ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

លោក ទុំ ណូ មេ​គយ​ខេត្ត​ព្រះសីហនុ​កំពុង​ល្បី​រឿង​ពុករលួយ​ជា​មួយ​មេ​គយ​ទំនប់រលក ដើម្បី​កើប​លុយ​បង់​អោយ​មេ​ខាងលើ ដើម្បី​ការពារ​តំណែង​របស់​ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រះសីហនុ ៖ តាម​មន្ត្រី​ខ្លះ​លួច​ធ្លោយ និង​អាច​យកជាការ​បានឲ្យដឹងថា លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដែល​ជា​បុគ្គល​កាន់តំណែង​ធ្លាប់​មាន​រឿងអាស្រូវ​ពុករលួយ បក្ខពួកនិយម សម័យ​កាល​ពី​កាន់ដំណែង​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន មួយ​រយៈ​នេះ​គាត់​កំពុង​មាន​អំនួត បង្ហាញ​ពី​ភាព​ស្និទ​បំផុត​ជា​មួយ លោក គុណ ញឹម និង​ភរិយា​លោក គុណ ញឹម ហ៊ាន​បន្ត​យន្តការ​ពុករលួយ ធ្វើការ​តាម​វ​ប្បធ​ម៍​ទម្លាប់​ឃុបឃិត​ជាមួយ​ឈ្មួញ ក្រុមហ៊ុន​ដឹកជញ្ជូន​កេងប្រវ័ញ្ញ​បំបាត់​ពន្ធ​នាំ​ចូល​របស់​រដ្ឋ ដើម្បី​ខ្លួន​និង​បក្ខពួក ទទួល​កញ្ចប់​ធ្វើ​ជា​អ្នកមាន ក្នង​តំណែង​មេ​គយ និង​សំដី​អត់​គ្រប​ហ៊ាន​ទាំង​បោះសំដី​លក្ខណះ​ខោក​មកលើ​កូនចៅ​បែប​គម្រាម​ទៀត ពី​សកម្មភាព​បាន​ដើរ អួតអាង​ប្រាប់​មន្ត្រី​គយ និង​មន្ត្រី​នៃ​ស្ថាប័ន​ផ្សេងៗ ឱ្យដឹង ពី​ខ្លួន​បាន​ចំណាយ​កញ្ចប់​ជះ​ទឹក​លុយ​ទៅឲ្យ​ថ្នាក់​លើ គឺ​សំដៅ​ទៅលើ លោក​បណ្ឌិត​គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​ភរិយា​លោក​បណ្ឌិត គុណ ញឹម រាប់សែន​ដុល្លារ​ដើម្បី​បាន​តូ​ឡើងកាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ​នេះ មាន​ឱកាស​ពុករលួយ​អំណាច ឥទ្ធិពល​ខ្លាំង​ជា​តំណែង​ពោ​ពេញ​ដោយ​ភាពអាស្រូវ​ជា​មេ​គយ​ខេត្ត​ប៉ៃលិន​ទ្វេរ​ដង​ដ៏​គំហុក​។​

