ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ពុធ ១៥​កើត ខែ​មិគសិរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS)​ដែល​មាន​ចំនួន ៦,៧៦២​នាក់ ក្នុងនោះ​គឺ​មាន​នារី ២,៧៦១​នាក់ ដែល​ពិធី​នេះ​បានធើ្វឡើង​នៅ​មជ្ឍមណ្ឌល​កោះ​ពេជ្រ​។​

​និស្សិត​ដែល​ទទួល​សញ្ញាបត្រ​ព្រឹក​នេះ មាន​ថ្នាក់​បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់​បណ្ឌិត ដែល​ពួកគេ​បាន​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​សិក្សា (២០១៧-២០១៨) និង ឆ្នាំ​សិក្សា (២០១៨-២០១៩) កន្លងមកនេះ នៅ​តាម​ទីតាំង​នៃ សាកលវិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ និង សាខា​តាម​ខេត្ត​ទាំង​៦ រួមមានៈ ខេត្ត​កំពង់ចាម​, ខេត្ត​កំពង់ធំ​, ខេត្តសៀមរាប​, ខេត្ត​បាត់ដំបង​, ខេត្ត​បន្ទាយមានជ័យ និង ខេត្ត​កំពត​។​

​សម្តេច​តេជោ ហ៊ុន សែន មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង​ដែល​បាន​អញ្ជើញ​មក​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកល​វ​ទ្យាល័យ CUS ហើយ សម្តេច​តេជោ ក៏បាន​បាន​កោតសរសើរ​អំពី​និរន្តរភាព និង​ការរីក​ធំធាត់​នៃ​សាកលវិទ្យាល័យ​ផងដែរ​។ ទន្ទឹមនឹងនោះ សម្តេច​តេជោ ក៏​បាន​កោតសរសើ​រដល់​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យា​ល័យ​ដែល​បាន​យកចិត្តទុកដាក់​ខិតខំ​បណ្តុះបណ្តាល​និស្សិត រហូត​បាន​បញ្ចប់​ការសិក្សា និង​ទទួលបាន​ជោគជ័យ ដែល​ក្នុងនោះ​និស្សិត​ដែល​ទទួលបាន​ការងារ​ធ្វើ​ដែល​មាន​បរិញ្ញាត្រ​រង​គឺមាន​៨៥% បរិញ្ញាបត្រ ៦៧,៥៩% និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ៩៩,៥៣%​។ សម្តេច​តេជោ បាន​ស្នើ​អោយ​សាខា​សាកលវិទ្យាល័យ​ទាំង​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​ត្រូវ​ខិតខំ​ពង្រឹង​គុណភាព​អប់រំ​អោយបាន​ល្អ​ខ្លាំង​ឡើង​ថែម​ទៀត​។ សម្តេច​តេជោ ក៏​បាន​ជំរុញ​អោយ​និស្សិត​ទាំងអស់​ត្រូវ​យក​ចំណេះដឹង និង​ជំនាញ​នេះ ទៅ​បម្រើ​ជា​ប្រយោជន៍​ដល់​ខ្លួនឯង​ផង សង្គម​គ្រួសារ​ផង និង​ដល់​សង្គមជាតិ​ផង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ទាក់ទង​ទៅនឹង​វិស័យ​អប់រំ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ថា​ខេត្ត​មួយ​ត្រូវ​មាន​សាកលវិទ្យាល័យ​១ ដែល​ដែល​កន្លងមក​យើង​ក៏​បាន​បង្កើត សាកលវិទ្យាល័យ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ផង​ដែរ​ដូចជា សាកលវិទ្យាល័យ​ខេត្ត​ត្បូងឃ្មុំ​, សាកលវិទ្យាល័យ​ខេត្ត​បន្ទាយមានជ័យ​, សាកលវិទ្យាល័យ​ខេត្ត​បាត់ដំបង​, សាកលវិទ្យាល័យ​ខេត្តក្រចេះ​, សាកលវិទ្យាល័យ​ខេត្តស្វាយរៀង និង សាកលវិទ្យាល័យ​ខត្ត​ព្រៃវែង​…​។​ល​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​រំលឹក​ផងដែរ​ពី​ការចាប់ផ្តើម​នៃ​វិស័យ​អប់រំ​របស់​ប្រទេស​កម្ពុជា ក្រោយពេល​ដែល​ងើប​រួច​ពី​សង្គ្រាម គឺ​កម្ពុជា​យើង​បាន​ចាប់ផ្តើម​ពី​អ្នកចេះ​ច្រើន បង្រៀន​អ្នកចេះ​តិច​, អ្នកចេះ​តិច​បង្រៀន​អ្នក​មិន​ចេះ​សោះ​, រហូត​ដល់​យើង​មាន​អ្នកចេះដឹង​កាន់តែច្រើន​មកដល់​ពេល​បច្ចុប្បន្ន​នេះ​។​

