ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

​លោក​អភិបាល​ខេត្ត​កំពត ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ការរៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​ក្រុង​កំពត ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ពិធីបុណ្យ​សមុទ្រ​កាន់តែ​គៀក​ជិត​ចូលមក​ដល់​ហើយ ដែល​ខេត្ត​កំពត​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​លើក​ទី​៨​ជុំ​ទី ២​នៅ​ចុងឆ្នាំ​២០១៩​នេះ​។ ដូច្នេះ​ដើម្បី​ធ្វើឱ្យ​ភាពប្រសើរឡើង នូវ​សណ្ដាប់ធ្នាប់​សាធារណៈ​រួម​និង សោភ័ណភាព ការ​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន​តាម​ដង​ផ្លូវ​ក៏​ដូច​សួន​សាធារណៈ​ក្នុង​ក្រុង​កំពត សំដៅ​ដល់​ការធានាបាន​នូវ​សុខមាលភាព​សាធារណៈ និង​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ព្រមទាំង ការរៀបចំ​នូវ​ព្រឹត្តិការណ៍​ទេសចរណ៍​ធំៗ​ប្រចាំឆ្នាំ​របស់​ខេត្ត ប្រកប​ដោយ​ភាពជោគជ័យ​ផង​ដែរ​នោះ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​ធ្នូ​ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​និង​អាជ្ញាធរ​មូលដ្ឋាន​ក្រុង សង្កាត់ ចុះ​ពិនិត្យ​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ជាក់ស្ដែង ព្រមទាំង​ជំរុញ​ដាក់​វិធានកា​រណ៍​ពន្លឿន​ការអនុវត្ត​បន្ត​នៅតា​មដង​ផ្លូវ​និង​សួន​សាធារណៈ​សំខាន់ៗ​ក្នុង​សង្កាត់​នី​មួយៗ​នៃ​ក្រុង​កំពត​។

​លោក​អភិបាលខេត្ត​ក៏បាន​លើកឡើង​ថា ដោយ​មើលឃើញ​រយៈពេល​កន្លងមក​ទាំង​រដ្ឋបាល​ខេត្ត រដ្ឋបាល​ក្រុង សង្កាត់ និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​តែងតែបាន​ចូលរួម​សហការ​អនុវត្ត​យ៉ាង​សស្រាក់សស្រាំ​នូវ​ផែនការ​នៃ​យុទ្ធនាការ​រៀបចំ​សោភ័ណភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​សម្អាត​អនាម័យ បរិស្ថាន​ក្នុង​ក្រុង​កំពត​ដើម្បី​ត្រៀម​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​នូវ​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​មួយ​នេះ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ចុងឆ្នាំ​២០១៩ នេះ​។