​លោក ទុំ ណូ គាត់​ថែម​ទាំង​អំនួត​ចំអក​អោយ​កូនចៅ​ទៀត​នូវ​ពាក្យសំដី​ធំ​ជាង​មាឌ​ផងដែរ​ថា​៖ « បើ​គ្មាន​ការ​ជះ​លុយ​ឲ្យ​មេទេ គាត់​មិន​អាច អង្គុយ នៅ​កន្លែង​ខ្លាញ់​បាន​ស្រួល​បែប​នេះ​ឡើយ​» ហើយ​គាត់​ជា​មនុស្ស​មេគុណ ញឹម និង​ភរិយា​លោក គុណ ញឹម ទុកចិត្ត​ផ្តល់ឱកាស​អោយ​រក​ចំណូល​តាមរយៈ​បង្កើត​ការិយាធិបតេយ្យ ឃុបឃិត​ជាមួយ​ឈ្មួញ ក្រុមហ៊ុន​ដឹកជញ្ជូន ករណី​បង់ពន្ធ​មិន​គ្រប់ មិន​បង់ពន្ធ យក​លុយ​ប្រចាំខែ យក​លុយ​ពី​ក្បាល​ឡាន និង​អនុញ្ញាត​អោយ​នាំចូល​នូវ​រថយន្ត​ទំនើបៗ កាត់​មួយ​កំបិត ពីរ​កំបិត មក​បង់​ពន្ធ​ជា​គ្រឿងបន្លាស់​នេះ​ជាដើម​។​អង្គភាព​.​រស្មី​នគរ​.
​អំពើពុករលួយ និង​រាល់​រឿងអាស្រូវ​រាប់​កញ្ឆេរ របស់ លោក​ទុំ ណូ ល្បី​ថា​៖ គាត់​ថ្លើមធំ​ហ៊ាន​និយាយថា​យកលុយ​ទៅ​ជះ លោក​បណ្ឌិត អគ្គនាយក​គយ​និង​រដ្ឋាករ រាប់សែន​ដុល្លារ បាន​ល្បី​សាច​ភាយ​ដូច​បែក​ពាង​ប្រហុក ជះ​ក្លិន តៗ​គ្នា ដូច​ទឹកបាក់​ទំនប់​អ៊ីចឹង​។ ករណី​នេះ​បាន​ធ្លាយ​ចេញ​ពី​ខេត្ត​ប៉ៃលិន រហូតដល់​ខេត្ត​ព្រះសីហនុ​ផងដែរ​។​

​មន្ត្រី​បាន​លួច​បង្ហើប​ឲ្យដឹងថា​៖ ចាប់តាំងពី​លោក​ទុំ ណូ បាន​ចូល​កាន់តំណែង​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ​ភ្លាម​គឺ​គាត់​មិន​ដែល​ខ្វល់​អំពី​ច្បាប់ទម្លាប់​អ្វី​ទេ និយាយ​រួម​គឺ​បាន​រឹតបន្ដឹង និង ដាក់​គំនាប​មន្ត្រី​អោយ​រាយការណ៍ ក្ដោប​ក្តាប​ប្រភព​សេដ្ឋកិច្ច​គ្រប់​ច្រកល្ហក​ទាំង​អស់ ដើម្បី​ស្រង់​ដើមពី​ប្រភព​ចំណូល​ខ្មៅ ដែល​កន្លងមក​ក្រុម​មន្ត្រី​គយ​ខឹលខូច​មួយចំនួនបា​ន​លាក់​ទុក​ចែក​គ្នា​ច្រកចូល​ហោប៉ៅ​ផ្ទាល់ខ្លួន​លាក់លៀម​មេៗ​នោះ​។

​រាល់​ទំនិញគេចពន្ធ​ជាច្រើន របស់​ឈ្មួញ​ធំៗ នៅតែ​បន្ត​ហូរ​ចូល យ៉ាង​គគ្រឹកគគ្រេង តាំងពី លោក​មេ​គយ​រូបនេះ​មកកាន់ ដំណែង ហាក់បីដូច​ជា​ក្រុម​ឈ្មួញ​ទាំងនោះ​បាន​ដឹង​ពី​អត្ត​ច​រឹក​មេ​គយ​រូបនេះ ចូលចិត្ត ស្រេកឃ្លាន​ខាង​ទាញ​យក​លាភ​លុយ​ក្រោម​តុ ម្លោះ​ហើយ​ស្គាល់​មុខសញ្ញា​ឈ្មួញ​ធំៗ​សម្រុក​នាំ​ទំនិញ​គេច​ពន្ធ និង​បង់ពន្ធ​មិន​គ្រប់​ចូល​តាម​ខេត្ត​មួយ​នេះ កៀប​ផង ជួយ​ផង បង់ពន្ធ​ខ្លះ ចែក​ប្រយោជន៍​គ្នា​ខ្លះ ប្រឹង​ផ្តល់អោយ​ថ្នាក់លើ​ខ្លះ ។​ល​។​