​ទាក់​ទៅនឹង​វិស័យ​កីឡា នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ និង​អបអរសាទរ ចំពោះ​កីឡាករ កីឡាការិនី​ទាំងអស់​ដែល​បាន​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម (Sea Games) លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​។ ក្នុង​ការប្រកួត​ស៊ី​ហ្គេម​លើក​នេះ កម្ពុជា​យើង​បានឈ្នះ​បាន​មេដាយ ៤៦ គ្រឿង ដែល ជា​ចំនួន​ច្រើន​បំផុត​ក្នុង​ការចូលរួម​ប្រកួត​ស៊ី​ហ្កេម​តាំងពី​ពេល​មុនៗ​មក​។

​ទាក់ទង​នឹង​ការប្រកួត​បាល់ទាត់​រវាង​កម្ពុជា និង​មី​យ៉ាន់​ម៉ា​កាល​ពី​ម្សិលមិញ ដែល​កម្ពុជា​ចាញ់​មី​យ៉ាន់​ម៉ា​នោះ គឺ​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្មួយៗ​កីឡាបាល់ទាត់​ទាំងអស់ ដែល​នេះ​ជា​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​បាន​ឆ្លង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រាត់​។ សម្តេច​តេ​ជោបាន​លើកទឹ​ក​ចិត្ត​ដល់​កីឡាករ កែវ សុខ​ផេង កុំ​អោយ​បាក់​ទឹកចិត្ត​ក្នុង​ការប្រកួត​ជាមូយ​មី​យ៉ាន់​ម៉ា​ម្សិលមិញ​នេះ ។ សម្តេច​ក៏​អរគុណ​ដល់​អ្នក​គាំទ្រ​វិស័យ​កីឡា​ទាំងអស់​និង​អរគុណ​ដល់​អាជ្ញាធរ រាជធានី​ខេត្ត​ក្រុង ដែល​បាន​ដាក់ LED ផ្សាយ​បន្ត​ផ្ទាល់ តាម​កន្លែង​ផ្សេងៗ​អោយ​ប្រជាពលរដ្ឋ​តាមដាន​បាល់ទាត់​ស៊ី​ហ្គេម និង​គាំទ្រ​លើកទឹកចិត្ត​កីឡាករ​យើង ទោះបីជា​យើង​ទទួលបាន​លទ្ធផល​បែបណាក៏ដោយ​។

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ពី​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​ឆ្នាំនេះ ដោយ​សម្តេច​បាន​មានប្រសាសន៍​សុំ​អោយ​ប្រជាកសិករ​ត្រូវ​ចេះ​សន្សំសំចៃ​ទឹក ជាពិសេស​សូម​បងប្អូន​ប្រជា​កសិករ​ធ្វើស្រែ​ប្រាំង​តែ​ម្តង​បាន​ហើយ បន្ទាប់​មក​អាច​ដាំ​ដំណាំ​បន្លែបង្ការ​ជំនួស​វិញ​ជា​ការល្អ​ដែល​មិន​ត្រូវការ​ទឹក​ច្រើន​។

​ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​បន្តទៀតថា ពេល​នេះ​រដូវ​ប្រមូល​ផល​ស្រូវ​បាន​មក​ដល់​ហើយ ទាំង​ស្រូវវស្សា និង​ស្រូវប្រាំង​។ សម្តេច​តេជោ បាន​អំពាវនាវ​ទៅ​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ទាំងអស់ សូម​កុំ​ទំលាក់​ថ្លៃ​ស្រូវ​របស់​ប្រជាកសិករ (​កុំ​ច្របាច់ក​) អោយសោះ គឺ​ត្រូវ​កំណត់​តម្លៃ​ទិញ​អោយ​បាន​សមរម្យ​។ ព្រោះ​រាជរដ្ធាភិបាល​ក៏​បាន​ទម្លាក់​ទុន​ប្រមាណ ៥០ លាន​ដុល្លារ​ជួយ​ដល់​សហគ្រាស​ធន់​តូច និង​មធ្យម​ដែល​រួម​បញ្ចូល​ទាំង​រោង​ម៉ាស៊ីន​កិនស្រូវ​ផងដែរ​ដែល​ទទួលបាន​ផលន្រយោជន៍​ពី​ទន់​របស់​រាជរដ្ធាភិបា​ល​។ សម្តេច​តេជោ បាន​បញ្ជា​អោយ ក្រសួង​ពាណិជ្ជកម្ម , ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង កសិកម្ម និង​សភាពាណិជ្ជកម្ម ត្រូវ​ចូលរួម​ពិនិត្យ និង​តាមដាន​បញ្ហា​នេះ​អោយបាន​ម៉ត់ចត់​បំផុត ដើម្បី​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​យើង​។​

