ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ផែនការ​ប្រលងប្រណាំង កសាង​ខ្សែបន្ទាត់​ព្រំដែន​វៀតណាម​-​កម្ពុជា រវាង​ខេត្ត​គៀន​យ៉ាង ខេត្ត​កែប និង​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កែប ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្ត​កែប បាន​បើក​កិច្ចប្រជុំ បូកសរុប​លទ្ធផល ស្តី​ពី​ការប្រលងប្រណាំង​កសាង​ខ្សែ​បន្ទាត់​ព្រំដែន វៀតណាម​-​កម្ពុជា សន្តិភាព មិត្តភាព សហ​ប្រតិ​ប​តិ្ត​ការ​លើ​គ្រប់​វិស័យ​រួម​គ្នា​អភិវឌ្ឍន៍ រវាង​គណៈកម្មាធិការ​រណសិរ្ស​មាតុភូមិ​វៀតណាម ខេត្ត​គៀន​យ៉ាង ជាមួយ​គណៈកម្មាធិការ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត​កែប និង​ខេត្ត​កំពត សម្រាប់​ឆ្នាំ ២០១៧-២០១៩​។​

​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត​កែប លោកស្រី ឡេ ធី​វ៉េ ប្រធាន​គណៈកម្មាធិការ​រណសិរ្ស​មាតុភូមិ​វៀតណាម ខេត្ត​គៀន​យ៉ាង និង​លោក ដួង សា​វណ្ណ អនុប្រធាន​គណៈកម្មាធិកា​រ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត​កំពត ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់​ប្រតិភូ មកពី​ខេត្ត​គៀន​យ៉ាង និង​ប្រតិភូ​នៃ​ខេត្ត​ទាំងពីរ (​ខេត្ត​កែប និង​ខេត្ត​កំពត​)​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ៍​មាតុភូមិ​កម្ពុជា​ខេត្ត​កែប បានបញ្ជាក់​ថា ដោយ​អនុវត្ត​ផែនការ​ប្រលងប្រណាំង កសាង​ខ្សែបន្ទាត់​ព្រំដែន​វៀតណាម​-​កម្ពុជា​(​គៀន​យ៉ាង ខេត្ត​កែប និង​ខេត្ត​កំពត​) ឆ្នាំ​២០១៧-២០១៩ គណៈកម្មាធិការ​រណសិរ្ស​មាតុភូមិ​វៀតណាម ខេត្ត​គៀន​យ៉ាង​(​វៀតណាម​) និង​គណៈកម្មាធិកា​ររ​ណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ខេត្ត​កែប ខេត្ត​កំពត (​កម្ពុជា​) នឹង​ធ្វើ​ឱ្យ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ និង​ចំណងមិត្តភាព​កាន់តែ​រឹង​នាំ​ជា​លំដាប់​។​

​លោក កែ​ន សត្ថា បាន​បញ្ជាក់ទៀតថា វៀតណាម​-​កម្ពុជា ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា ដែល​មាន​ការទំនាក់ទំនង​ជា​ប្រពៃណី ដ៏​យូរលង់​ណាស់​មកហើយ មាន​ចំណង​សាមគ្គីភាព​ដ៏​ពិសេស និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​លើ​គ្រប់​វិស័យ​។​ខេត្ត​គៀន​យ៉ាង​ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​របស់​វៀតណាម ដែល​មាន​ខ្សែបន្ទាត់​ព្រំដែន​ផ្លូវគោក និង​ផ្លូវ​សមុទ្រ ជាប់​ជាមួយ​ខេត្ត​កំពត ខេត្ត​កែប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ច្រកទ្វារ​អន្តរជាតិ​ហា​ទៀន និង​ច្រកទ្វារ​ទ្វេភាគី​យ៉ាង​ថាញ់​។​

​លោក កែ​ន សត្ថា បានឱ្យដឹង​ទៀត​ថា ក្នុង​ឆ្នាំ​កន្លងមក ប្រជាជន​ខេត្ត​គៀន​យ៉ាង​(​វៀតណាម​) ជាមួយ​ខេត្ត​កែប និង​ខេត្ត​កំពត (​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​)​មាន​ការទំនាក់ទំនង​ប្រពៃណី សាមគ្គីភាព មិត្តភាព និង​សហប្រតិបត្តិការ​ល្អ កសាង​យន្តការ​សហ​ប្រតិ​ប​តិ្ត​ការ ជំនួប និង​ផ្លាស់ប្តូរ​ជា​ញឹកញាប់​លើ​បណ្តា​វិស័យ​ដូចជា​៖ ការពារ​សន្តិសុខ​ព្រំដែន ពាណិជ្ជកម្ម ទេសចរណ៍ ជលផល និង​កសិកម្ម ជាដើម​។​

​គណៈកម្មាធិការ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​រណសិរ្ស​មាតុភូមិ​វៀតណាម និង​គណៈកម្មាធិកា​ររ​ណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍​កម្ពុជា ខេត្ត​កែប​-​ខេត្ត​កំពត តែងតែ​មាន​ការទំនាក់ទំនង​សហការ​ល្អ នូវ​ស្មារតី ផែនការ​ប្រលងប្រណាំង កសាង​ខ្សែបន្ទាត់​ព្រំដែន វៀតណាម​-​កម្ពុជា សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​។​

​នា​ឱកាស​នោះ លោក កែ​ន សត្ថា ក៏​បាន​សម្តែង​នូវ​ការអបអរសាទរ​យ៉ាង​ជ្រាវ​ជ្រៅ​បំផុត រាល់​ខ្លឹមសារ​និង​លទ្ធផល​ដែល​អង្គប្រជុំ​ទាំងមូល​ស​ម្រេច​បាន ដែល​ជា​សក្ខីភាព​បង្ហាញ​នូវ​ផលប្រយោជន៍​ក្នុងការ​ពូន​ជ្រុំ នៃ​ចំណង​សាមគ្គីភាព មិត្តភាព រវាង​ប្រទេស​យើង​ទាំង​ពីរ គឺ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្រាប់​ការកសាង​ខ្សែ​បន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការកាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.