​រាល់​ភាពមិនប្រក្រតី​នៃ​ការ​នាំចូល​គ្រប់​ទំនិញ​ចម្រុះ​ដែល​ត្រូវ​បង់ពន្ធ​ខ្ពស់ ជ្រក​ក្រោម​ការបង់ពន្ធ​ទាប​ជា​ប្រភេទ​ទំនិញ​ចម្រុះ ឬ​គ្រឿងបន្លាស់​ទំនិញ​ថោកៗ ត្រូវ​លោក​មេ​គយ​ទុំ ណូ បាន​សេដ្ឋ​លក្ខណះ​បុគ្គល​ក្នុង​តំណែង​យ៉ាង​ត្រជាក់​ល្ហឹម​តែម្តង​។​

​ក្រោយ​ការដឹកនាំ លោក​ទុំ ណូ បាន​បែងចែក បក្សពួកនិយម ក្រុម​ចាស់ ក្រុម​ថ្មី និង​ជំនិតៗ​របស់​ខ្លួន​ដាក់​នៅ​គ្រប់កន្លែង ខ្លាញ់ ទាំងអស់​ក្នុង​ខេត្ត​មួយ​នេះ​ដើម្បី​ប្រមូល​លុយ​ពី​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ​និង​បង់ពន្ធ​មិន​គ្រប់​នោះ ចំណែក​មន្ត្រី ណា​មិន​ចេះ លូន​ក្រាប ធ្វើ​តាម​បញ្ជា លោក​ទុំ ណូ ទេ គឺ​គាត់​ប្រើ​ចិត្តសាស្ត្រ​អោយ​អោយ​ដេ​កលិត​អំបិល​ក្នុង​ពាង​«​ស្ងោរ​សាច់​អោយ​ផុយ តែ​មិន​អោយ​ក្តៅ​ទឹក​» មានន័យ​ថា​៖ ល្អ​និង​មុខ សំដី​ផ្អែម តែ​ពោ​ពេញ​ទៅដោយ​ពិសពុល ដោយសារ​លោក​បណ្ឌិត គុណ ញឹម និង​ភរិយា​លោក​បណ្ឌិត គុណ ញឹម ទុកចិត្ត ដែល​គេ​សង្ស័យថា​៖ ចំណូល​លុយខ្មៅ​អាច​បែង​រំលែក​ទៅ​លោក​បណ្ឌិត គុណ ញឹម និង​ភរិយា​លោក​បណ្ឌិត គុណ ញឹម ទើប​គាត់​(​ទុំ ណូ​) មាន​ពេល​ពុករលួយ​ក្នុង​សង្គម​ស្អាត​សំ ប្រទេស​គ្រប់គ្រង​ដោយ​ច្បាប់ កំណែទម្រង់រដ្ឋបាល​នេះ​បាន​។ ប៉ុន្តែ​ទឹកប្រាក់​មានបាន​ដោយ​ទង្វើ​បែបនេះ ប្រាកដ​ណាស់​ថា សង្គម​ស្អប់ខ្ពើម យូ​និង​ឆាប់​ភាព​អសោច​ន៍ នឹង​ជះ​ឥទ្ធិពល​បន្សល់​នូវ​តំណែង​ពុករលួយ​នេះ​ដ៏​អាម៉ាស់​។​