​ទាក់ទង​នឹង​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​កោតសរសើ​រ​ដល់ មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ថា​ជា​មជ្ឍមណ្ឌល​ពហុបច្ចេកទេស​មួយ​ក្នុង​ការព្យាបាល​អ្នកជំងឺ​ទូទៅ ដែល​ថ្មីៗ​នេះ សម្តេច​តេ​ជោបាន​អំពាវនាវ​សុំ​ជំនួយ​ពី​សប្បុរជន​នានា​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ក្នុង​ការសាងសង់​មន្ទីរពេទ្យ និង​ទិញ​បរិក្ខារ​ពេទ្យ​ទំនើបៗ​ដើម្បី​អោយ​មន្ទីរពេទ្យ​នេះ​មាន​សមត្ថភាព​គ្រប​គ្រាន់​ក្នុង​ការព្យាបាល​ជីវិត​ពលរដ្ធ​។ មកដល់ពេលនេះ​គឺ​បាន​ទទួល​ថវិកា​ប្រមាណ​ជាង​៧២​លាន​ដុល្លារ ដែលរ​ដ្ធនឹង​បរិច្ចាគ​ថវិកា ៣០​លាន​ដុល្លារ​។ សម្តេច​តេជោ​មានប្រសាស​ន៍​ថា យើង​នឹង​ង​ប្រែក្លាយ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ទៅ​ជា​មន្ទីរពេទ្យ​ទំនើប ដែល​បំពាក់​ដោយ​មាន​សំភារៈ និង​បច្ចេកវិទ្យា​ទាន់សម័យ​។

​ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ថា មន្ទីរពេទ្យ​នេះ​គឺ​មិន​យក​ថវិកា​ថ្លៃ​ព្យាបាល​ជំងឺ​ចំពោះ​អ្នក​ដែលមាន ១)​ប័ណ្ណ​ក្រីក្រ , ២)​មាន​ប័ណ្ណ​សមធម៌ ៣)​មាន​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​បស​ស​) រីឯ ចំពោះ​អ្នក​ដែល​មាន​លទ្ធភាព គឺ​យក​ថ្លៃ​ពិនិត្យ​ព្យាបា​ធម្មតា ដើម្បី​បាន​ថវិកា​សម្រាប់​ជួយ​អ្នកក្រីក្រ និង​ផ្គត់ផ្គង់​មន្ទីរពេទ្យ​ខ្លួនឯង​ផង (​យក​មន្ទីរពេទ្យ ចិញ្ចឹម​មន្ទីរពេទ្យ​)​។

​ទាក់ទង​ទៅ​វិស័យ​សេដ្ឋ​កម្ពុជា​វិញ នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា តាម​ការព្យាករណ៍ កម្ពុជា​យើង​មាន​កំណើន​សេដ្ធកិច្ច​ក្នុងរង្វង់​អត្រា​៧,១% ។ សម្តេច​តេជោ បញ្ជាក់ថា ក្នុង​ការគ្រប់គ្រង និង​ដឹកនាំ​ប្រទេសជាតិ គឺ​សម្តេច​តេជោ​បាន​គិត​យ៉ាង​ម៉ត់ចត់​ដែល​ផ្តោត​សុំ​ខាន់​លើ​កត្តា​២ គឺ​ទី​១​ការគ្រប់គ្រង​ស្ថិរភាព​នយោបាយ និង ទី​២​គឺ​គ្រប់គ្រង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​អោយបាន​ល្អ​។ ជាមួយគ្នានេះដែរ សម្តេច​តេជោ​បានបញ្ជាក់​ផងដែរ​ថា ចំពោះ​កម្ពុជា បើ​គ្មាន​សន្តិភាព គឺ​គ្មាន​គ្មាន​សិទ្ឋិ​មនុស្ស ហើយ​បើ​គ្មាន​សន្តិភាព ក៏​គ្មាន​ការអភិវឌ្ឍ​ផងដែរ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អបអរសាទរ និង​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) និង​និស្សិត​ជ័យលាភី​ទាំងអស់​ដែល​ទទួលបាន​ជោគជ័យ​ក្នុងថ្ងៃនេះ បន្ទាប់មក សម្តេច​តេជោ បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​តំណាង​និស្សិត​ទាំងអស់​នៅក្នុង​បរិយាកាស​សប្បាយរីករាយ និង​ស្និទ្ឋស្នាល​ក្រៃលែង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.