ​ដល់​ពេល​អ្នកជំងឺ​ជិត​ដាច់ដង្ហើម​ហើយ ទើប​បញ្ជូន​ឲ្យ​មន្ទីរពេទ្យរ​ដ្ឋនោះ​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា មន្ទីរពេទ្យ​ឯកជន​ខ្លះ​ខូច នៅពេល​អ្នកជំងឺ​ព្យាបាល​ទទួលបាន​ប្រាក់​ពី​អ្នកជំងឺ​មួយចំនួន​ធំ​ហើយ ដឹងថា​ខ្លួន​គ្មាន​សមត្ថភាព​ជួយ​អ្នកជំងឺ​នោះបាន ខ្លាច​អ្នកជំងឺ​ស្លាប់​នៅ​កន្លែង​របស់​ខ្លួន ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រដ្ឋ ដែល​ខ្លះ​ស្លាប់​តាម​ផ្លូវ​ក៏មាន ដែល​នេះ​ជា​រឿង​មិនគួរ​គប្បី​ទាល់តែសោះ​។​

​ក្រៅពី​ការណែនាំ​ឲ្យ​យកចិត្តទុកដាក់ លើ​ការដណ្តើម​អ្នកជំងឺ​គ្នា​រវាង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​នេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ជំរុញ​ក្រសួង​សុខាភិបាល ត្រូវធ្វើ​ការយកចិត្តទុកដាក់​បន្ថែមទៀត ចំពោះ​ការប្រើប្រាស់ ឬ​ចរាចរណ៍​ឱសថ​ក្លែងក្លាយ និង​ខូចគុណភាព​ក្នុងប្រទេស​កម្ពុជា ព្រោះ​បញ្ហា​ឱសថ​នេះ គឺជា​រឿង​ដែល​សំខាន់​បំផុត​សម្រាប់​ជីវិត​មនុស្ស​។​

​ជាមួយគ្នា​នេះ​សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល ក៏​បាន​ជំរុញ​ឲ្យ​ក្រុមគ្រូពេទ្យ​ទាំងអស់ គោរព​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ ក្នុងនោះ​មាន​ទាំង​ការប្រើប្រាស់​ឥរិយាបទ និង​ពាក្យ​សម្តី ចំពោះ​អ្នកជំងឺ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.