​មន្ត្រី​ហ៊ាន​និយាយ​ចំៗ​ថា​៖ គឺ​អំពើពុករលួយ កើតឡើង​ជា​លក្ខណៈ​ប្រព័ន្ធ​ក្រោម​ការដឹកនាំ​ពី​លោក​មេ​គយ ទុំ ណូ មិន​បាន​កែប្រែ ឫ​លុបបំបាត់​នោះទេ បែរ​ជា​កំពុងតែ​រួមដៃគ្នា​បន្ត​ចាត់តាំង​មន្ត្រី​ថ្នាក់​ក្រោម​ចាស់ៗ​នោះ ឲ្យ​អនុវត្ត​បន្ត​ដាក់​ការប្រមូល​លុយ​គ្មាន​វិក័យប័ត្រ ពី​ក្រុម​ឈ្មួញ​នាំ​ទំនិញ​ខុសច្បាប់ និង បង់ពន្ធ​មិន​គ្រប់ ដែល​ឆ្លងកាត់​ផែ​ទំនប់រលក ផែ​ស្ទឹង​ហាវ ផែ​កែវផុស ផែ​លោក​ឧកញ៉ា សូ ជុង​ហួ និង​រួម​ទាំង​ផែ​ឯកជន​តូចៗ ក្តោម​ក្តាប់​យ៉ាងណែ​ន​ក្នុង​ដៃ ហើយ​ចំណូល​គ្មាន​វិក័យប័ត្រ​ប្រមាណ​៧០%​ត្រូវ​ធ្លាក់​ចូល​ហោប៉ៅ​លោក​ទុំ ណូ និង​បក្ខពួក​។​