​ដូច្នេះ​ដោយ​មើលឃើញ​នៅ​ភាពខ្វះ​ចន្លោះ​សេសសល់​មួយចំនួន​នៅ​មិនទាន់​មាន​ភាពល្អប្រសើរ​នៅឡើយ ហើយ​ការងារ​ទាំងអស់​នេះ​គឺ​ត្រូវ​ការទាមទារ​ឱ្យ​អាជ្ញាធរ​ក្រុង​សង្កាត់​និង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ល្បឿន​សហការគ្នា ជម្រុញ​ឲ្យបាន​លឿន​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការងារ​ដែល​នៅ​សេសសល់​ទាំងនេះ មាន​ភាពល្អប្រសើរ​ឡើង​មួយកម្រិត​ទៀត ហើយ​ចៅសង្កាត់​នី​មួយៗ និង​អភិបាល​ក្រុង ព្រមទាំង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ត្រូវតែ​ជំរុញ​អនុវត្ត​ការងារ​នៅ​សេសសល់​ទាំងនោះ​រួមមាន​ដូចជា ការរៀបចំ​សណ្ដាប់ធ្នាប់​នៃ​ការចត​រថយន្ត​ធំៗ​លើ​ដងផ្លូវ​សំខាន់ៗ​ទៅ​តាម​របៀប និង​ការហាមឃាត់​មិនឱ្យ​មាន​ការសង់​តូប​លក់ដូរ ឬ​ទុកដាក់​ឥ​វ៉ាន់​តាម​ចិញ្ចើម​ផ្លូវ​ឬ​ដងផ្លូវ ការទប់ស្កាត់​និង​ណែនាំ​ឱ្យ​ម្ចាស់​ការដ្ឋាន​សំណង់​ឬ​អ្នកលក់​សំណង់ ទុកដាក់​សម្ភារៈ​ឱ្យបាន​ត្រឹមត្រូវ​ក្នុង​ការដ្ឋាន​ឬ​ទីតាំង​លក់​ជៀសវាង​ដាក់​លើ​ផ្លូវ​ឬ​ចិញ្ចើម​ផ្លូវ​និង​ការដាក់​គម្រប​លូ ឱ្យ​ធានាបាន​នូវ​គុណភាព សុវត្ថិភាព ស្អាត​នៅ​តាម​បណ្តោយ​ដងផ្លូវ​រួម​និង​បញ្ហា​ការសម្អាត​ស្មៅ​និង​ព្រៃ​តាម​ដងផ្លូវ បញ្ហា​ការ​ទុកដាក់​ធុងសំរាម បញ្ហា​ដី​ឡូតិ៍​ដែល​មានសំរាម​ព្រៃ​និង​ស្មៅ បញ្ហា​លូទឹក បញ្ហា​ផ្លាក​យីហោ​រួម​និង​បញ្ហា​មួយចំនួន​ទៀត​ដែល​ធ្វើឲ្យ​ប៉ះពាល់​និង​ខូចខាត​នូវ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​និង​សុខភាព​ក្នុង​ក្រុង​ពិសេស​តាម​ដងផ្លូវ​ជាតិ​លេខ​៣ ដែល​ជា​បញ្ហា​សំខាន់​ត្រូវ​តែ​យកចិត្តទុកដាក់​បំផុត​។​

​ជា​មួយេះ លោក ជាវ តា​យ ក៏​បាន​ថ្លែងអំណរគុណ​កោត​ស​សើរ​ដល់​អាជ្ញាធរ​ក្រុង​សង្កាត់ រួម​និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ដែល​តែងតែ​មាន​ការយកចិត្ត​ទុកដាក់​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការចូលរួម​សហការ​គ្នា​បានល្អ​ក្នុង​យុទ្ធនាការ​កែលម្អ​សោ​ភណ្ឌ​ភាព​សណ្ដាប់ធ្នាប់​និង​អនាម័យ​បរិស្ថាន​តាម​ដងផ្លូវ​ក្នុង​ក្រុង​កំពត​កន្លងមក​ព្រោះ​ការងារ​ទាំងឡាយ​ទទួលបាន​ជោគជ័យ លុះត្រាតែ​មាន​ការចូលរួម​ទាំងអស់​គ្នា​ពី​សំណាក់​អាជ្ញាធរ​មន្ទីរ​ជំនាញ​និង​ប្រជាពលរដ្ឋ ។

​សូម​បញ្ជាក់​ដែរ​ថា​៖​ខេត្ត​កំពត​នឹងត្រូវ​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​បុណ្យ​សមុទ្រ​ជុំ​ទី​២​លើក​ទី​៨​នៅ​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ​។ ដូច្នេះ ទាំង​ថ្នាក់​ជាតិ​និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មន្ទីរ​អង្គភាព​ជំនាញ​ក្នុង​ខេត្ត ពិសេស​រដ្ឋបាល​ខេត្ត​និង​ក្រុង​កំពត​តែង​បាន​និង​កំពុង​គិតគូរ​យកចិត្តទុកដាក់​ជា​ប្រចាំ លើ​បញ្ហា​សណ្ដាប់ធ្នាប់ សោភ័ណភាព និង​អនាម័យ​បរិស្ថាន​ក្រុង​ដើម្បី​អោយ​ការប្រព្រឹត្ត​ទទួលបាន​លទ្ធផល​ជោគជ័យ​យ៉ាង​ប្រសើរ​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.