ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

បញ្ហា​ជន​មាន​ពិការភាព​នៅ​កម្ពុជា​ត្រូវបាន​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ជំរុញ​ការយកចិត្តទុកដាក់​ខ្ពស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ បញ្ហា​ជន​មាន​ពិការភាព​នៅ​កម្ពុជា​ត្រូវបាន​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​ជំរុញ​ការយកចិត្តទុកដាក់​ខ្ពស់​តាមរយៈ​សកម្មភាព​ជាក់ស្តែង​ក្នុង​ការអនុវត្ត​ច្បាប់ អនុក្រឹត្យ​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​។​

​នេះ​ជា​ការលើក​ឡើង​ឲ្យដឹង របស់ លោក សេង សេរី​បុត្រ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក្នុងឱកាស​នៃ​ការ​ប្រារព្ធ ពិធី​ទិវា​ជនពិការ​កម្ពុជា​លើក​ទី​២១​និង ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី​៣៧ ថ្ងៃ​៣​ធ្នូ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ “​លុបបំបាត់​ឧបសគ្គ​រារាំង​ពិការភាព​ដើម្បី​សង្គម​មួយ​ប្រកប​ដោយ​បរិ​យាប​ន្ន​” ដែល​ពិធី​នេះ​ធ្វើឡើង នៅ​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​ធ្នូ​ឆ្នាំ​២០១៩ ដោយ​មាន​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​និង​ជន​មាន​ជនពិការ​ភាព​ប្រមាណ​៣០០​នាក់​។​

​លោក សេង សេរី​បុត្រ បាន​បន្តទៀតថា សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្ដេច​តេជោ តែងតែ​បាន​គិតគូរ​ពី​សុខទុក្ខ​បងប្អូន​មាន​ពិការភាព​តាមរយៈ​សមិទ្ធផល​ធំៗ​ជាច្រើន រួម​មាន​ការកសាង​មជ្ឈមណ្ឌល​ស្ដារ​លទ្ធភាព​ពលកម្ម កាយសម្បទា មជ្ឈមណ្ឌល​កុមារ​គរ​-​ថ្លង់ តំបន់​អភិវឌ្ឍន៍​លំនៅឋាន​ជន​មាន​ពិការភាព​គ្រប់​ទីកន្លែង និង​បាន​ដាក់​បញ្ចូល​គម្រោង​នេះ​ទៅក្នុង​គម្រោង​វិនិយោគ​សាធារណៈ​របស់​រដ្ឋ​ទៀតផង​។ ពិសេស​បាន​ចូលរួម​យ៉ាង​សកម្ម និង​ជំរុញ​ឲ្យមាន​ការដាក់​បញ្ចូល​ជន​មាន​ពិការភាព ទៅ​ក្នុង​ការអភិវឌ្ឍន៍ ដោយ​ខិតខំ​ធ្វើឱ្យ​មាន​ការទទួលស្គាល់​នូវ​តម្លៃ និង​សមត្ថភាព​របស់​បងប្អូន ក្មួយៗ​មាន​ពិការភាព​ព្រមទាំង​ឆ្លើយតប​ទៅ​នឹង​សេចក្ដីត្រូវការ មាន​ជាអាទិ៍ ការបង្កើត​កម្មវិធី​តា​ម​វិស័យ​នានា និង​សហការ​ផ្ដល់​សេវា​ស្ដារ​លទ្ធភាព​ពលកម្ម កាយសម្បទា​ការព្យាបាល​ដោយ​ចលនា​ជូន​ជន​មាន​ពិការភាព ការផ្សព្វផ្សាយ​ការងារ​ពិការភាព ការការពារ និង​បង្ការ​ពិការភាព ការអប់រំ​និង​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រមទាំង​ការលើកកម្ពស់​ការអប់រំ​នៅ​គ្រប់​កម្រិត​សិក្សាការ បង្កើត​អក្សរ​ស្ទាប និង​ភាសា​សញ្ញា ការ​រក​ការងារ​ធ្វើ សកម្មភាព​កីឡា សិល្បៈ​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​ដៃគូ​នានា​។​

​សូមបញ្ជាក់​ថា អង្គ​ពិធី​នេះ​ក៏​មាន​ការចូលរួម​សំដែង​សិល្បៈ​ពី​ជន​ពិការ​របស់​អង្គការ​សិល្បៈ​ជនពិការ​កម្ពុជា និង​បាន​ឧបត្ថម្ភ​ដល់​សមាជិក​សមាជិកា​ជ​ន​ពិការ​ចូលរួម​ប្រមាណ​ជាង​៣០០​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​២​ម៉ឺន​រៀល​និង​អាវយឺត​មួយ​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.