​ករណី​ទំនិញ​ពន្ធ​សំខាន់ៗ ថ្លៃៗ​មួយចំនួនធំ ត្រូវបាន​គយ​ក្រោម​ការគ្រប់គ្រង​របស់​លោក ទុំ ណូ បង្វែរ​មក​បង់​ត្រឹមតែ ៣០​ទៅ​៤០ ភាគរយ​ប៉ុណ្ណោះ​។​ការសម្រេច​ពន្ធ ទៅលើ​មុខទំនិញ​ផ្សេងៗ​គឺ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​លើ​តែ​បបូរមាត់​មេ​គយ​ថ្មី ដែល​បាន​ធ្វើឱ្យ​ថវិការ ធ្លាក់​ចូល​ទៅ​ក្នុង​ហោប៉ៅ​លោក ទុំ ណូ និង​បក្ខពួក​ជា​អ្នករៀបចំ​ថ្មី​ទាំងអស់​។​
​ទង្វើ​បែប​នេះ​បាន​នាំ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់ ចំណូល​ពន្ធ រាប់​សិប​លាន​ដុល្លារ ក្នុង​មួយ​ខែៗ ។​
​សូមបញ្ជាក់​ថា​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៧ នៅ​សាលាខេត្ត​ព្រះសីហនុ លោក នួន ច័ន្ទ​រិទ្ធ អគ្គនាយករង នៃ​អគ្គនាយដ្ឋាន គយ​និង​រដ្ឋាករ តំណាងឲ្យ លោក គុណ ញឹម បាន​ធ្វើ​ជា​អធិបតី ប្រកាស​ដោះដូរ និង តែងតាំង​លោក ទុំ ណូ ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ ជំនួស លោក យ៉ឹក យូ ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ អោយ​ប្តូរ​ទៅជា​ប្រធាន សាខាគយ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ ជំនួស​លោក គិន លី វិញ​ដែល​ត្រូវ​ដាក់ឲ្យ​ចូលនិវត្ត​ន៍​នោះ​។​
​លោក ទុំ ណូ អតីត​ប្រធាន សាខាគយ​ខេត្ត​ប៉ៃលិន ដែល​ធ្លាប់​
​សាង​កំហុស​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុងការ​ធ្វើឲ្យ​បាត់​ចំណូល​ពន្ធ មិន​ត្រូវបាន​ដាក់​ពិន័យ បែរជា​ត្រូវបាន​តែងតាំង ជា​ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ ជំនួស​លោក យ៉ឹក យូ នេះ​ទៅ​វិញ​។​
​តាម​មន្ត្រី​បាន​លើកឡើង​ថា ក្រោយពី​មាន​ការ ផ្លាស់ប្តូ រួច​ក៏​មាន​ការ​បែកធ្លាយ​រឿង អាស្រូវ​ថា ថ្នាក់លើ​មិនមាន គម្រោង តែងតាំង បុគ្គល ទុំ ណូ ទេ គឺ​មាន​អ្នក​ផ្សេង​ទៀត មក​ជំនួស កន្លែង​នោះ ប៉ុន្តែ ប្រភព​ខ្លះ​លើកឡើងថា លោក ទុំ ណូបាន ចំណាយ​លុយ​រាប់សែន​ដុល្លារ បានជា​គេចផុត​ពី​ការដកតំណែង​ដាក់វិន័យ​រដ្ឋបាល ហើយ​ថែមទាំង​បាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ​ទាំង​មិនបាច់​ប្រឹង​ទៀត ។​
​ប្រភព​បង្ហើប​ថា លោក​មេ​គយ ទុំ ណូ ចាយ​លុយ​តូ​យក​ប៉ុស្តិ៍​ខ្លាញ់​នេះ​ប្រដេញ​គ្នា​រហូត​ដល់​ជាង​កន្លះ​លាន​ដូល្លារ ពី​អនុប្រធាន​សាខាគយ​ម្នាក់​ក្នុង​ខេត្ត​នេះ ។ វា​ពិត​មិនធម្មតា​មែន អ៊ីចឹង​ហើយ​បានជា​គាត់​ប្រឹង​ស្រង់ដើម​នោះ​។ តើ​កំណែទម្រង់​គយ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទើប​បាន​រីកចំរើន​នោះទេ បើ​មាន​តែ មុខ​មេ​គយ​ដុះ​ស្លែ​ដដែល​តែ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះ​។​
​លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ និង​លោក ណុប សំអាន ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​ទំនប់រលក បាន​មូលមតិ​គ្នា​ជា​ឯកច្ឆ័ន ប្រព្រឹត្ត​អំពើ​ពុករលួយ យក​លុយ​ពី​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​ចូល ទំនិញ​បង់ពន្ធ​មិន​គ្រប់ ពី​ក្បាល​ដឹកទំនិញ គ្រាន់តែ​កំពុងផែ​ទំនប់រលក​មួយកន្លែង​ក៏​ក្នុង​១​ខែៗ​រាប់សិប​មុឺន រាប់សែន​ដុល្លារ ហើយ​មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ដឹក​ទំនិញ​ជា​ច្រើន​នឹង​ទម្លាយ​រឿងនេះ ព្រោះ​មេ​គយ​ទាំង​២​នេះ​លេប​លុយ​ហួស​ព្រំដែន​ពេក គ្រាន់​តែ​ក្បាល​ឡាន​ដឹក​ទំនិញ​ចេញពី​កំពង់ផែ​ទំនប់រលក​១​គ្រឿង​យក​៣០០​ដុល្លារ ទៅ​៥០០​ដុល្លារ ចុះ​បើ​មួយ​ថ្ងៃៗ​រាប់រយ​គ្រឿង​នោះ សួ​ថា​៖ លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ និង​លោក ណុប សំអាន ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​ទំនប់រលក បាន​ចំណូល​ពុករលួយ​នេះ​ប៉ុន្មាន​មុឺន​សែន​ដុល្លារ​ទៅ​…???? នេះ​មិន​គិត​ដល់​ប្រភព​សេដ្ឋកិច្ច​លុយ​ក្រោម​តុ​ពី​កំពង់ផែ​ដទៃ​ផ្សេងទៀត និង​បទល្មើស​ទំនិញគេចពន្ធ ប្រេង​គេច​ពន្ធ​លើ​លំហរ​សមុទ្រ​ហូរ​ចូល​នោះ​ផង​។​ល​។​

​ពាក់ព័ន្ធ​ការរិៈគន់​ខាងលើ អង្គភាព​យើងខ្ញុំ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ទេ​ពី លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ និង​លោក ណុប សំអាន ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​ទំនប់រលក នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដោយ​គ្មាន​លេខ​ទូរស័ព្ទ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.