ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន នៅតែ​បន្ត​បណ្តុះបណ្តាល​ជំនាញ និង​បទពិសោធន៍​ដល់​និស្សិត​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ដែលជា​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​ធំជាងគេ នៅ​ខេត្ត​កំពត នៅតែ​បន្ត​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​បទពិសោធន៍​ល្អៗ​ដល់​និស្សិត​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ឱ្យ​កាន់តែ​ទទួល​បាន​ប្រសិទ្ធភាព​។​

​ការលើកឡើង​បែប​នេះ​ជា​ប្រសាសន៍​របស់​លោក មួង ផាស៊ី នាយករង នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជំនាន់​ទី​១ ដែល​បាន​បញ្ចប់​កម្មវិធី​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​រោងចក្រ​ជីបម៉ុង អ៊ិន​ស៊ី​ស្ថិតក្នុង​ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៩ ដោយ​កម្ម​វិធី​នេះ​ក៏​មាន​វត្តមាន​លោក លាង ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន លោក នី​កូឡាស់ ច​ច នាយក​ប្រតិបត្តិ ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន និង​លោក អៃ​ដែន លី​ណាំ ជា​នាយក​ប្រតិ​ប​តិ្ត Insee Group និង​ជា​អតីត​នាយក​ប្រតិ​ប​តិ្ត​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី​។​

​លោក​បាន​បញ្ជាក់ទៀតថា ការរៀបចំ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជំនាន់​ទី​១​នៃ​កម្មវិធី​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​(Enterprise-based Vocational Education ដែល​ហៅ​កាត់​ថា EVE) ពិតជា​មាន​អត្ថន័យ​យ៉ាង​ធំធេង​។ ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​នេះដែរ នឹង​ផ្តល់​ចំណេះដឹង​យ៉ាង​ទូលំ​ទូលាយ​ដល់​សិស្ស​កម្ពុជា​គ្រប់​ក​ម្រឹត ក្រោយពី​ពួកគេ​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​រយៈពេល​៣​ឆ្នាំ​។​លោក​ថា សិស្ស​(EVE)​ជំនាន់​ទី​១​ដែល​ត្រូវ​ទទួល​សញ្ញាបត្រ​មាន​ចំនួន​១២​រូប មាន​ស្រី​៤​នាក់ ហើយ​ក្នុងចំណោម​នោះ​មាន​១០​នាក់ ត្រូវ​ទទួល​បាន​ការងា​រ​ធ្វើ​នៅ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ជីប​ម៉ុង អ៊ិន​ស៊ី ផងដែរ​។​

​ដោយឡែក លោក នី​កូឡាស់ ច​ច នាយក​ប្រតិ​ប​តិ្ត​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន បាន​លើកឡើង​ថា ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី នឹង​ប្តេជ្ញាចិត្ត​ជួយ​បណ្តុះបណ្តាល​ប្រជាជន​កម្ពុជា​គ្រប់​ក​ម្រឹត ហើយ​គោលដៅ​របស់​យើង គឺ​បណ្តុះបណ្តាល​ដល់​យុវជន​ដែល​ចេញ​ពី​សហគមន៍​ជុំវិញ​ទីតាំង​រោងចក្រ ដើម្បី​ឱ្យ​ពួកគេ​ក្លាយ​ជា​អ្នកជំនាញ ក្នុងឱកាស​អនុវត្ត​ការងារ​ជាមួយ​ក្រុមហ៊ុន​របស់​យើង ហើយ​ស្នាក់នៅ​ជិត​ក្រុមគ្រួសារ​របស់​ពួកគេ​ផ្ទាល់​តែម្តង​។​

​សូមជម្រាបថា​៖ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស រោងចក្រ​ផលិត​ស៊ីម៉ងត៍ ជីប ម៉ុង អ៊ិន​ស៊ី បាន​ផ្តួចផ្តើម​រៀបចំ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​(EVE)​នេះ​ឡើង​កាលពី​ឆ្នាំ​២០១៦ គឺ​នៅ​ពេល​ដែល​រោងចក្រ​កំពុងស្ថិត​នៅ​ក្នុង​ដំណាក់កាល​សាងសង់ បន្ទាប់មក​បាន​ដាក់​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ ហើយ​រហូត​ដល់​ពេល​នេះ​ក្រុមហ៊ុន​បាន​ទទួល​ឱ្យ​សិស្ស​ចូលរៀន​បាន​៤​ជំនាន់​មក​ហើយ ដោយ​មួយ​ជំនាន់​ក្រុមហ៊ុន​ទទួលយក​សិស្ស​១២​នាក់ ដែល​សិស្ស​ទាំងនោះ​បាន​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​៕ សេង ណា​រិទ្ធ​
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.